Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:19 - ព្រះគម្ពីរខ្មែរសាកល

19 “ដូច្នេះ ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​មិន​បាន​ជំទាស់​នឹង​និមិត្ត​នៃស្ថានសួគ៌​នេះ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តាំងពី​នោះ​មក​ ខ្ញុំ​មិន​ល្មើស​នឹង​សុបិន​និមិត្ដ​ពី​ស្ថានសួគ៌​នេះ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា ទូល​បង្គំ​មិន​បាន​ចចេស​នឹង​និមិត្ត​ពី​ស្ថាន‌សួគ៌​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បពិត្រ​ព្រះ‌រាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូលបង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 សូម​ជម្រាប​ស្តេច ខ្ញុំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ខ្ញុំ​និមិត្ដ​ឃើញ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 26:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​បើក​ត្រចៀក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បះបោរ​ឡើយ ក៏មិន​បាន​បកក្រោយ​ដែរ​។


បន្ទាប់មក ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​របស់ខ្ញុំ មានបន្ទូលថា​៖ “តើ​យើង​នឹង​ចាត់​នរណា​ឲ្យទៅ​? តើ​នរណា​នឹង​ទៅ​ជំនួស​ពួកយើង​?”។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ សូម​ចាត់​ទូលបង្គំ​ចុះ​!”។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


“ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​ចាត់ទុក​ខ្លួនឯង​ថា​មានភ័ព្វសំណាង ដែល​អាច​ឆ្លើយការពារខ្លួន​នៅមុខ​ព្រះករុណា​នៅ​ថ្ងៃនេះ ទាក់ទងនឹង​ការ​ទាំងអស់​ដែល​ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​នោះ


មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម