Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:14 - ព្រះគម្ពីរខ្មែរសាកល

14 យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​អ្នក​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​ចៅ​យ៉ាកុប! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កូន​ចៅ​យ៉ាកកូប! ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 41:14
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា និង​ជា​ព្រះប្រោសលោះ​នៃទូលបង្គំ​អើយ សូមឲ្យ​សម្ដី​ពី​មាត់​ទូលបង្គំ និង​ការសញ្ជឹងគិត​នៃ​ចិត្ត​ទូលបង្គំ បានជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​ផង​៕


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ជា​ដង្កូវ គឺ​មិនមែន​ជា​មនុស្ស​ទេ​; ទូលបង្គំ​ជា​ទីត្មះតិះដៀល​របស់​មនុស្សជាតិ ហើយ​ត្រូវ​បណ្ដាជន​មើលងាយ​។


ព្រះ​គង់នៅ​ក្នុង​ទីក្រុងនោះ ហើយ​នាង​នឹង​មិន​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​នាង​នៅពេល​ព្រឹកព្រលឹម​មកដល់​។


ពួកគាត់​ក៏​នឹកឃើញ​ថា​ព្រះ​ជា​ថ្មដា​របស់ពួកគាត់ ហើយ​នឹកឃើញ​ថា​ព្រះ​ដ៏ខ្ពស់បំផុត​ជា​ព្រះប្រោសលោះ​របស់ពួកគាត់​។


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


ប្រហែលជា​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ពាក្យ​របស់​រ៉ាបសាកេ ដែល​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់គេ​បាន​ចាត់ឲ្យមក​ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់ ហើយ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​គេ ចំពោះ​ពាក្យ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ហើយ​។ ដូច្នេះ សូម​ថ្វាយ​សេចក្ដីអធិស្ឋាន​សម្រាប់​អ្នកដែលនៅសល់​ផង’”។


កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​; កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។ យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ យើង​នឹង​ជួយ​អ្នក​ជាប្រាកដ យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ​។


ដ្បិត​យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក យើងជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល គឺជា​ព្រះសង្គ្រោះ​របស់អ្នក​។ យើង​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃលោះ​របស់អ្នក ព្រមទាំង​ប្រគល់​អេត្យូពី និង​សាបា​ជំនួស​អ្នក​ផង​។


យើង​បាន​លុប​ការបំពាន​របស់អ្នក​ចេញ ដូចជា​ពពកដ៏ក្រាស់ ក៏​បាន​លុប​បាប​របស់អ្នក​ចេញ ដូចជា​អ័ព្ទ​ផង​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​!


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក និង​ជា​អ្នកដែល​សូន​អ្នក​តាំងពី​ផ្ទៃម្ដាយ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ជា​អ្នកដែល​បង្កើត​របស់សព្វសារពើ​; យើង​បាន​សន្ធឹង​ផ្ទៃមេឃ​តែម្នាក់ឯង ហើយ​បាន​លាត​ផែនដី​ដោយ​ខ្លួនយើង​;


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


ព្រះប្រោសលោះ​របស់ពួកយើង ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក ជា​អ្នកដែល​បង្រៀន​អ្នក​ឲ្យ​ទទួលប្រយោជន៍ ហើយ​នាំ​អ្នក​ឲ្យដើរ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ​។


យើង​នឹង​ធ្វើឲ្យ​ពួកអ្នកដែល​សង្កត់សង្កិន​អ្នក ស៊ី​សាច់​របស់ខ្លួនពួកគេ ហើយ​ពួកគេ​នឹង​ស្រវឹង​ដោយ​ឈាម​របស់ខ្លួន ដូចជា​ស្រវឹង​ដោយ​ស្រាទំពាំងបាយជូរថ្មី​។ ពេលនោះ គ្រប់ទាំង​សាច់​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក ជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”៕


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


ដ្បិត​ព្រះសូនបង្កើត​របស់អ្នក​ជាប្ដី​របស់អ្នក ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​; ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ព្រះអង្គ​ត្រូវគេ​ហៅថា ព្រះ​នៃ​ផែនដី​ទាំងមូល​។


យើង​បាន​លាក់​មុខ​របស់យើង​ពី​អ្នក​មួយរយៈ​ដោយ​កំហឹង​ដ៏ហូរហៀរ ប៉ុន្តែ​យើង​នឹង​អាណិតមេត្តា​អ្នក​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏អស់កល្បជានិច្ច​វិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះ​របស់អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


“ព្រះប្រោសលោះ​នឹង​យាង​មករក​ស៊ីយ៉ូន និង​អ្នកដែល​បែរចេញ​ពី​ការបំពាន​ក្នុង​យ៉ាកុប”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


ដ្បិត​ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ ទោះបីជា​អ័ប្រាហាំ​មិន​ស្គាល់​យើងខ្ញុំ ហើយ​អ៊ីស្រាអែល​មិន​ទទួលស្គាល់​យើងខ្ញុំ​ក៏ដោយ​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! ព្រះនាម​របស់ព្រះអង្គ​គឺ “ព្រះប្រោសលោះ​របស់យើង” តាំងពីបុរាណមកម្ល៉េះ​។


រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។


ទ្វារ​ដែល​នាំទៅ​រក​ជីវិត តូច​យ៉ាងណាហ្ន៎ ហើយ​ផ្លូវ​នោះ​ចង្អៀត​យ៉ាងណាហ្ន៎​!​មាន​មនុស្ស​តិច​ទេ​ដែល​រក​វា​ឃើញ​។


ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្ររបស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។


រីឯ​អេសាយ​ក៏​ស្រែក​អំពី​អ៊ីស្រាអែល​ថា​: “ទោះបីជា​កូនចៅ​អ៊ីស្រាអែល មាន​ចំនួន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក៏ដោយ ក៏​មាន​សំណល់តែបន្តិច​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ​។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម