Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:19 - ព្រះគម្ពីរខ្មែរសាកល

19 “នេះ​ជា​ការកាត់ទោស គឺថា​ពន្លឺ​បាន​មក​ក្នុង​ពិភពលោក​ហើយ ប៉ុន្តែ​មនុស្ស​បាន​ស្រឡាញ់​សេចក្ដីងងឹត​ជាង​ពន្លឺ ពីព្រោះ​ការប្រព្រឹត្ត​របស់​ពួកគេ​គឺ​អាក្រក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 នេះ​ជា​ការ​ដាក់​ទោស ដ្បិត​ពន្លឺ​បាន​មក​​ក្នុង​ពិភព​លោក​នេះ ប៉ុន្ដែ​មនុស្ស​​ស្រឡាញ់​សេចក្ដី​ងងឹត​ជាង​ពន្លឺ​ ព្រោះ​ការប្រព្រឹត្ដិ​របស់​គេ​សុទ្ធតែ​អាក្រក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក តែ​មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត សុទ្ធ​តែ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក ប៉ុន្ដែ មនុស្ស​លោក​ចូល​ចិត្ដ​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។

សូមមើលជំពូក ចម្លង




យ៉ូហាន 3:19
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បោះបង់ចោល​គន្លង​នៃ​សេចក្ដីទៀងត្រង់ ទៅ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីងងឹត​;


នេះ​ហើយ ជា​ការដាក់ទោស​ដល់​អេហ្ស៊ីប និង​ជា​ការដាក់ទោស​ដល់​អស់ទាំង​ប្រជាជាតិ​ដែល​មិន​ឡើងមក​ប្រារព្ធ​បុណ្យបោះជំរំ​។


បាវបម្រើ​នោះ​ដែល​បាន​ដឹង​បំណង​របស់​ចៅហ្វាយ តែ​មិន​បាន​ត្រៀមខ្លួន ឬ​ធ្វើ​តាម​បំណង​របស់​លោក អ្នកនោះ​នឹង​ត្រូវ​វាយ​យ៉ាងច្រើន​។


នៅពេល​ពួកផារិស៊ី​ជា​អ្នក​ស្រឡាញ់លុយ​បាន​ឮសេចក្ដី​ទាំងអស់​នេះ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះយេស៊ូវ​។


នៅក្នុង​ព្រះអង្គ​មាន​ជីវិត ហើយ​ជីវិត​នេះ​គឺជា​ពន្លឺ​របស់​មនុស្ស​។


ពន្លឺ​នេះ​កំពុង​ភ្លឺ​ក្នុង​សេចក្ដីងងឹត ហើយ​សេចក្ដីងងឹត​មិន​បាន​ឈ្នះ​ពន្លឺនេះ​ឡើយ​។


ឥឡូវនេះ ជា​ការជំនុំជម្រះ​ពិភពលោកនេះ​; ឥឡូវនេះ មេគ្រប់គ្រង​របស់​ពិភពលោកនេះ​នឹង​ត្រូវបាន​បណ្ដេញ​ចេញ​។


ដ្បិត​ពួកគេ​ស្រឡាញ់​សិរីរុងរឿង​ពី​មនុស្ស ជាង​សិរីរុងរឿង​ពី​ព្រះ​។


ខ្ញុំ​មក​ជា​ពន្លឺ​ក្នុង​ពិភពលោក ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ជឿលើ​ខ្ញុំ ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​ឡើយ​។


តើ​អ្នករាល់គ្នា​អាច​ជឿ​យ៉ាងដូចម្ដេច​បាន ខណៈដែល​អ្នករាល់គ្នា​ទទួលយក​សិរីរុងរឿង​ពី​គ្នាទៅវិញទៅមក ប៉ុន្តែ​មិន​ស្វែងរក​សិរីរុងរឿង​ពី​ព្រះ​តែមួយអង្គ​គត់​?


ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។


ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​សាជាថ្មី​ថា​៖“គឺ​ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​។ អ្នក​ដែល​មកតាម​ខ្ញុំ មិន​ដើរ​ក្នុង​សេចក្ដីងងឹត​សោះឡើយ ប៉ុន្តែ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។


ដរាបណា​ខ្ញុំ​នៅ​ក្នុង​ពិភពលោក ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក”។


ទោះបីជា​ពួកគេ​ស្គាល់​បទបញ្ញត្តិ​របស់​ព្រះ​ដែល​ថា អ្នក​ដែល​ប្រព្រឹត្ត​បែបនេះ សមតែ​ស្លាប់​ក៏ដោយ ក៏​ពួកគេ​មិនគ្រាន់តែ​ប្រព្រឹត្ត​ខ្លួនឯង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​យល់ស្រប​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើទាំងនេះ​ទៀតផង​៕


រីឯ​ចំពោះ​អ្នក​ដែល​មានចិត្តអាត្មានិយម ហើយ​មិនស្ដាប់បង្គាប់​សេចក្ដីពិត គឺ​ស្ដាប់បង្គាប់​សេចក្ដីទុច្ចរិត​វិញ ព្រះអង្គនឹងសង​ព្រះពិរោធ និង​សេចក្ដីក្រេវក្រោធ​ដល់អ្នកនោះវិញ​។


ដើម្បីឲ្យ​អស់អ្នក​ដែល​មិន​ជឿ​សេចក្ដីពិត តែ​ចូលចិត្ត​សេចក្ដីទុច្ចរិត​វិញ ត្រូវបាន​ផ្ដន្ទាទោស​។


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។


ជាដំបូង អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ថា នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​មកដល់​ទាំង​ចំអកឡកឡឺយ ទាំង​ដើរ​តាម​តណ្ហា​របស់ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម