Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 12 - ព្រះគម្ពីរខ្មែរសាកល


ចម្រៀងសរសើរព្រះ

1 នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។

2 មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។

3 ដោយហេតុនេះ អ្នករាល់គ្នា​នឹង​ដងទឹក​ពី​អណ្ដូង​នៃ​សេចក្ដីសង្គ្រោះ​ដោយ​អំណរ​។

4 នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​និយាយថា​៖ “ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​អំពី​កិច្ចការ​របស់ព្រះអង្គ​នៅក្នុងចំណោម​បណ្ដាជន ចូរ​រំលឹក​គេ​ថា​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​លើកតម្កើង​។

5 ចូរ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ចូរឲ្យ​ផែនដី​ទាំងមូល​ដឹង​ការនេះ​ជាប្រាកដ​។

6 ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម