ហេព្រើរ 7:2 - ព្រះគម្ពីរខ្មែរសាកល2 នោះអ័ប្រាហាំក៏យកមួយភាគដប់ ពីរបស់ទាំងអស់ដែលលោកវាយយកបាន ថ្វាយម៉ិលគីស្សាដែកដែរ។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយមានអត្ថន័យប្រែថា “ស្ដេចនៃសេចក្ដីសុចរិតយុត្តិធម៌” ទីពីរគឺ “ស្ដេចនៃសាឡិម” ដែរ ដែលមានន័យថា “ស្ដេចនៃសន្តិភាព”។ សូមមើលជំពូកKhmer Christian Bible2 រីឯលោកអ័ប្រាហាំក៏យកមួយភាគដប់ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែកដែរ។ មុនដំបូងគេហៅនាមស្ដេចអង្គនេះថា ស្ដេចនៃសេចក្ដីសុចរិត ហើយក្រោយមកគេក៏ហៅថា ស្ដេចក្រុងសាឡិមដែរ ដែលមានន័យថា ស្ដេចនៃសេចក្ដីសុខសាន្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 លោកអ័ប្រាហាំបានយកចំណែកមួយភាគដប់ ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែក។ នាមរបស់ស្តេចអង្គនោះ ដំបូងមានន័យថា «ស្តេចនៃសេចក្តីសុចរិត» រួចមក លោកជាស្តេចក្រុងសាឡិម ដែលមានន័យថា «ស្តេចនៃសេចក្តីសុខសាន្ត»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយព្រះរាជាជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយលោកអ័ប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្ដីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្ដីសុខសាន្ត សូមមើលជំពូកអាល់គីតាប2 អ៊ីព្រហ៊ីមបានយកអ្វីៗទាំងអស់ដែលគាត់មានចំនួនមួយភាគដប់ មកជូនស្តេចម៉ិលគីស្សាដែក។ ឈ្មោះរបស់ស្ដេចនេះមានន័យថា«ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ដ»។ សូមមើលជំពូក |