ខ្ញុំជ្រកកោនក្នុងព្រះយេហូវ៉ា តើអ្នករាល់គ្នានិយាយនឹងព្រលឹងរបស់ខ្ញុំថា៖ “ចូររត់គេចទៅភ្នំរបស់ពួកឯងដូចសត្វស្លាបទៅ” យ៉ាងដូចម្ដេចបាន?
យ៉ូហាន 14:27 - ព្រះគម្ពីរខ្មែរសាកល “ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។ Khmer Christian Bible ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា គឺមិនមែនដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ ដូច្នេះកុំឲ្យចិត្តអ្នករាល់គ្នាជ្រួលច្របល់ ឬភ័យខ្លាចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ អាល់គីតាប ខ្ញុំទុកសេចក្ដីសុខសាន្ដឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចឲ្យសោះ។ |
ខ្ញុំជ្រកកោនក្នុងព្រះយេហូវ៉ា តើអ្នករាល់គ្នានិយាយនឹងព្រលឹងរបស់ខ្ញុំថា៖ “ចូររត់គេចទៅភ្នំរបស់ពួកឯងដូចសត្វស្លាបទៅ” យ៉ាងដូចម្ដេចបាន?
គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
ព្រះយេហូវ៉ាជាពន្លឺរបស់ខ្ញុំ និងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំត្រូវខ្លាចអ្នកណា? ព្រះយេហូវ៉ាជាបន្ទាយនៃជីវិតខ្ញុំ តើខ្ញុំត្រូវភ័យខ្លាចអ្នកណា?
សូមកុំអូសទូលបង្គំទៅជាមួយពួកមនុស្សអាក្រក់ ឬជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺពួកដែលនិយាយសេចក្ដីសុខសាន្តជាមួយអ្នកជិតខាងរបស់ខ្លួន ប៉ុន្តែមានគំនិតអាក្រក់ក្នុងចិត្តវិញ។
ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
សូមឲ្យទ្រង់ជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គដោយសេចក្ដីសុចរិត សូមឲ្យទ្រង់ជំនុំជម្រះមនុស្សទ័លក្ររបស់ព្រះអង្គដោយសេចក្ដីយុត្តិធម៌។
នៅថ្ងៃរបស់ទ្រង់ មនុស្សសុចរិតនឹងលូតលាស់ ហើយមានសេចក្ដីសុខសាន្តដ៏លើសលប់ រហូតដល់លែងមានព្រះចន្ទទៀត។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់បានជួបគ្នា; សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីសុខសាន្តបានថើបគ្នា។
កុំខ្លាចសេចក្ដីភិតភ័យដែលមកក្នុងមួយរំពេចឡើយ ហើយក៏កុំខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ កាលណាវាធ្លាក់មកនោះដែរ
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។
អ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយត្រូវបាននាំទៅដោយសុខសាន្ត; ភ្នំនានា និងទីទួលទាំងឡាយនឹងហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយនៅមុខអ្នក ហើយអស់ទាំងដើមឈើនៅទីវាលនឹងទះដៃផង។
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
យើង នេប៊ូក្នេសាជាស្ដេច ជូនចំពោះអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាបានចម្រើនឡើងចុះ!
ក្រោយមក ព្រះបាទដារីយុសបានសរសេរទៅអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាដែលរស់នៅលើផែនដីទាំងមូលថា៖ “សូមឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាបានចម្រើនឡើង!
អ្នកនោះនឹងសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ហើយស្លៀកពាក់សិរីរុងរឿង ក៏អង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន។ នឹងមានបូជាចារ្យម្នាក់នៅលើបល្ល័ង្ករបស់អ្នកនោះ ហើយមានការប្រឹក្សានៃសន្តិភាពរវាងពួកគេទាំងពីរ។
“ដូច្នេះ កុំខ្លាចគេឡើយ ពីព្រោះគ្មានការលាក់បាំងអ្វីដែលមិនត្រូវបានសម្ដែងឲ្យឃើញ ហើយក៏គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានដឹងនោះដែរ។
បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ដើម្បីនាំជើងរបស់យើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ត”។
ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវនិយាយថា: ‘សូមឲ្យមានសេចក្ដីសុខសាន្តដល់ផ្ទះនេះ’។
“សម្លាញ់របស់ខ្ញុំអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយបន្ទាប់ពីនោះមក មិនអាចធ្វើអ្វីទៀតបាននោះឡើយ។
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
នៅពេលល្ងាចថ្ងៃនោះ ដែលជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារបានបិទហើយនៅកន្លែងដែលពួកសិស្សនៅ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ព្រះយេស៊ូវបានយាងមកឈរនៅកណ្ដាលចំណោម ហើយមានបន្ទូលនឹងពួកគេថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេម្ដងទៀតថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា! ដូចដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅដែរ”។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាសក៏នៅជាមួយពួកគេដែរ។ ទោះបីជាទ្វារបានបិទហើយក៏ដោយ ក៏ព្រះយេស៊ូវយាងមកឈរនៅកណ្ដាលចំណោម រួចមានបន្ទូលថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
សូមឲ្យព្រះនៃសេចក្ដីសង្ឃឹម បំពេញអ្នករាល់គ្នាដោយគ្រប់ទាំងអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលអ្នករាល់គ្នាជឿព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាសម្បូរហូរហៀរដោយសេចក្ដីសង្ឃឹម ដោយព្រោះព្រះចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ដូច្នេះ ដោយយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ យើងមានសន្តិភាពជាមួយព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
គំនិតខាងសាច់ឈាមជាសេចក្ដីស្លាប់ រីឯគំនិតខាងព្រះវិញ្ញាណជាជីវិត និងសេចក្ដីសុខសាន្ត។
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តា មានដល់អស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងដល់អ៊ីស្រាអែលរបស់ព្រះផង!
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសអស់ទាំងគំនិត នឹងការពារចិត្ត និងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ជូនចំពោះវិសុទ្ធជនដែលជាបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅកូឡុស។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង មានដល់អ្នករាល់គ្នា!
ហើយដោយបង្កើតសន្តិភាពតាមរយៈព្រះលោហិតពីឈើឆ្កាងរបស់ព្រះបុត្រា ព្រះបានផ្សះផ្សារបស់សព្វសារពើនឹងអង្គទ្រង់តាមរយៈព្រះបុត្រា ទាំងអ្វីៗនៅលើផែនដី និងអ្វីៗនៅលើមេឃ។
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
សូមឲ្យព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត គឺអង្គទ្រង់ផ្ទាល់ ប្រទានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នាជានិច្ច ក្នុងគ្រប់ជំពូក! សូមឲ្យព្រះអម្ចាស់គង់នៅជាមួយអ្នកទាំងអស់គ្នា!
ជាការពិត ព្រះមិនបានប្រទានវិញ្ញាណនៃភាពកំសាកដល់យើងទេ គឺបានប្រទានវិញ្ញាណនៃព្រះចេស្ដា សេចក្ដីស្រឡាញ់ និងការគ្រប់គ្រងចិត្តវិញ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
នោះអ័ប្រាហាំក៏យកមួយភាគដប់ ពីរបស់ទាំងអស់ដែលលោកវាយយកបាន ថ្វាយម៉ិលគីស្សាដែកដែរ។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយមានអត្ថន័យប្រែថា “ស្ដេចនៃសេចក្ដីសុចរិតយុត្តិធម៌” ទីពីរគឺ “ស្ដេចនៃសាឡិម” ដែរ ដែលមានន័យថា “ស្ដេចនៃសន្តិភាព”។
ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។