Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 63:16 - ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ ទោះបីជា​អ័ប្រាហាំ​មិន​ស្គាល់​យើងខ្ញុំ ហើយ​អ៊ីស្រាអែល​មិន​ទទួលស្គាល់​យើងខ្ញុំ​ក៏ដោយ​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! ព្រះនាម​របស់ព្រះអង្គ​គឺ “ព្រះប្រោសលោះ​របស់យើង” តាំងពីបុរាណមកម្ល៉េះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពី​ព្រោះ​ទ្រង់​ជា​ព្រះវរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រាអែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ គង់​តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់‌កល្ប​រៀង​មក នោះ​ព្រះ‌នាម​ទ្រង់​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ពិត​ជា​បិតា​របស់​យើង​ខ្ញុំ។ អ៊ីព្រហ៊ីម​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ អ៊ីស្រ‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ជា​បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ទ្រង់​ថា​ជា​ម្ចាស់​ដែល​លោះ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង




អេសាយ 63:16
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​រស់​ដឹង​ថា​ពួកគេ​នឹង​ស្លាប់ រីឯ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ ហើយ​គ្មាន​រង្វាន់​ដល់​ពួកគេ​ទៀត​ដែរ ពីព្រោះ​ការនឹកចាំ​អំពី​ពួកគេ​ត្រូវបាន​ភ្លេច​ហើយ​។


ផ្ទៃមេឃ​អើយ ចូរ​ស្ដាប់​! ផែនដី​អើយ ចូរ​ផ្ទៀងត្រចៀក​! ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​បាន​ចិញ្ចឹម ហើយ​បាន​បីបាច់ថែរក្សា​កូន ប៉ុន្តែ​ពួកវា​បាន​បះបោរ​នឹង​យើង​វិញ​។


ហេតុនេះហើយបានជា​ព្រះយេហូវ៉ា​ដែល​ប្រោសលោះ​អ័ប្រាហាំ មានបន្ទូល​អំពី​វង្សត្រកូល​យ៉ាកុប​ដូច្នេះ​ថា​៖ “ឥឡូវនេះ យ៉ាកុប​មិន​អាម៉ាស់មុខ​ទៀតឡើយ ឥឡូវនេះ មុខ​របស់គាត់​ក៏​មិន​ស្លេក​ទៀត​ដែរ​។


យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


រីឯ​អ្នក​វិញ អ៊ីស្រាអែល​អ្នកបម្រើ​របស់យើង​អើយ​! យ៉ាកុប​ដែល​យើង​បាន​ជ្រើសរើស ជា​ពូជពង្ស​របស់​អ័ប្រាហាំ​មិត្តសម្លាញ់​របស់យើង​អើយ​!


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ​។


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នកដែល​សូន​ពួកគេ​ឡើង មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​សួរ​យើង​អំពី​ការដែល​នឹង​មកដល់ ហើយ​បង្គាប់​យើង​ទាក់ទងនឹង​កូនចៅ​របស់យើង និង​កិច្ចការ​នៃ​ដៃ​របស់យើង​ចុះ​។


ចូរ​រំពឹងមើលទៅ​អ័ប្រាហាំ​ដូនតា​របស់អ្នករាល់គ្នា និង​សារ៉ា​ដែល​បង្កើត​អ្នករាល់គ្នា​មក​។ យើង​បាន​ហៅ​អ័ប្រាហាំ​កាល​គាត់​មាន​តែម្នាក់ឯង ក៏​ឲ្យពរ​គាត់ ហើយ​បង្កើនចំនួន​គាត់​ឡើង​។


ដ្បិត​ព្រះសូនបង្កើត​របស់អ្នក​ជាប្ដី​របស់អ្នក ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​; ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ព្រះអង្គ​ត្រូវគេ​ហៅថា ព្រះ​នៃ​ផែនដី​ទាំងមូល​។


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?


គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។


ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! យើងខ្ញុំ​ជា​ដីឥដ្ឋ ហើយ​ព្រះអង្គ​ជា​ជាងស្មូន​នៃយើងខ្ញុំ គឺ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។


តើ​យើង​ទាំងអស់គ្នា​មិនមែន​មាន​ឪពុក​តែមួយគត់​ទេ​ឬ​? តើ​មិនមែន​ព្រះ​តែមួយអង្គគត់​ទេ​ឬ ដែល​និម្មិតបង្កើត​យើងរាល់គ្នា​? ហេតុអ្វីបានជា​យើង​ក្បត់​គ្នាទៅវិញទៅមក ទាំង​បន្ទាបបន្ថោក​សម្ពន្ធមេត្រី​របស់​ដូនតា​យើង​ដូច្នេះ​?


“ដូច្នេះ ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចតទៅ​: ព្រះ​បិតា​នៃយើងខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​អើយ សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ


អ្នករាល់គ្នា​កំពុង​ធ្វើ​កិច្ចការ​ដែល​ឪពុក​របស់អ្នករាល់គ្នា​បាន​ធ្វើ”។ ពួកគេ​ទូលថា​៖ “យើងខ្ញុំ​មិនមែន​កើតមក​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ យើងខ្ញុំ​មាន​ឪពុក​ម្នាក់ គឺ​ព្រះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម