សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
កិច្ចការ 26:18 - ព្រះគម្ពីរខ្មែរសាកល ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។ Khmer Christian Bible បំភ្លឺភ្នែករបស់ពួកគេឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺ ហើយពីអំណាចរបស់អារក្សសាតាំងមកឯព្រះជាម្ចាស់ ដើម្បីឲ្យពួកគេទទួលបានការលើកលែងទោសបាប និងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ ដោយជំនឿលើយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្ដីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមរដក ជាមួយនឹងពួកអ្នកដែលបានញែកជាបរិសុទ្ធ ដោយសារសេចក្ដីជំនឿជឿដល់ខ្ញុំ អាល់គីតាប ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។ |
សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
ព្រះយេហូវ៉ាទ្រង់បើកភ្នែករបស់មនុស្សខ្វាក់ភ្នែក ព្រះយេហូវ៉ាទ្រង់លើកអ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់មនុស្សសុចរិត
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮពាក្យដែលនៅក្នុងក្រាំង ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងភាពងងឹត និងពីក្នុងសេចក្ដីងងឹត។
ពេលនោះ ភ្នែករបស់អ្នកដែលមើលឃើញនឹងមិនបិទឡើយ ត្រចៀករបស់អ្នកដែលស្តាប់ឮនឹងប្រុងស្ដាប់។
ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។
យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
ដើម្បីបើកភ្នែកមនុស្សខ្វាក់ ដើម្បីនាំអ្នកទោសចេញពីគុក និងនាំពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹតចេញពីទីឃុំឃាំង។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ; ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីស្រមោលនៃសេចក្ដីស្លាប់ មានពន្លឺមួយរះឡើងដល់ពួកគេ។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
ប្រជាជនដែលស្ថិតនៅក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ; ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីនៃសេចក្ដីស្លាប់ និងស្រមោលនៃសេចក្ដីស្លាប់ មានពន្លឺមួយរះឡើងដល់ពួកគេ” ។
ដើម្បីផ្ដល់ចំណេះដឹងនៃសេចក្ដីសង្គ្រោះដល់ប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈការលើកលែងទោសបាបរបស់ពួកគេ។
បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ដើម្បីនាំជើងរបស់យើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ត”។
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។
រួចការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាបនឹងបានប្រកាសដល់ប្រជាជាតិទាំងអស់ ក្នុងព្រះនាមរបស់ព្រះអង្គ ដោយចាប់ផ្ដើមពីយេរូសាឡិម។
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព
សូមញែកពួកគេជាវិសុទ្ធដោយសេចក្ដីពិតផង; គឺព្រះបន្ទូលរបស់ព្រះអង្គហើយ ជាសេចក្ដីពិត។
“នេះជាការកាត់ទោស គឺថាពន្លឺបានមកក្នុងពិភពលោកហើយ ប៉ុន្តែមនុស្សបានស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ពីព្រោះការប្រព្រឹត្តរបស់ពួកគេគឺអាក្រក់។
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីកាត់ទោស គឺឲ្យអ្នកដែលមើលមិនឃើញបានមើលឃើញ ហើយឲ្យអ្នកដែលមើលឃើញត្រឡប់ជាខ្វាក់ភ្នែកវិញ”។
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ដ្បិតព្រះអម្ចាស់បានបង្គាប់យើងដូច្នេះថា: ‘យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបានផ្ដល់សេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី’ ”។
ទាំងសម្អាតចិត្តរបស់ពួកគេដោយសារតែជំនឿ គឺមិនបានប្រកាន់ថាយើង និងពួកគេខុសគ្នាឡើយ។
ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
“ឥឡូវនេះ ខ្ញុំសូមផ្ទុកផ្ដាក់អ្នករាល់គ្នានឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចនឹងស្អាងទឹកចិត្តអ្នករាល់គ្នា ព្រមទាំងអាចប្រទានមរតកដល់អ្នករាល់គ្នា ក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាវិសុទ្ធ។
“ដូច្នេះ ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទមិនបានជំទាស់នឹងនិមិត្តនៃស្ថានសួគ៌នេះទេ។
គឺថាព្រះគ្រីស្ទត្រូវតែរងទុក្ខ និងថាដោយព្រះអង្គជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ព្រះអង្គនឹងប្រកាសពន្លឺ ដល់ប្រជារាស្ត្រនេះផង ដល់សាសន៍ដទៃផង”។
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
កុំទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ។ តើមានការរួមចំណែកអ្វីរវាងសេចក្ដីសុចរិត និងការឥតច្បាប់? ឬមានការប្រកបគ្នាអ្វីរវាងពន្លឺ និងសេចក្ដីងងឹត?
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
ខ្ញុំគ្រាន់តែចង់ដឹងពីអ្នករាល់គ្នាអំពីការនេះប៉ុណ្ណោះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ?
នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់
ព្រះវិញ្ញាណដ៏វិសុទ្ធជាថ្លៃកក់សម្រាប់មរតករបស់យើង រហូតដល់ការប្រោសលោះរបស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីនាំមកនូវការសរសើរតម្កើងដល់សិរីរុងរឿងរបស់ព្រះអង្គ។
ទាំងឲ្យភ្នែកនៃចិត្តរបស់អ្នករាល់គ្នាត្រូវបានបំភ្លឺ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាសេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាអ្វី ភាពបរិបូរនៃមរតករបស់ព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងក្នុងចំណោមវិសុទ្ធជនជាអ្វី
នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ
ជាការពិត អ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណ តាមរយៈជំនឿ ហើយសេចក្ដីនេះមិនបានចេញពីអ្នករាល់គ្នាទេ គឺជាអំណោយទានពីព្រះវិញ
ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។
កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលមិនបង្កើតផលឡើយ ផ្ទុយទៅវិញ ចូរលាតត្រដាងការទាំងនោះចុះ
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
ដ្បិតការតយុទ្ធរបស់យើងមិនមែនទាស់នឹងឈាម ឬសាច់ទេ គឺទាស់នឹងអំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍ដ៏ងងឹតនេះ និងកងកម្លាំងខាងវិញ្ញាណនៃសេចក្ដីអាក្រក់នៅលើមេឃ។
ធ្វើដូច្នេះ អ្នកទាំងនោះដែលត្រូវមារចាប់ចងឲ្យទៅតាមបំណងរបស់វា ក៏អាចភ្ញាក់ខ្លួនចេញពីអន្ទាក់របស់មារបាន៕
ដោយសារតែបំណងព្រះហឫទ័យនេះឯង ដែលយើងត្រូវបានញែកជាវិសុទ្ធម្ដងជាសម្រេច តាមរយៈតង្វាយនៃព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ។
ជាការពិត ព្រះអង្គបានធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធគ្រប់លក្ខណ៍ជារៀងរហូត ដោយតង្វាយតែមួយគត់។
បើគ្មានជំនឿ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាព្រះមាននៅមែន ព្រមទាំងជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកដែលស្វែងរកព្រះអង្គ។
ហើយដោយហេតុនេះ ព្រះគ្រីស្ទគឺជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី ដើម្បីឲ្យអ្នកដែលត្រូវបានត្រាស់ហៅ បានទទួលសេចក្ដីសន្យាអំពីមរតកដ៏អស់កល្បជានិច្ច ដោយព្រោះការសុគតដើម្បីប្រោសលោះពួកគេពីការល្មើសនៅក្រោមសម្ពន្ធមេត្រីទីមួយ បានកើតឡើងហើយ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
ដើម្បីឲ្យយើងបានទទួលមរតកដែលមិនចេះសាបសូន្យ ឥតសៅហ្មង និងមិនចេះរលាយបាត់ ដែលមានរក្សាទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា។
ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ប្រសិនបើយើងសារភាពបាបរបស់យើង នោះដោយសារព្រះអង្គទ្រង់ស្មោះត្រង់ និងសុចរិតយុត្តិធម៌ ដូច្នេះព្រះអង្គនឹងលើកលែងទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់សេចក្ដីទុច្ចរិតទាំងអស់។
កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះបាបរបស់អ្នករាល់គ្នាត្រូវបានលើកលែងទោសឲ្យអ្នករាល់គ្នាហើយ ដោយសារតែព្រះនាមរបស់ព្រះគ្រីស្ទ;
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕