Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 2:8 - ព្រះគម្ពីរខ្មែរសាកល

8 ជាការពិត អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ តាមរយៈ​ជំនឿ ហើយ​សេចក្ដីនេះ​មិន​បាន​ចេញពី​អ្នករាល់គ្នា​ទេ គឺជា​អំណោយទាន​ពី​ព្រះ​វិញ

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​តាមរ​យៈជំនឿ​ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់គ្នា​ទេ​ គឺ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បងប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ​សង្គ្រោះ​បង​ប្អូន​ដោយ‌សារ​គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​អំណោយ​ទាន​របស់​អុលឡោះ

សូមមើលជំពូក ចម្លង




អេភេសូរ 2:8
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្សមិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។


“នៅពេល​ពួក​អ្នក​ដែល​ត្រូវបានជួល​ប្រហែល​ពី​ម៉ោងប្រាំល្ងាច​នោះ​មក​ដល់ ពួកគេ​ម្នាក់ៗ​ទទួលបាន​មួយ​ឌេណារី​។


អ្នក​ដែល​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​នឹង​បាន​សង្គ្រោះ រីឯ​អ្នក​ដែល​មិនជឿ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​។


តែ​ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​នោះ​ថា​៖“ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ​។ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ”៕


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​នាង​ថា​៖“ប្រសិនបើ​នាង​បាន​ស្គាល់​អំណោយទាន​របស់​ព្រះ ហើយ​ដឹងថា​អ្នក​ដែល​កំពុង​និយាយ​នឹង​នាង​ថា​: ‘សូម​ឲ្យ​ខ្ញុំ​ផឹក​ផង’ ជា​អ្នកណា ម្ល៉េះសម​នាង​បាន​សុំ​ពី​គាត់​វិញ ហើយ​គាត់​ក៏​ឲ្យ​ទឹក​រស់​ដល់​នាង”។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។


អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោលជាដាច់ខាត


នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​គឺឲ្យ​អស់អ្នក​ដែល​ឃើញ​ព្រះបុត្រា ហើយ​ជឿលើ​ព្រះបុត្រានោះ មាន​ជីវិតអស់កល្បជានិច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់”។


គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ទាញ​អ្នកនោះ​មក​ប៉ុណ្ណោះ ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។


ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​: ‘គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ព្រះ​បិតា​ប៉ុណ្ណោះ’”។


អស់អ្នក​ដែល​ជឿ​នឹង​ត្រូវបាន​រាប់ជាសុចរិត​តាមរយៈ​ព្រះអង្គនេះ​ឯង​។


លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


ផ្ទុយទៅវិញ យើង​ជឿ​ថា យើង​បាន​សង្គ្រោះ​ដោយសារតែ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ហើយសាសន៍ដទៃទាំងនោះ​ក៏ដូចគ្នាដែរ”។


មាន​ស្ត្រី​ម្នាក់​កំពុង​ស្ដាប់ នាង​ឈ្មោះ​លីឌា ជា​អ្នកជំនួញក្រណាត់ពណ៌ស្វាយ​នៅ​ក្រុង​ធាទេរ៉ា នាង​ជាអ្នក​ថ្វាយបង្គំ​ព្រះ​។ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​នាង​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដី​ដែល​ប៉ូល​និយាយ​។


ពួកគេ​ឆ្លើយថា​៖ “ចូរ​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​ចុះ នោះ​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក​នឹង​បាន​សង្គ្រោះ”។


បើដូច្នេះ តើ​គេ​អាច​ហៅរក​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ជឿលើ​នោះ​? តើ​គេ​អាច​ជឿ​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ឮ​សោះ​? តើ​គេ​អាច​ឮ​យ៉ាងដូចម្ដេច បើគ្មាន​អ្នកណា​ប្រកាស​?


ដូច្នេះ ជំនឿ​មកពី​ការឮ ហើយ​ការឮ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ​។


នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា


រីឯ​ចំពោះ​អ្នក​ដែល​មិន​ធ្វើការ តែ​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​រាប់​មនុស្ស​មិនគោរពព្រះ​ជាសុចរិត នោះ​ជំនឿ​របស់​អ្នកនោះ​បាន​រាប់​ជា​សេចក្ដីសុចរិត​វិញ​។


ដូច្នេះ មិនមែន​ស្រេចលើ​បំណង ឬ​ការប្រឹងប្រែង​របស់​មនុស្ស​ទេ គឺ​ស្រេចលើ​ព្រះ​ដែល​មេត្តាករុណា​វិញ​។


នេះគឺ​ដើម្បីឲ្យ​ព្រះពរ​ដល់​អ័ប្រាហាំ​បាន​មក​ដល់​សាសន៍ដទៃ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ធ្វើឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​សេចក្ដីសន្យា តាមរយៈ​ជំនឿ​។


ផ្ទុយទៅវិញ ព្រះគម្ពីរ​បាន​បង្ខាំង​អ្វីៗ​ទាំងអស់​ឲ្យនៅ​ក្រោម​បាប ដើម្បីឲ្យ​សេចក្ដីសន្យា​នោះ​បាន​ប្រទានមក​ដល់​អ្នក​ដែល​ជឿ ដោយសារតែ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រមទាំង​ឲ្យ​ដឹងថា ភាពធំធេង​ហួសវិស័យ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​ចំពោះ​យើង​ដែល​ជឿ ស្របតាម​កិច្ចការ​ដ៏មានព្រះចេស្ដា​ខ្លាំងពូកែ​របស់​ព្រះអង្គ​ជា​អ្វី​ផងដែរ​។


ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។


បាន​ប្រោស​យើង​ឲ្យរស់ជាមួយ​ព្រះ​គ្រីស្ទ ទោះបី​នៅពេល​យើង​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន​ក៏ដោយ ដូច្នេះ​អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ​ហើយ​!


ដ្បិត​ការនេះ​បាន​ប្រទាន​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះ​គ្រីស្ទ គឺ​មិនគ្រាន់តែ​ឲ្យ​ជឿលើ​ព្រះអង្គ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ឲ្យ​រងទុក្ខ​ដើម្បី​ព្រះអង្គ​ទៀតផង


ដោយ​អ្នករាល់គ្នា​ត្រូវបាន​បញ្ចុះជាមួយ​ព្រះគ្រីស្ទ​ក្នុង​ពិធីជ្រមុជទឹក អ្នករាល់គ្នា​ក៏​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ​ដែរ តាមរយៈ​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


ពួកគេ​នឹង​ទទួលទោស គឺ​សេចក្ដីវិនាស​ដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ និង​ពី​សិរីរុងរឿង​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ


ជាការពិត ចំពោះ​ពួក​ដែល​ត្រូវបាន​បំភ្លឺ​ម្ដង ដែល​បាន​ភ្លក់​អំណោយទាន​នៃស្ថានសួគ៌ ហើយ​មានចំណែក​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម