ព្រះករុណាដ៏ខ្លាំងពូកែអើយ សូមក្រវាត់ដាវរបស់ព្រះករុណានៅនឹងភ្លៅ ក្នុងសិរីរុងរឿង និងអានុភាពរបស់ព្រះករុណាទៅ!
អេសាយ 9:6 - ព្រះគម្ពីរខ្មែរសាកល ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព អាល់គីតាប ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។ |
ព្រះករុណាដ៏ខ្លាំងពូកែអើយ សូមក្រវាត់ដាវរបស់ព្រះករុណានៅនឹងភ្លៅ ក្នុងសិរីរុងរឿង និងអានុភាពរបស់ព្រះករុណាទៅ!
ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌!
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់សេចក្ដីអាក្រក់; ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ។
ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
សូមឲ្យព្រះនាមរបស់ទ្រង់ស្ថិតនៅជារៀងរហូត សូមឲ្យព្រះនាមរបស់ទ្រង់នៅគង់វង្សដរាបណានៅមានព្រះអាទិត្យ! សូមឲ្យមនុស្សឲ្យពរខ្លួនឯងដោយនូវទ្រង់ សូមឲ្យប្រជាជាតិទាំងអស់ហៅទ្រង់ថាមានព្រះពរ!
សូមឲ្យភ្នំនានា និងទីទួលទាំងឡាយ នាំមកនូវសេចក្ដីសុខសាន្តដល់ប្រជារាស្ត្រ ដោយសេចក្ដីសុចរិត;
នៅថ្ងៃរបស់ទ្រង់ មនុស្សសុចរិតនឹងលូតលាស់ ហើយមានសេចក្ដីសុខសាន្តដ៏លើសលប់ រហូតដល់លែងមានព្រះចន្ទទៀត។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់បានជួបគ្នា; សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីសុខសាន្តបានថើបគ្នា។
ព្រះយេហូវ៉ាអើយ បណ្ដាមេឃសរសើរតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន!
សេចក្ដីសុចរិតយុត្តិធម៌នឹងបានជាខ្សែក្រវាត់នៅនឹងត្រគាករបស់លោក សេចក្ដីពិតត្រង់នឹងបានជាខ្សែក្រវាត់នៅនឹងចង្កេះរបស់លោក។
ពេលនោះ នឹងមានបល្ល័ង្កមួយត្រូវបានតាំងឡើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏នឹងមានម្នាក់អង្គុយលើបល្ល័ង្កនោះដោយសេចក្ដីពិតត្រង់ ក្នុងរោងរបស់ដាវីឌ ទាំងជំនុំជម្រះ ហើយស្វែងរកសេចក្ដីយុត្តិធម៌ ព្រមទាំងរហ័សនឹងអនុវត្តសេចក្ដីសុចរិតយុត្តិធម៌ផង។
ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ!
ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
នេះក៏មកពីព្រះយេហូវ៉ានៃពលបរិវារដែរ; ព្រះអង្គទ្រង់អស្ចារ្យខាងឯដំបូន្មាន ព្រះអង្គទ្រង់ធំឧត្ដមខាងឯប្រាជ្ញាត្រឹមត្រូវ៕
មើល៍! នឹងមានស្ដេចមួយអង្គគ្រងរាជ្យដោយសេចក្ដីសុចរិត នឹងមានពួកមេដឹកនាំគ្រប់គ្រងដោយសេចក្ដីយុត្តិធម៌។
ដ្បិតនឹងមានអ្នកដែលនៅសល់ចេញពីយេរូសាឡិម ហើយនឹងមានអ្នកដែលរួចជីវិតចេញពីភ្នំស៊ីយ៉ូន។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងធ្វើការនោះ’។
ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
ដ្បិតលោកធំឡើងនៅចំពោះព្រះអង្គ ដូចជារុក្ខជាតិខ្ចី ក៏ធំឡើងដូចជាឫសពីក្នុងដីហួតហែង; លោកមិនមានរូបឆោម ក៏គ្មានអានុភាពដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍នឹងលោកទេ ហើយគ្មានសម្រស់ដែលធ្វើឲ្យពួកយើងប្រាថ្នាចង់បានលោកឡើយ។
តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។
ដ្បិតព្រះអង្គជាព្រះបិតានៃយើងខ្ញុំ ទោះបីជាអ័ប្រាហាំមិនស្គាល់យើងខ្ញុំ ហើយអ៊ីស្រាអែលមិនទទួលស្គាល់យើងខ្ញុំក៏ដោយ។ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! ព្រះនាមរបស់ព្រះអង្គគឺ “ព្រះប្រោសលោះរបស់យើង” តាំងពីបុរាណមកម្ល៉េះ។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងបន្លាយសេចក្ដីសុខសាន្តដូចជាទន្លេដល់នាង យើងនឹងបន្លាយសិរីរុងរឿងនៃប្រជាជាតិនានាដូចជាទឹកជ្រោះជន់លិចដល់នាង។ អ្នករាល់គ្នានឹងបៅ អ្នករាល់គ្នានឹងត្រូវបានពនៅចំហៀងខ្លួន ព្រមទាំងត្រូវបានថ្នាក់ថ្នមនៅលើភ្លៅផង។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។
មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
ថ្ងៃនេះ ព្រះសង្គ្រោះដែលជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់បានប្រសូតដល់អ្នករាល់គ្នា នៅទីក្រុងរបស់ដាវីឌហើយ។
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ហើយទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការលេចមកនៃសិរីរុងរឿងរបស់ព្រះដ៏ធំឧត្ដម និងព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង។
រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។