ទំនុកតម្កើង 89:5 - ព្រះគម្ពីរខ្មែរសាកល5 ព្រះយេហូវ៉ាអើយ បណ្ដាមេឃសរសើរតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃសរសើរតម្កើង ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យ របស់ទ្រង់ ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផង នៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ សូមមើលជំពូកអាល់គីតាប5 អុលឡោះតាអាឡាអើយ សូមឲ្យផ្ទៃមេឃ សរសើរតម្កើងស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ សូមមើលជំពូក |
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។