Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:27 - ព្រះគម្ពីរខ្មែរសាកល

27 “ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 14:27
65 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?


គេ​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ​; ចិត្ត​របស់គេ​នៅស្ថិតស្ថេរ​ដោយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​? ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?


សូម​កុំ​អូស​ទូលបង្គំ​ទៅ​ជាមួយ​ពួកមនុស្ស​អាក្រក់ ឬ​ជាមួយ​ពួក​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ពួកដែល​និយាយ​សេចក្ដីសុខសាន្ត​ជាមួយ​អ្នកជិតខាង​របស់ខ្លួន ប៉ុន្តែ​មាន​គំនិតអាក្រក់​ក្នុង​ចិត្ត​វិញ​។


ព្រះយេហូវ៉ា​ប្រទាន​កម្លាំង​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះយេហូវ៉ា​ប្រទានពរ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ជា​សេចក្ដីសុខសាន្ត​៕


ដោយ​ជឿទុកចិត្តលើ​ព្រះ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


ពេល​ទូលបង្គំ​ភ័យខ្លាច ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ​។


សូមឲ្យ​ទ្រង់​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីសុចរិត សូមឲ្យ​ទ្រង់​ជំនុំជម្រះ​មនុស្ស​ទ័លក្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីយុត្តិធម៌​។


នៅ​ថ្ងៃ​របស់ទ្រង់ មនុស្ស​សុចរិត​នឹង​លូតលាស់ ហើយ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ រហូតដល់​លែងមាន​ព្រះចន្ទ​ទៀត​។


សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​បាន​ជួបគ្នា​; សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីសុខសាន្ត​បាន​ថើប​គ្នា​។


អ្នក​នឹង​មិន​ខ្លាច​ការភិតភ័យ​នៅ​ពេលយប់ ឬ​ព្រួញ​ដែល​ហោះមក​នៅ​ពេលថ្ងៃ


កុំ​ខ្លាច​សេចក្ដីភិតភ័យ​ដែលមក​ក្នុងមួយរំពេច​ឡើយ ហើយក៏​កុំ​ខ្លាច​ការហិនវិនាស​របស់​មនុស្ស​អាក្រក់ កាលណា​វា​ធ្លាក់មក​នោះ​ដែរ


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​; កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។ យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ យើង​នឹង​ជួយ​អ្នក​ជាប្រាកដ យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។


យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


យើង នេប៊ូក្នេសា​ជា​ស្ដេច ជូនចំពោះ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​ដែល​រស់នៅ​លើ​ផែនដី​ទាំងមូល​។ សូមឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​បាន​ចម្រើនឡើង​ចុះ​!


ក្រោយមក ព្រះបាទ​ដារីយុស​បាន​សរសេរ​ទៅ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​ដែល​រស់នៅ​លើ​ផែនដី​ទាំងមូល​ថា​៖ “សូមឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​បាន​ចម្រើនឡើង​!


អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។


“ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ពីព្រោះ​គ្មាន​ការ​លាក់បាំង​អ្វីដែល​មិន​ត្រូវបាន​សម្ដែងឲ្យឃើញ ហើយក៏​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​ដឹង​នោះ​ដែរ​។


បំភ្លឺ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត និង​ស្រមោល​នៃ​សេចក្ដីស្លាប់ ដើម្បី​នាំ​ជើង​របស់យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុខសាន្ត”។


ផ្ទះ​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ មុនដំបូង​ត្រូវ​និយាយថា​: ‘សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​ផ្ទះ​នេះ’។


“សម្លាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ហើយ​បន្ទាប់ពីនោះមក មិន​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ​។


“សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។


“កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានអំពល់​ឡើយ ចូរ​ជឿលើ​ព្រះ ហើយ​ជឿលើ​ខ្ញុំ​ដែរ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


អ្នករាល់គ្នា​ដឹង​ហើយ​នូវ​ព្រះបន្ទូល​ដែល​ព្រះ​បាន​បញ្ជូនទៅ​កូនចៅ​អ៊ីស្រាអែល ដោយ​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ (​ព្រះអង្គនេះ​ជា​ព្រះអម្ចាស់​លើ​ទាំងអស់​)


យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​នឹង​ប៉ូល​ក្នុង​និមិត្ត​ថា​៖“កុំ​ខ្លាច​ឡើយ ចូរ​បន្ត​និយាយ​ចុះ​! កុំ​នៅស្ងៀម​ឡើយ


ជូនចំពោះ​អស់អ្នក​ដ៏ជាទីស្រឡាញ់​របស់​ព្រះ ដែល​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន ដែល​រស់នៅ​រ៉ូម​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​!


គំនិត​ខាងសាច់ឈាម​ជា​សេចក្ដីស្លាប់ រីឯ​គំនិត​ខាង​ព្រះវិញ្ញាណ​ជា​ជីវិត និង​សេចក្ដីសុខសាន្ត​។


សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីមេត្តា មាន​ដល់​អស់អ្នកដែល​ដើរតាម​គោលការណ៍​នេះ ព្រមទាំង​ដល់​អ៊ីស្រាអែល​របស់​ព្រះ​ផង​!


ធ្វើដូច្នេះ សេចក្ដីសុខសាន្ត​របស់​ព្រះ​ដែល​ហួស​អស់ទាំង​គំនិត នឹង​ការពារ​ចិត្ត និង​គំនិត​របស់អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ជូនចំពោះ​វិសុទ្ធជន​ដែលជា​បងប្អូន​ស្មោះត្រង់​ក្នុង​ព្រះ​គ្រីស្ទ ដែល​នៅ​កូឡុស​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង មាន​ដល់​អ្នករាល់គ្នា​!


ហើយ​ដោយ​បង្កើតសន្តិភាព​តាមរយៈ​ព្រះលោហិត​ពី​ឈើឆ្កាង​របស់​ព្រះបុត្រា ព្រះ​បាន​ផ្សះផ្សា​របស់​សព្វសារពើ​នឹង​អង្គទ្រង់​តាមរយៈ​ព្រះបុត្រា ទាំង​អ្វីៗ​នៅលើ​ផែនដី ‍និង​អ្វីៗ​នៅ​លើមេឃ​។


សូមឲ្យ​សេចក្ដីសុខសាន្ត​របស់​ព្រះ​គ្រីស្ទ​គ្រប់គ្រង​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​រូបកាយ​មួយ​ដើម្បី​ការនេះឯង​។ ដូច្នេះ ចូរឲ្យ​អ្នករាល់គ្នា​មាន​ចិត្ត​ដឹងគុណ​ចុះ​។


សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


សូមឲ្យ​ព្រះអម្ចាស់​នៃ​សេចក្ដីសុខសាន្ត គឺ​អង្គទ្រង់ផ្ទាល់ ប្រទាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​ជានិច្ច ក្នុង​គ្រប់ជំពូក​! សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!


ជាការពិត ព្រះ​មិន​បាន​ប្រទាន​វិញ្ញាណ​នៃ​ភាពកំសាក​ដល់​យើង​ទេ គឺ​បាន​ប្រទាន​វិញ្ញាណ​នៃ​ព្រះចេស្ដា សេចក្ដីស្រឡាញ់ និង​ការគ្រប់គ្រងចិត្ត​វិញ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


នោះ​អ័ប្រាហាំ​ក៏​យក​មួយភាគដប់ ពី​របស់​ទាំងអស់​ដែលលោកវាយយកបាន ថ្វាយ​ម៉ិលគីស្សាដែក​ដែរ​។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយ​មានអត្ថន័យប្រែថា “ស្ដេច​នៃ​សេចក្ដីសុចរិតយុត្តិធម៌” ទីពីរ​គឺ “ស្ដេច​នៃ​សាឡិម” ដែរ ដែល​មានន័យថា “ស្ដេច​នៃ​សន្តិភាព”។


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម