Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:25 - ព្រះគម្ពីរខ្មែរសាកល

25 ក្រោយមក ព្រះបាទ​ដារីយុស​បាន​សរសេរ​ទៅ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​ដែល​រស់នៅ​លើ​ផែនដី​ទាំងមូល​ថា​៖ “សូមឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​បាន​ចម្រើនឡើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 បន្ទាប់​មក ព្រះ​បាទ​ដារី‌យុស​ចេញ​‌រាជ​សារ​ប្រកាស​ប្រាប់​ប្រជា‌ជន ជាតិ​សាសន៍​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌បាទ​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​មក ស្តេច​ដារី‌យុស ទ្រង់​ចេញ​ព្រះ‌រាជ​សាសន៍​ផ្ញើ​ដល់​បណ្តាជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ដែល​នៅ​លើ​ផែនដី​ទាំង​មូល​ថា សូម​ឲ្យ​សេចក្ដី​សុខ​បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ស្តេច​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ជីក​រណ្ដៅ ហើយ​ចូក​ដី​ចេញ ប៉ុន្តែ​បាន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​ធ្វើ​នោះ​។


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ពី​ទុក្ខវេទនា ហើយ​មនុស្ស​អាក្រក់​ចូលទៅ​ក្នុង​ទុក្ខវេទនា​ជំនួស​គាត់​វិញ​។


ពេលនោះ អ្នកប្រកាស​ស្រែកឡើង​យ៉ាងខ្លាំង​ថា​៖ “ជាតិសាសន៍​ទាំងឡាយ ប្រជាជាតិ​ទាំងឡាយ និង​ភាសា​នានា​អើយ​! មាន​បង្គាប់​ដល់​អ្នករាល់គ្នា​ថា


យើង នេប៊ូក្នេសា​ជា​ស្ដេច ជូនចំពោះ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​ដែល​រស់នៅ​លើ​ផែនដី​ទាំងមូល​។ សូមឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​បាន​ចម្រើនឡើង​ចុះ​!


ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!


សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ និង​អំពី​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​!


សូមឲ្យ​សេចក្ដីមេត្តា សេចក្ដីសុខសាន្ត និង​សេចក្ដីស្រឡាញ់ ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម