Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:15 - ព្រះគម្ពីរខ្មែរសាកល

15 ហើយ​ដោយហេតុនេះ ព្រះគ្រីស្ទ​គឺជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី ដើម្បីឲ្យ​អ្នក​ដែល​ត្រូវបាន​ត្រាស់ហៅ បាន​ទទួល​សេចក្ដីសន្យា​អំពី​មរតក​ដ៏អស់កល្បជានិច្ច ដោយព្រោះ​ការសុគត​ដើម្បី​ប្រោសលោះ​ពួកគេ​ពី​ការល្មើស​នៅក្រោម​សម្ពន្ធមេត្រី​ទីមួយ បាន​កើតឡើង​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ទទួល​បាន​មរតក​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​សន្យា​ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​ ដើម្បី​លោះ​គេ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មុន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ហៅ បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ទុក​ជា​មត៌ក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះ‌អង្គ​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​អំពើ​រំលង ដែល​គេ​ប្រព្រឹត្ត​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ហេតុ​នេះ ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ហេតុ​នេះ អាល់ម៉ា‌ហ្សៀស​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​បន្ទូល​សន្យា​ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ដ​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 9:15
52 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​អស់ទាំង​ថ្ងៃ​របស់​មនុស្ស​គ្រប់លក្ខណ៍ ហើយ​មរតក​របស់ពួកគេ​នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។


ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។


អស់អ្នក​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ឪពុក ឬ​ម្ដាយ​ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​នាម​របស់ខ្ញុំ អ្នកនោះ​នឹង​ទទួលបាន​មួយជាមួយរយ ព្រមទាំង​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​ផង​។


ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


កាល​យើង​នៅ​ខ្លួនទទេ អ្នករាល់គ្នា​ស្លៀកពាក់​ឲ្យ​យើង​;​ កាល​យើង​មានជំងឺ អ្នករាល់គ្នា​មើលថែ​យើង​; ហើយ​កាល​យើង​ជាប់​គុក អ្នករាល់គ្នា​មកសួរសុខទុក្ខ​យើង’។


នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញទៅ​តាមផ្លូវ មាន​បុរស​ម្នាក់​រត់មក ហើយ​លុតជង្គង់​នៅមុខ​ព្រះអង្គ ទូល​សួរថា​៖ “លោកគ្រូ​ដ៏ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។


មាន​មេគ្រប់គ្រង​ម្នាក់​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ​ដ៏ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ទើប​ខ្ញុំ​បាន​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។


ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖“ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែលតាំង​ដោយ​ឈាម​របស់ខ្ញុំ ជា​ឈាម​ដែល​បង្ហូរ​សម្រាប់​អ្នករាល់គ្នា​។


ហើយខ្ញុំ​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​ពួកវា ដូច្នេះ​ពួកវា​មិន​វិនាស​សោះឡើយ គឺ​ជារៀងរហូត​។ គ្មាន​អ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ដៃ​របស់ខ្ញុំ​បាន​ឡើយ​។


“​ឥឡូវនេះ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​អ្នករាល់គ្នា​នឹង​ព្រះ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​នឹង​ស្អាងទឹកចិត្ត​អ្នករាល់គ្នា ព្រមទាំង​អាច​ប្រទាន​មរតក​ដល់អ្នករាល់គ្នា ក្នុងចំណោម​អស់អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​។


ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​!


ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។


ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។


ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


ហើយ​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​កំណត់ទុកមុន ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​អ្នកទាំងនោះ​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ត្រាស់ហៅ ព្រះអង្គ​ក៏​បាន​រាប់​អ្នកទាំងនោះ​ជាសុចរិត​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​រាប់ជាសុចរិត ព្រះអង្គ​ក៏​បាន​ប្រទានសិរីរុងរឿង​ដល់​អ្នកទាំងនោះ​ដែរ​។


ភាជនៈទាំងនោះ​រួមមានទាំង​យើង​ដែរ ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ មិនគ្រាន់តែ​ពី​ជនជាតិយូដា​ប៉ុណ្ណោះទេ គឺថែមទាំង​ពី​សាសន៍ដទៃ​ទៀតផង​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


យ៉ាងណាមិញ អ្នកកណ្ដាល​មិនមែន​សម្រាប់​តែ​ភាគី​ម្ខាង​ទេ ប៉ុន្តែ​ព្រះ​មាន​តែមួយអង្គគត់​។


នៅក្នុង​ព្រះអង្គ យើង​មាន​ការប្រោសលោះ គឺ​ការលើកលែងទោស​ការបំពាន ដោយ​ព្រះលោហិត​របស់​ព្រះអង្គ ស្របតាម​ភាពបរិបូរ​នៃ​ព្រះគុណ​របស់​ព្រះអង្គ


ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​សម្រាប់​ការនេះឯង តាមរយៈ​ដំណឹងល្អ​របស់យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទទួលបាន​សិរីរុងរឿង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ជាការពិត​មាន​ព្រះ​តែមួយអង្គគត់ មាន​អ្នកកណ្ដាល​តែមួយគត់​រវាង​ព្រះ និង​មនុស្ស គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​មនុស្ស​;


ដោយហេតុនេះ ខ្ញុំ​ស៊ូទ្រាំ​នឹង​គ្រប់ការទាំងអស់​ដោយយល់ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សេចក្ដីសង្គ្រោះ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជាមួយនឹង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​។


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


ដើម្បី​កាលណា​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គ នោះ​យើង​នឹង​បានជា​អ្នកទទួលមរតក ស្របតាម​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។


ពិតមែនហើយ អ្នករាល់គ្នា​មិនគ្រាន់តែ​អាណិតអាសូរ​អ្នកដែលជាប់ឃុំឃាំង​ប៉ុណ្ណោះ​ទេ គឺថែមទាំង​សុខចិត្តឲ្យ​គេ​រឹបអូស​អ្វីៗដែល​ខ្លួន​មាន​ដោយ​អំណរ ដោយ​ដឹង​ថា​អ្នករាល់គ្នា​មាន​ទ្រព្យសម្បត្តិ​ដ៏ប្រសើរជាង​នៅស្ថានសួគ៌ ហើយ​នៅគង់វង្ស​ទៀតផង​។


តាមពិត អ្នករាល់គ្នា​ត្រូវតែ​មាន​ចិត្តស៊ូទ្រាំ ដើម្បី​បាន​ទទួល​សេចក្ដីសន្យា​ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។


អ្នកទាំងនេះ​សុទ្ធតែ​ស្លាប់​ទាំងមាន​ជំនឿ ដោយ​មិន​បាន​ទទួល​អ្វីៗដែលត្រូវបានសន្យា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ ហើយ​បាន​អបអរទទួល​ការទាំងនោះ​ពីចម្ងាយ ព្រមទាំង​សារភាព​ថា ខ្លួនឯង​ជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ​។


បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


ដូច្នេះ ដោយព្រោះ​កូន‍ៗ​មានចំណែក​ក្នុង​សាច់ និង​ឈាម ព្រះអង្គ​ក៏​ទទួលចំណែក​ក្នុង​សាច់ និងឈាម​ដូចគ្នា​ដែរ ដើម្បី​តាមរយៈ​ការសុគត ព្រះអង្គ​អាច​បំផ្លាញ​អ្នក​ដែល​កាន់​អំណាច​នៃ​សេចក្ដីស្លាប់ (​នោះគឺ​មារ​)


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


កាល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​អាង​អង្គទ្រង់ ពីព្រោះ​គ្មានអ្នកណា​ធំជាង​ដែល​ព្រះអង្គ​អាច​ស្បថ​ដោយអាងអ្នកនោះ​បាន​ឡើយ​។


ដូច្នេះ អ័ប្រាហាំ​បាន​រង់ចាំយ៉ាងអត់ធ្មត់ ក៏​ទទួលបាន​សេចក្ដីសន្យា​នោះ​។


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


ដោយ​ព្រះ​មានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះ​ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​ទីមួយ​ទៅជាចាស់​វិញ​។ រីឯ​អ្វី​ដែល​ត្រូវបាន​ធ្វើឲ្យចាស់ ក៏​ចាស់ទៅៗ រហូតដល់​ជិត​សាបសូន្យ​៕


ព្រះអង្គ​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ម្ដងជាសម្រេច ទាំង​ធ្វើឲ្យសម្រេច​នូវ​ការប្រោសលោះ​ដ៏អស់កល្បជានិច្ច មិនមែន​ដោយ​ឈាម​ពពែ ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​ព្រះលោហិត​របស់អង្គទ្រង់ផ្ទាល់​។


ដ្បិត​ទីណាដែល​មាន​បណ្ដាំមរតក ទីនោះ​ត្រូវតែ​មានការបញ្ជាក់​ថា​អ្នក​ដែល​ធ្វើបណ្ដាំ​នោះ​បាន​ស្លាប់​ហើយ​។


ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


ដ្បិត​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ម្ដង​ដើម្បី​ប្រោសលោះ​បាប គឺ​អ្នក​សុចរិត​បាន​ជំនួស​អ្នក​ទុច្ចរិត ដើម្បីឲ្យ​ព្រះអង្គ​នាំ​អ្នករាល់គ្នា​ទៅ​ឯ​ព្រះ​។ ព្រះគ្រីស្ទ​ត្រូវគេ​ធ្វើគុត​ខាងសាច់ឈាម ប៉ុន្តែ​មានព្រះជន្ម​រស់ឡើងវិញ​ខាងវិញ្ញាណ​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម