Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 28:3 - ព្រះគម្ពីរខ្មែរសាកល

3 សូម​កុំ​អូស​ទូលបង្គំ​ទៅ​ជាមួយ​ពួកមនុស្ស​អាក្រក់ ឬ​ជាមួយ​ពួក​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ពួកដែល​និយាយ​សេចក្ដីសុខសាន្ត​ជាមួយ​អ្នកជិតខាង​របស់ខ្លួន ប៉ុន្តែ​មាន​គំនិតអាក្រក់​ក្នុង​ចិត្ត​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សូម​កុំ​ទាញ​ទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យ ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​វិនាស​បាត់​ទៅ ដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​និយាយ​រាក់‌ទាក់​ជា​មួយ​អ្នក​ដទៃ តែ​មាន​កល‌ល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 សូម​កុំ​ទាញ​ទូលបង្គំ​ទៅ​ជា​មួយ​នឹង​មនុស្ស​អាក្រក់ ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ជា​អ្នក​ដែល​ពោល​ពាក្យ​ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​កាច​អាក្រក់​នៅ​ក្នុង​ចិត្ត​វិញ នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិនាស​បាត់​ទៅ ដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​និយាយ​រាក់‌ទាក់​ជា​មួយ​អ្នក​ដទៃ តែ​មាន​កល‌ល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 28:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


មាត់​របស់គេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និង​ការសង្កត់សង្កិន នៅក្រោម​អណ្ដាត​របស់គេ​មាន​សេចក្ដីអន្តរាយ និង​សេចក្ដីទុច្ចរិត​។


ម្នាក់ៗ​ពោល​សេចក្ដីមិនពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ពួកគេ​និយាយ​ដោយ​បបូរមាត់​រលូន និង​ដោយ​មានចិត្តពីរ​។


សូម​កុំឲ្យ​ចិត្ត​របស់ទូលបង្គំ​ល្អៀង​ទៅរក​សេចក្ដីអាក្រក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាមួយ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ ហើយក៏​កុំឲ្យ​ទូលបង្គំ​ហូប​ម្ហូបដ៏ឆ្ងាញ់​របស់ពួកគេ​ដែរ​។


សូម​កុំ​ប្រមូល​ព្រលឹង​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្សបាប សូម​កុំ​ប្រមូល​ជីវិត​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្ស​បង្ហូរឈាម​ឡើយ​។


គេ​គិតគូរ​អំពើទុច្ចរិត​នៅលើ​គ្រែ​របស់ខ្លួន គេ​ឈរ​ក្នុង​ផ្លូវ​មិន​ល្អ គេ​មិន​បដិសេធ​ការ​អាក្រក់​ឡើយ”។


មនុស្ស​ខ្លាំងពូកែ​អើយ ហេតុអ្វីបានជា​អ្នក​អួត​អំពី​ការអាក្រក់​ដូច្នេះ​? សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​នៅគង់វង្សជាដរាប​!


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា


មើល៍! មនុស្សអាក្រក់​មានទម្ងន់​ជា​សេចក្ដីទុច្ចរិត គឺ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីកុហក​។


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


“អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម