Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 42:7 - ព្រះគម្ពីរខ្មែរសាកល

7 ដើម្បី​បើក​ភ្នែក​មនុស្ស​ខ្វាក់ ដើម្បី​នាំ​អ្នកទោស​ចេញ​ពី​គុក និង​នាំ​ពួកអ្នកដែល​អង្គុយ​ក្នុង​សេចក្ដីងងឹត​ចេញ​ពី​ទីឃុំឃាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង នឹង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​បាន​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។

សូមមើលជំពូក ចម្លង




អេសាយ 42:7
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អស់អ្នក​ដែល​បម្រើ​រូបឆ្លាក់ គឺ​ពួកអ្នកដែល​អួត​ខ្លួន​ដោយ​អាង​រូបបដិមាករឥតប្រយោជន៍​ទាំងនោះ​បាន​អាម៉ាស់មុខ​; ព្រះ​ទាំងអស់​អើយ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​!


នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​ពាក្យ​ដែលនៅក្នុង​ក្រាំង ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើលឃើញ ពីក្នុង​ភាពងងឹត និង​ពីក្នុង​សេចក្ដីងងឹត​។


ពេលនោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​ត្រូវបាន​បើក ត្រចៀក​របស់​មនុស្ស​ថ្លង់​ក៏​នឹង​ត្រូវបាន​បើក​ដែរ​។


យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់ យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។ គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។


ទាំង​និយាយ​នឹង​ពួកអ្នកដែល​ជាប់គុក​ថា​: ‘ចូរ​ចេញមក​!’ ក៏​និយាយ​នឹង​អ្នកដែល​នៅក្នុង​សេចក្ដីងងឹត​ថា​: ‘ចូរ​លេចមក​!’។ ពួកគេ​នឹង​ស៊ីស្មៅ​នៅតាម​ផ្លូវ ហើយ​វាលស្មៅ​របស់ពួកគេ​នឹង​នៅលើ​អស់ទាំង​ទីទួលត្រងិល​។


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


ប្រជាជន​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​; ចំពោះ​អ្នកដែល​ស្ថិតនៅ​ក្នុង​ដែនដី​ស្រមោលនៃសេចក្ដីស្លាប់ មាន​ពន្លឺ​មួយ​រះឡើង​ដល់​ពួកគេ​។


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


បន្ទាប់មក ព្រះយេស៊ូវ​បាន​បើកបំភ្លឺ​គំនិត​របស់​ពួកគេ​ឲ្យ​យល់​គម្ពីរ


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​បាន​មក​ក្នុង​ពិភពលោកនេះ​ដើម្បី​កាត់ទោស គឺឲ្យ​អ្នក​ដែល​មើលមិនឃើញ​បាន​មើលឃើញ ហើយ​ឲ្យ​អ្នក​ដែល​មើលឃើញ​ត្រឡប់ជា​ខ្វាក់ភ្នែក​វិញ”។


រួច​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ចុះ” (​ស៊ីឡោម មានអត្ថន័យប្រែថា ត្រូវបាន​ចាត់ឲ្យទៅ​)​។ ដូច្នេះ គាត់​ក៏​ចេញទៅ​លាង ហើយ​មកវិញ​ទាំង​មើលឃើញ​។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ធ្វើដូច្នេះ អ្នកទាំងនោះ​ដែល​ត្រូវ​មារ​ចាប់ចង​ឲ្យ​ទៅតាម​បំណង​របស់​វា ក៏​អាច​ភ្ញាក់ខ្លួន​ចេញពី​អន្ទាក់​របស់​មារ​បាន​៕


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


យើង​ណែនាំ​អ្នក​ឲ្យ​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បីឲ្យ​អ្នក​មានស្ដុកស្ដម្ភ ហើយ​ឲ្យ​ទិញ​សម្លៀកបំពាក់​ស​ដើម្បី​ស្លៀកពាក់ កុំឲ្យ​គេ​ឃើញ​សេចក្ដីគួរខ្មាស​នៃ​ភាពអាក្រាត​របស់អ្នក​ឡើយ ព្រមទាំង​ឲ្យ​ទិញ​ថ្នាំ​លាប​ភ្នែក​អ្នក ដើម្បីឲ្យ​អ្នក​បាន​មើលឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម