Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 112 - ព្រះគម្ពីរខ្មែរសាកល


លក្ខណៈសម្គាល់របស់មនុស្សសុចរិត

1 ហាលេលូយ៉ា​! មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​!

2 ពូជពង្ស​របស់គេ​នឹង​បាន​ខ្លាំងពូកែ​នៅលើ​ផែនដី​; ជំនាន់​នៃ​មនុស្ស​ទៀងត្រង់​នឹង​មានពរ​។

3 ទ្រព្យសម្បត្តិ និង​ភាពស្ដុកស្ដម្ភ​នៅក្នុង​ផ្ទះ​របស់គេ ហើយ​សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត​។

4 ពន្លឺ​រះឡើង​នៅក្នុង​សេចក្ដីងងឹត​សម្រាប់​មនុស្ស​ទៀងត្រង់​; គេ​សប្បុរស មេត្តាករុណា និង​សុចរិត​។

5 មនុស្ស​មានចិត្តសប្បុរស ហើយ​ឲ្យ​គេ​ខ្ចី នោះ​ប្រសើរ​ហើយ​; អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សេចក្ដីយុត្តិធម៌​។

6 ប្រាកដមែន គេ​នឹង​មិន​រង្គើ​ជារៀងរហូត​; មនុស្ស​សុចរិត​នឹង​ស្ថិតនៅ​ក្នុង​ការនឹកចាំ​ជារៀងរហូត​។

7 គេ​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ​; ចិត្ត​របស់គេ​នៅស្ថិតស្ថេរ​ដោយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។

8 ចិត្ត​របស់គេ​នឹងធឹង ក៏មិន​ចេះ​ខ្លាច​ឡើយ រហូតដល់​បាន​មើល​ចុះមក​ពួក​បច្ចាមិត្ត​របស់គេ​។

9 គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។

10 មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​ក្ដៅក្រហាយ​; គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់ទៅ​; ចំណង់​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម