Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:13 - ព្រះគម្ពីរខ្មែរសាកល

13 រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យើង​ជាអុលឡោះ‌តាអាឡា​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង




អេសាយ 54:13
44 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ ហើយ​ពួកគេ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឡើយ​។


ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​នៃ​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​វា​រហូតដល់​ទីបញ្ចប់​!


ព្រះអង្គ​ទ្រង់​ធ្វើឲ្យមាន​សេចក្ដីសុខសាន្ត​នៅក្នុង​ព្រំដែន​របស់អ្នក ហើយ​ចម្អែត​អ្នក​ដោយ​ស្រូវសាលី​ល្អបំផុត​។


ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ​តាំងពី​យុវវ័យ​របស់ទូលបង្គំ​មកម្ល៉េះ​! រហូតដល់​ឥឡូវនេះ ទូលបង្គំ​ប្រកាស​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖ “មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។ ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


ពួកគេពោលថា​៖ “តើ​ព្រះអង្គ​នឹង​បង្រៀន​ចំណេះដឹង​ដល់​អ្នកណា​? តើ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អ្នកណា​យល់​ដំណឹង​? គឺ​អ្នកដែល​ទើបតែ​ផ្ដាច់ដោះ ជា​អ្នកដែល​ទើបតែ​យកចេញ​ពី​ដើមទ្រូង​ឬ​?


រីឯ​ពួកអ្នកដែល​វង្វេង​ខាង​វិញ្ញាណ​នឹង​មកដល់​ការយល់ដឹង ហើយ​ពួកអ្នកដែល​រអ៊ូរទាំ​នឹង​រៀនចេះ​សេចក្ដីអប់រំ”៕


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។


យើង​នឹង​សង់​កំពូលកំពែង​របស់អ្នក​ពី​ត្បូងទទឹម ហើយ​សង់​ខ្លោងទ្វារ​របស់អ្នក​ពី​ត្បូងបេរីល ក៏​នឹង​សង់​អស់ទាំង​របងការពារ​របស់អ្នក​ពី​ត្បូង​ដ៏មានតម្លៃ​ផង​។


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


ពេលនោះ អេប្រាអិម​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ហើយ​ចិត្ត​របស់ពួកគេ​នឹង​អរសប្បាយឡើង ដូចជា​ដោយសារ​ស្រាទំពាំងបាយជូរ​។ កូនចៅ​របស់ពួកគេ​នឹង​ឃើញ ហើយ​អរសប្បាយ​ដែរ ចិត្ត​របស់ពួកគេ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្សមិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។


បន្ទាប់មក ព្រះយេស៊ូវ​បាន​បើកបំភ្លឺ​គំនិត​របស់​ពួកគេ​ឲ្យ​យល់​គម្ពីរ


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​:‘ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ’។អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។


ដ្បិត​សេចក្ដីសន្យា​នេះ គឺ​សម្រាប់​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​នៅ​ឆ្ងាយ​ផង គឺ​អ្នកណាក៏ដោយដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង​បាន​ត្រាស់ហៅ”។


ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ប៉ុន្តែ​ព្រះ​បាន​បើកសម្ដែង​សេចក្ដីទាំងនោះ​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ហើយ ដ្បិត​ព្រះវិញ្ញាណ​តែងតែ​ស្ទង់មើល​អ្វីៗ​ទាំងអស់ សូម្បីតែ​សេចក្ដីជ្រាលជ្រៅ​របស់​ព្រះ​។


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


ប្រសិនបើ​អ្នករាល់គ្នា​ពិតជា​ឮ​អំពី​ព្រះអង្គ​មែន ហើយ​បាន​រៀន​ក្នុង​ព្រះអង្គ ស្របតាម​សេចក្ដីពិត​ដែល​ស្ថិតនៅ​ក្នុង​ព្រះយេស៊ូវ


ធ្វើដូច្នេះ សេចក្ដីសុខសាន្ត​របស់​ព្រះ​ដែល​ហួស​អស់ទាំង​គំនិត នឹង​ការពារ​ចិត្ត និង​គំនិត​របស់អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។


ពួកគេ​ម្នាក់ៗ​មិន​ចាំបាច់​បង្រៀន​ជនរួមជាតិ ​និង​បងប្អូន​រៀងៗខ្លួន​សោះឡើយ​ថា​: ‘ចូរ​ស្គាល់​ព្រះអម្ចាស់’ ដោយព្រោះ​ពួកគេ​ទាំងអស់គ្នា​នឹង​ស្គាល់​យើង តាំងពី​អ្នកតូច រហូតដល់​អ្នកធំ


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ទទួល​ការចាក់ប្រេងអភិសេក​ពី​អង្គ​ដ៏វិសុទ្ធ ដូច្នេះ​អ្នក​ទាំងអស់គ្នា​ស្គាល់​ហើយ​។


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម