Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:21 - ព្រះគម្ពីរខ្មែរសាកល

21 សំណល់ គឺ​សំណល់​នៃ​យ៉ាកុប នឹង​ត្រឡប់មក​រក​ព្រះ​ដ៏មានព្រះចេស្ដា​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រជា‌ជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ប្រជា‌ជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​នាំ​គ្នា​វិល​មក​រក​អុលឡោះ​ដ៏​មាន​អំណាច​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 10:21
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​វាយ​អេហ្ស៊ីប គឺ​ទាំង​វាយ ទាំង​ប្រោសឲ្យជា នោះ​ពួកគេ​នឹង​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ ហើយ​ព្រះអង្គ​នឹង​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​ពួកគេ ក៏​នឹង​ប្រោស​ពួកគេ​ឲ្យជា​ដែរ​។


រីឯ​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យូដា​ដែល​នៅសល់ នឹង​ចាក់ឫស​ទៅ​ក្រោម​ម្ដងទៀត ព្រមទាំង​បង្កើត​ផល​ទៅ​លើ​ផង​។


“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


“ព្រះប្រោសលោះ​នឹង​យាង​មករក​ស៊ីយ៉ូន និង​អ្នកដែល​បែរចេញ​ពី​ការបំពាន​ក្នុង​យ៉ាកុប”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អេសាយ​ថា​៖ “ចូរ​អ្នក និង​ស្អា-យ៉ាស៊ូប​កូន​របស់អ្នក ចេញទៅ​ជួប​អ័ហាស ត្រង់​ចុង​ប្រឡាយ​នៃ​ស្រះ​ខាងលើ តាម​មហាវិថី​ទៅកាន់​វាល​អ្នក​បោកគក់


រីឯ​ប្រជាជន​នេះ​មិន​បាន​ត្រឡប់មក​រក​ព្រះអង្គដែល​បាន​វាយ​ពួកគេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម