Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:17 - ព្រះគម្ពីរខ្មែរសាកល

17 យើង​នឹង​រំដោះ​អ្នក​ចេញពី​ប្រជាជន​អ៊ីស្រាអែល​និង​ពី​សាសន៍ដទៃ​។​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​រក​ពួកគេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 យើង​នឹង​រំដោះ​អ្នក​ពី​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​ពី​សាសន៍​ដទៃ​ ដែល​យើង​កំពុង​ចាត់​អ្នក​ឲ្យ​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដោយ​ញែក​អ្នក​ចេញ​ពី​សាសន៍​របស់​អ្នក និង​ពី​ពួក​សាសន៍​ដទៃ ដែល​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តាជន នឹង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រ‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ

សូមមើលជំពូក ចម្លង




កិច្ចការ 26:17
36 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​រង​ការធ្វើទុក្ខ​ជាច្រើន ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​រំដោះ​គេ​ពី​គ្រប់​សេចក្ដីទាំងនោះ


ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។


ហើយ​មក​សុំទោស​អ្នកទាំងពីរ ព្រមទាំង​នាំ​អ្នកទាំងពីរ​ចេញទៅខាងក្រៅ រួច​សុំ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​។


រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។


ដូច្នេះ ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល​ចេញទៅ​ភ្លាម រហូតដល់​សមុទ្រ រីឯ​ស៊ីឡាស និង​ធីម៉ូថេ​នៅតែស្នាក់នៅ​បេរា​។


ដ្បិត​យើង​នៅ​ជាមួយ​អ្នក ហើយ​គ្មានអ្នកណា​លូក​ដៃ​ធ្វើបាប​អ្នក​ឡើយ​។ ជាការពិត នៅក្នុង​ទីក្រុង​នេះមាន​ប្រជារាស្ត្រ​របស់យើង​ជាច្រើន”។


ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។


ដូច្នេះ ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹងច្បាស់​ថា សេចក្ដីសង្គ្រោះ​នេះ​របស់​ព្រះ បាន​ប្រទាន​ដល់​សាសន៍ដទៃ​វិញ ហើយ​ពួកគេ​នឹង​ស្ដាប់​!”។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ឥឡូវនេះ ខ្ញុំ​សូម​និយាយ​នឹង​អ្នករាល់គ្នា​ដែលជា​សាសន៍ដទៃ​ថា ដោយព្រោះ​ខ្ញុំ​ជា​សាវ័ក​ដល់​សាសន៍ដទៃ​មែន បានជា​ខ្ញុំ​លើកតម្កើង​ការងារបម្រើ​របស់ខ្ញុំ


ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


សម្រាប់​ទីបន្ទាល់នេះឯង ដែល​ខ្ញុំ​ត្រូវបាន​តែងតាំងឲ្យធ្វើជា​អ្នកប្រកាស និង​ជា​សាវ័ក ជា​គ្រូបង្រៀន​របស់​សាសន៍ដទៃ អំពី​ជំនឿ និង​សេចក្ដីពិត​។ ខ្ញុំ​និយាយ​សេចក្ដីពិត ខ្ញុំ​មិន​ភូតភរ​ទេ​។


សម្រាប់​ដំណឹងល្អនេះឯង ដែល​ខ្ញុំ​ត្រូវបាន​តែងតាំងឲ្យធ្វើជា​អ្នកប្រកាស ជា​សាវ័ក និង​ជា​គ្រូបង្រៀន​។


ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម