Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 9:7 - ព្រះគម្ពីរខ្មែរសាកល

7 រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់នឹង​សេចក្ដី​សុខ‌សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ នឹង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​សំរេច​ការ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បុត្រា​នោះ​នឹង​លាត​សន្ធឹង​អំណាច គាត់​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ស្តេច ទត និង​នគរ​របស់​គាត់ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ គាត់​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​គាត់​ឲ្យ​បាន​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ទ្រង់​មាន​ចិត្ត​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។

សូមមើលជំពូក ចម្លង




អេសាយ 9:7
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សុំ​ពី​យើង នោះ​យើង​នឹង​ឲ្យ​ប្រជាជាតិ​នានា​ដល់​អ្នក​ជា​មរតក ហើយ​ឲ្យ​ចុងបំផុត​នៃ​ផែនដី​ដល់​អ្នក​ជា​កម្មសិទ្ធិ​។


លំពង់​មួយ​នឹង​ដុះចេញ​ពី​ដង្គត់​របស់​អ៊ីសាយ មែក​មួយ​ពី​ឫស​របស់គាត់ នឹង​បង្កើតផល​។


ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌ ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។


ព្រះអង្គ​នឹង​ជំនុំជម្រះ​រវាង​ប្រជាជាតិ​ទាំងនោះ ហើយ​សម្រេចសេចក្ដី​ឲ្យ​ជាតិសាសន៍​ជាច្រើន នោះ​ពួកគេ​នឹង​ដំ​ដាវ​របស់ខ្លួន​ជា​ផាលនង្គ័ល ក៏​នឹង​ដំ​លំពែង​របស់ខ្លួន​ជា​កណ្ដៀវ​វិញ​។ ប្រជាជាតិ​មួយ​នឹង​មិន​លើក​ដាវ​ទាស់នឹង​ប្រជាជាតិ​មួយ​ទៀត​ឡើយ ក៏​មិន​រៀន​ធ្វើ​សឹកសង្គ្រាម​ទៀត​ដែរ​។


ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


ដ្បិត​នឹង​មាន​អ្នកដែលនៅសល់​ចេញ​ពី​យេរូសាឡិម ហើយ​នឹង​មាន​អ្នកដែលរួចជីវិត​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ធ្វើ​ការនោះ’។


មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​យាង​មក​ប្រកបដោយ​ព្រះចេស្ដា ហើយ​ព្រះពាហុ​របស់ព្រះអង្គ​នឹង​គ្រប់គ្រង​ឲ្យ​ព្រះអង្គ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!


ព្រះយេហូវ៉ា​នឹង​យាង​ចេញទៅ ដូច​មនុស្ស​ខ្លាំងពូកែ ព្រះអង្គ​នឹង​បណ្ដាល​ព្រះហឫទ័យឆេះឆួល​ឡើង ដូច​អ្នកចម្បាំង​; ព្រះអង្គ​នឹង​ស្រែកឡើង មែនហើយ ព្រះអង្គ​នឹង​ស្រែកយ៉ាងខ្លាំង ហើយ​មានជ័យជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​។


ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​បាក់បែក​ជាមួយគ្នា ហើយ​បាន​ត្រឡប់ជា​ដូច​អង្កាម​នៅ​លានបោកស្រូវ​នា​រដូវក្ដៅ រួច​ខ្យល់​ក៏​ផាត់យក​វា​ទៅ បានជា​គ្មាន​ដាន​ណាមួយ​នៃ​រូបនោះ​ត្រូវបាន​រកឃើញ​ឡើយ រីឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ បាន​ទៅជា​ភ្នំ​ដ៏ធំ រហូតដល់​ពេញ​ផែនដី​ទាំងមូល​។


“រីឯ​នៅ​គ្រា​នៃ​ស្ដេច​ទាំងនោះ ព្រះ​នៃ​ស្ថានសួគ៌​នឹង​តាំង​អាណាចក្រ​មួយ​ឡើង ដែល​មិន​ត្រូវបាន​បំផ្លាញ​ជារៀងរហូត ហើយ​អាណាចក្រ​នោះ​ក៏​មិន​ត្រូវបាន​ទុក​ឲ្យ​ជាតិសាសន៍​ដទៃ​ណា​ដែរ​។ វា​នឹង​បំបាក់បំបែក និង​បំបាត់​អស់ទាំង​អាណាចក្រ​ទាំងនោះ ហើយ​នៅឈរ​ជារៀងរហូត


អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។


នោះ​រាជ្យ និង​អំណាចគ្រប់គ្រង ព្រមទាំង​អានុភាព​នៃ​អាណាចក្រ​ទាំងឡាយ​នៅក្រោម​មេឃ​ទាំងមូល នឹង​ត្រូវបាន​ប្រគល់​ទៅ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។ អាណាចក្រ​របស់ព្រះអង្គ​ជា​អាណាចក្រ​ដ៏អស់កល្ប ហើយ​គ្រប់ទាំង​អំណាចគ្រប់គ្រង​នឹង​គោរពបម្រើ ព្រមទាំង​ស្ដាប់បង្គាប់​ព្រះអង្គ​ផង’។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ហ្វូងមនុស្ស​តប​នឹង​ព្រះអង្គ​ថា​៖ “យើង​បាន​ឮ​ពី​ក្រឹត្យវិន័យ​ថា ព្រះ​គ្រីស្ទ​គង់នៅ​ជារៀងរហូត ចុះ​ម្ដេចក៏​អ្នក​និយាយ​ថា​: ‘កូនមនុស្ស​ត្រូវតែ​បាន​លើកឡើង’? តើ‘កូនមនុស្ស’ នេះ​ជា​នរណា​?”។


រីឯ​អំពី​ព្រះបុត្រា​វិញ ព្រះអង្គ​មានបន្ទូលថា​: “ព្រះ​អើយ បល្ល័ង្ក​របស់ព្រះអង្គ​ស្ថិតនៅ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​; ដំបងរាជ្យ​នៃ​អាណាចក្រ​របស់ព្រះអង្គ ជា​ដំបងរាជ្យ​នៃ​សេចក្ដីយុត្តិធម៌​។


ប៉ុន្តែ​ដោយព្រោះ​ព្រះយេស៊ូវ​គង់នៅ​ជារៀងរហូត ដូច្នេះ​ព្រះអង្គ​មាន​មុខងារជាបូជាចារ្យ​នៅជាប់រហូត​។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម