Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 11 - ព្រះគម្ពីរខ្មែរសាកល


ជ្រកកោននៅក្នុងព្រះអម្ចាស់
បទតម្កើង ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?

2 ដ្បិត​មើល៍! មនុស្ស​អាក្រក់​យឹត​ធ្នូ ពួកគេ​ភ្ជាប់​ព្រួញ​នឹង​ខ្សែ ដើម្បី​បាញ់​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​ពី​ទីងងឹត​!

3 ប្រសិនបើ​គ្រឹះ​ត្រូវបាន​រំលំ តើ​មនុស្ស​សុចរិត​អាច​ធ្វើ​អ្វី​កើត​?

4 ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។

5 ព្រះយេហូវ៉ា​ទ្រង់​ពិសោធ​មនុស្ស​សុចរិត ប៉ុន្តែ​ព្រលឹង​របស់ព្រះអង្គ​ស្អប់​មនុស្ស​អាក្រក់ និង​មនុស្ស​ស្រឡាញ់​អំពើហិង្សា​។

6 ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។

7 ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌ ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត​; មនុស្ស​ទៀងត្រង់​នឹង​បាន​ឃើញ​ព្រះភក្ត្រ​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម