Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 91:5 - ព្រះគម្ពីរខ្មែរសាកល

5 អ្នក​នឹង​មិន​ខ្លាច​ការភិតភ័យ​នៅ​ពេលយប់ ឬ​ព្រួញ​ដែល​ហោះមក​នៅ​ពេលថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់ ដែល​គួរ​ឲ្យ​តក់​ស្លុត​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 91:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ​; ចិត្ត​របស់គេ​នៅស្ថិតស្ថេរ​ដោយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។


ដោយហេតុនេះ យើង​មិន​ខ្លាច​ឡើយ ទោះបីជា​ផែនដី​ប្រែប្រួល ហើយ​ភ្នំ​នានា​រើចេញ​ទៅក្នុង​កណ្ដាល​សមុទ្រ​ក៏ដោយ


មនុស្ស​អាក្រក់​រត់គេច ទោះបីជា​គ្មានអ្នកណា​ដេញតាម រីឯ​មនុស្ស​សុចរិត​ក្លាហាន​ដូច​សិង្ហស្ទាវ​។


ចិត្ត​របស់ខ្ញុំ​បាន​វង្វេង សេចក្ដីតក់ស្លុត​បាន​បំភ័យ​ខ្ញុំ ថ្ងៃលិច​ដែលជា​ទីប្រាថ្នា​របស់ខ្ញុំ បាន​ត្រឡប់ជា​ការភិតភ័យ​ដល់​ខ្ញុំ​វិញ​។


នៅពេល​អ្នក​ឆ្លងកាត់​ទឹក យើង​នៅជាមួយ​អ្នក​; នៅពេល​អ្នក​ឆ្លងកាត់​ទន្លេ វា​នឹង​មិន​ជន់លិច​អ្នក​; នៅពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក ហើយ​អណ្ដាតភ្លើង​ក៏​មិន​ឆេះ​អ្នក​ដែរ​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មនុស្ស​មានជំនឿតិច​អើយ​! ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​?”។ បន្ទាប់មក​ព្រះអង្គ​ក៏​ក្រោកឡើង ស្ដីឲ្យ​ខ្យល់ និង​រលក ពេលនោះ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។


“ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។


យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ដឹង​ការនេះ​ថា ប្រសិនបើ​ម្ចាស់ផ្ទះ​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង​ណា គាត់​មុខជាមិន​បណ្ដោយ​ឲ្យ​វា​គាស់ចូល​ផ្ទះ​របស់​ខ្លួន​ឡើយ​។


ដូច្នេះ យើង​អាច​និយាយ​ដោយក្លាហាន​ថា​: “ព្រះអម្ចាស់​ជា​អ្នកជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម