Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:18 - អាល់គីតាប

18 ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 បំភ្លឺ​ភ្នែក​របស់​ពួកគេ​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ​ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​ជំនឿ​លើ​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដើម្បី​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្តី​ងងឹត មក​រក​ពន្លឺ និង​ពី​អំណាច​របស់​អារក្ស‌សាតាំង បែរ​មក​រក​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មត៌ករួម​ជា‌មួយ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារមាន​ជំនឿ​ដល់​ខ្ញុំ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​មារ*​សាតាំង បែរ​មក​រក​ព្រះ‌ជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់‌ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​វិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ

សូមមើលជំពូក ចម្លង




កិច្ចការ 26:18
90 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បើក​ភ្នែក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ហ៊ូកុំ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អុលឡោះ‌តាអាឡា​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ អុលឡោះ‌តាអាឡា​ស្រឡាញ់​មនុស្ស​សុចរិត


នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​បន្ទូល ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គីតាប ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។


ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើល លែង​ស្រវាំង​ទៀត​ហើយ ត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់ ក៏​លែង​ថ្លង់​ទៀត​ដែរ។


ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប​ប្រែ​ទៅ​ជា ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។


ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​បាន​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។


ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​យ៉ាកកូប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។


ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។


រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា បាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។


អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «អ៊ីព្លេស‌ហ្សៃតន​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។


ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»។


កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​គាត់​ដឹង ថា​គាត់​សង្គ្រោះ​គេ ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។


និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ដ»។


គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ទ្រង់ និង​ជា​សិរី‌រុង‌រឿង​របស់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ដ្រ​ទ្រង់»។


អ៊ីសា​ក៏​បំភ្លឺ​ចិត្ដ​គំនិត​គេ​ឲ្យ​យល់​អត្ថន័យ​គីតាប


អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​នាម​ខ្ញុំ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។


«រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន


សូម​ប្រោស​គេ​ឲ្យ​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត គឺ​បន្ទូល​របស់​ទ្រង់​នោះ​ហើយ​ជា​សេចក្ដី​ពិត។


ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក ប៉ុន្ដែ មនុស្ស​លោក​ចូល​ចិត្ដ​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​អំណោយ​ទាន​របស់​អុលឡោះ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច”នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ពុំ‌ខាន ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»។


រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​វិនិច្ឆ័យ​ចិត្ដ​មនុស្ស គឺ​ឲ្យ​មនុស្ស​ខ្វាក់​ឃើញ ហើយ​ឲ្យ​មនុស្ស​ឃើញ ត្រឡប់​ទៅ​ជា​ខ្វាក់​វិញ»។


ពេល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។


ណាពី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​អ៊ីសា»។


ដ្បិត​អុលឡោះ‌ជាអម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថាៈ “យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។


អុលឡោះ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សំអាត​ចិត្ដ​គេ​ឲ្យ​បាន​បរិសុទ្ធ ដោយ​ជំនឿ។


ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌អាល់ ម៉ាហ្សៀស​ទៅ ដើម្បី​អុលឡោះ​លើក‌លែង​ទោស​បង​ប្អូន​ឲ្យ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ


ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ដ​គំនិត​មក​រក​អុលឡោះ និង​មាន​ជំនឿ​លើ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ផង។


ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​អុលឡោះ ហើយ​ផ្ញើ​នឹង​បន្ទូល​នៃ​អុលឡោះ​ស្ដី​អំពី​គុណ​របស់​ទ្រង់។ មាន​តែ​ទ្រង់​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុម‌ជំអះ ព្រម​ទាំង​ឲ្យ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


សូម​ជម្រាប​ស្តេច ខ្ញុំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ខ្ញុំ​និមិត្ដ​ឃើញ​នោះ​ឡើយ។


ពោល​គឺ​អាល់ម៉ា‌ហ្សៀស​បាន​រង​ទុក្ខ​លំបាក ហើយ​បាន​រស់​ឡើង​វិញ​មុន​គេ​បង្អស់ គាត់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​អ៊ីស្រ‌អែល និង​សាសន៍​ដទៃ»។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​វិល​មក​រក​អុលឡោះ​វិញ ដើម្បី​ឲ្យ​ទ្រង់​លុប​បំបាត់​បាប​របស់​បង​ប្អូន។


អុលឡោះ​បាន​លើក​អ៊ីសា​ឡើង ដោយ​អំណាច​របស់​ទ្រង់ ហើយ​តែង‌តាំង​អ៊ីសា​ជា​អ្នក​សង្រ្គោះ និង​ជា​អម្ចាស់ និង​ជា​អ្នក​សង្រ្គោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​អុលឡោះ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។


ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​អុលឡោះ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុង‌រឿង​រួម​ជា​មួយ​គាត់​ដែរ។


សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស។ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​បរិសុទ្ធ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ អ៊ីសា‌ជាអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​អម្ចាស់​របស់​យើង​ដែរ។


គឺ​ទ្រង់​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ សម្រាប់​យើង។ អុលឡោះ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត បាន​បរិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នៃ​ដំណឹង‌ល្អ របស់​អាល់ម៉ា‌ហ្សៀស​ជា​តំណាង របស់​អុលឡោះ​នោះ​ឡើយ។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


សូម​កុំ​សេព​គប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ?


ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​អាល់ម៉ា‌ហ្សៀស​ទេ​តើ ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​បុត្រា​របស់​អុលឡោះ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​លះបង់​ជីវិត​សម្រាប់​ខ្ញុំ។


ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ពរ​ដែល​អ៊ីព្រហ៊ីម​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ ហើយ​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​អុលឡោះ​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។


ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង​ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ មក​ពី​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់?


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អាល់ម៉ា‌ហ្សៀស ទ្រង់​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ទ្រង់ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​បំណង​របស់​ទ្រង់


អុលឡោះ​ប្រទាន​រស​របស់​ទ្រង់​នេះ មក​បញ្ចាំ​ចិត្ដ​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ទ្រង់​លោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ទ្រង់។


សូម​អុលឡោះ​ជា​បិតា​បំភ្លឺ​ចិត្ដ​គំនិត​បង​ប្អូន​ឲ្យ​យល់​ថា ដោយ​ទ្រង់​ត្រាស់​ហៅ​បង​ប្អូន បង​ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ បង​ប្អូន​នឹង​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់​យ៉ាង​ណា​ដែរ!។


ដោយ​យើង​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស​នេះ អុលឡោះ​បាន​លោះ​យើង ដោយ​ឈាម​របស់​អ៊ីសា និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​គុណ​ដ៏​លើស‌លប់​របស់​ទ្រង់។


អុលឡោះ​សង្គ្រោះ​បង​ប្អូន​ដោយ‌សារ​គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​អំណោយ​ទាន​របស់​អុលឡោះ


គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ​សុង គេ​នៅ​ឆ្ងាយ​ពី​ជីវិត​របស់​អុលឡោះ ព្រោះ​គេ​មិន​ស្គាល់​ទ្រង់ ហើយ​មាន​ចិត្ដ​រឹង​រូស​ទៀត​ផង។


ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ដ​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។


ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ អាល់ម៉ា‌ហ្សៀស​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។


កាល​ពី​ដើម បង​ប្អូន​ងងឹត​មែន ប៉ុន្ដែ ឥឡូវ​នេះ​បង​ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួនទៅ។


ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្សទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូប​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។


ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​អ៊ីព្លេស ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រគល់​រូប‌កាយ​របស់​គាត់​ម្ដង​ជា​សូរេច តាម​បំណង​របស់​អុលឡោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ប្រោស​យើង​ឲ្យ​បាន​បរិសុទ្ធ។


ដោយ‌សារ​គូរបាន​តែ​មួយ​គត់ អាល់ម៉ា‌ហ្សៀស​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​គាត់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។


បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​បំណង​ទ្រង់​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​អុលឡោះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​អុលឡោះ​មែន ហើយ​ជឿ​ថា ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។


ហេតុ​នេះ អាល់ម៉ា‌ហ្សៀស​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​បន្ទូល​សន្យា​ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ដ​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ អុលឡោះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​នគរ​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់​ទុក​ជា​មត៌ក។


ហើយ​យើង​នឹង​ទទួល​មត៌កដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ អុលឡោះ​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បង​ប្អូន​នៅ​សូរ៉កា


ដ្បិត​បង​ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ បង​ប្អូន​បាន​វិល​ត្រឡប់​មក​រក គង្វាល និង​អ្នក​ថែ​រក្សា​ព្រលឹង របស់​បង​ប្អូន​វិញ​ហើយ។


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


ប៉ុន្ដែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​អុលឡោះ​ដែល​ស្មោះ‌ស្ម័គ្រ និង​សុចរិត ទ្រង់​នឹង​អត់​ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អុលឡោះ​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​របស់​អ៊ីសា។


អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​អ៊ីព្លេស ដ្បិត​អ៊ីព្លេស​បាន​ប្រព្រឹត្ដ​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ បុត្រា​របស់​អុលឡោះ​បាន​មក ដើម្បី​រំលាយ​កិច្ចការ​របស់​អ៊ីព្លេស។


យើង​ដឹង​ថា យើង​កើត​មក​ពី​អុលឡោះ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ៊ីព្លេស​កំណាច។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។


គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ដ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម