Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌ ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជម្រះ ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា​ករុណា។ ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​នឹង​មាន​បល្ល័ង្ក​១ តាំង​ឡើង​ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​១​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​គង់​លើ​បល្ល័ង្ក​នោះ ដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជំរះ ហើយ​រក​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ អុលឡោះ​នឹង​ប្រទាន​ឲ្យ រាជ‌វង្ស​ស្តេច​ទត​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា‌ករុណា។ ស្តេច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។

សូមមើលជំពូក ចម្លង




អេសាយ 16:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​បាន​ជួបគ្នា​; សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីសុខសាន្ត​បាន​ថើប​គ្នា​។


សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដើរនៅមុខ​ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​នឹង​យាង​មក គឺ​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​៕


ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ក៏​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីទៀងត្រង់​៕


ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។


សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ការពារ​ស្ដេច ហើយ​បល្ល័ង្ក​របស់ទ្រង់​ត្រូវបាន​ទ្រទ្រង់ ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​។


ប្រសិនបើ​ស្ដេច​កាត់ក្ដី​អ្នកក្រខ្សត់​ដោយ​សេចក្ដីពិត បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ជារៀងរហូត​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


មើល៍! យើង​បាន​ធ្វើឲ្យ​ដាវីឌ​បានជា​សាក្សី​ដល់​ជាតិសាសន៍​នានា គឺជា​អ្នកដឹកនាំ និង​ជា​អ្នក​បញ្ជា​ដល់​ជាតិសាសន៍​នានា​។


អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។


នោះ​រាជ្យ និង​អំណាចគ្រប់គ្រង ព្រមទាំង​អានុភាព​នៃ​អាណាចក្រ​ទាំងឡាយ​នៅក្រោម​មេឃ​ទាំងមូល នឹង​ត្រូវបាន​ប្រគល់​ទៅ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។ អាណាចក្រ​របស់ព្រះអង្គ​ជា​អាណាចក្រ​ដ៏អស់កល្ប ហើយ​គ្រប់ទាំង​អំណាចគ្រប់គ្រង​នឹង​គោរពបម្រើ ព្រមទាំង​ស្ដាប់បង្គាប់​ព្រះអង្គ​ផង’។


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម