Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:29 - ព្រះគម្ពីរខ្មែរសាកល

29 នេះ​ក៏​មក​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​; ព្រះអង្គ​ទ្រង់​អស្ចារ្យ​ខាងឯ​ដំបូន្មាន ព្រះអង្គ​ទ្រង់​ធំឧត្ដម​ខាងឯ​ប្រាជ្ញាត្រឹមត្រូវ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 តម្រិះ​នេះ​ក៏​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដែល​ព្រះ‌អង្គ​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ព្រះអង្គ​គួរ​ឲ្យ​កោត​សរសើរ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដំរិះ​នេះ​ក៏​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដែល​ទ្រង់​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ទ្រង់​គួរ​ឲ្យ​កោត​សរសើរ ហើយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។

សូមមើលជំពូក ចម្លង




អេសាយ 28:29
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ការនេះ​បាន​កើតឡើង​ពី​ព្រះយេហូវ៉ា ជា​ការអស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


ព្រះយេហូវ៉ា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំអស្ចារ្យ​យ៉ាងណាហ្ន៎​! គំនិត​របស់ព្រះអង្គ​ជ្រៅ​ក្រៃលែង​!


មនុស្ស​ខ្លៅ​មិន​ស្គាល់​ឡើយ ហើយ​មនុស្សល្ងង់​ក៏​មិន​យល់ច្បាស់​នូវ​ការនេះ​ដែរ ថា​:


ដំបូន្មាន និង​ប្រាជ្ញាត្រឹមត្រូវ​ជា​របស់ខ្ញុំ​; ខ្ញុំ​ជា​ការយល់ដឹង ហើយ​អំណាច​ជា​របស់ខ្ញុំ​។


ស្រូវសម្រាប់ធ្វើនំប៉័ង​ត្រូវតែ​កិនម៉ដ្ដ ប៉ុន្តែ​គេ​មិន​បញ្ជាន់ឥតឈប់ឈរ​ជារៀងរហូត​នោះ​ទេ​។ ទោះបីជា​បរ​កង់​រទេះ​លើ​វា​ក៏ដោយ ក៏​សេះ​របស់គេ​មិន​កិន​វា​ម៉ដ្ដ​ឡើយ​។


យ៉ាងណាមិញ ព្រះអង្គ​ក៏​មានប្រាជ្ញា​ដែរ ព្រះអង្គ​នឹង​នាំ​មហន្តរាយ​មក ក៏​មិន​ដក​ព្រះបន្ទូល​របស់អង្គទ្រង់​វិញ​ឡើយ គឺ​ព្រះអង្គ​នឹង​ក្រោកឡើង​ទាស់នឹង​វង្សត្រកូល​របស់​អ្នកដែល​ធ្វើអាក្រក់ ហើយ​ទាស់នឹង​អ្នកជួយ​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។


ដើម្បីឲ្យ​គេ​បាន​ឃើញ និង​ដឹង ព្រមទាំង​ពិចារណា ហើយ​ចាប់ភ្លឹក​ជាមួយគ្នា​ថា ព្រះហស្ត​របស់​ព្រះយេហូវ៉ា​បាន​ធ្វើ​ការនេះ ហើយ​ថា អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​និម្មិតបង្កើត​ការនេះ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​! ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​! មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម