Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 26:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​តាំង​សេចក្ដីសុខសាន្ត​ឡើង​សម្រាប់​យើងខ្ញុំ ដ្បិត​ព្រះអង្គ​ក៏​បាន​ធ្វើ​សម្រាប់​យើងខ្ញុំ​នូវ​អស់ទាំង​កិច្ចការ​របស់យើងខ្ញុំ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សំរាប់​យើង​ខ្ញុំ ដ្បិត​អស់​ទាំង​ការ​ដែល​យើង​ខ្ញុំ​ធ្វើ នោះ​គឺ​ជា​ទ្រង់​ដែល​បាន​សំរេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ទ្រង់​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។

សូមមើលជំពូក ចម្លង




អេសាយ 26:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ប្រទាន​កម្លាំង​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះយេហូវ៉ា​ប្រទានពរ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ជា​សេចក្ដីសុខសាន្ត​៕


ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។


ព្រះអង្គ​នឹង​បញ្ជូន​ពី​ស្ថានសួគ៌​មក ហើយ​សង្គ្រោះ​ខ្ញុំ​; ព្រះអង្គ​បាន​ត្មះតិះដៀល​អ្នកដែល​ជាន់ឈ្លី​ខ្ញុំ​។ សេឡា ព្រះ​នឹង​បញ្ជូន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មក​។


ព្រះ​របស់អ្នក​បាន​បង្គាប់ឲ្យ​អ្នក​មាន​កម្លាំង​។ ឱ​ព្រះ​អើយ សូម​សម្ដែងព្រះចេស្ដា​ដែល​ព្រះអង្គ​បាន​ប្រោស​ដល់​យើងខ្ញុំ​ផង​!


សូមឲ្យ​សេចក្ដីសន្ដោស​របស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​បាន​ស្ថិត​លើ​យើងខ្ញុំ​ផង សូម​ធ្វើឲ្យ​ស្នាដៃ​របស់យើងខ្ញុំ​បាន​ស្ថិតស្ថេរ​សម្រាប់​យើងខ្ញុំ​ផង​; មែនហើយ សូម​ព្រះអង្គ​ធ្វើឲ្យ​ស្នាដៃ​របស់យើងខ្ញុំ​បាន​ស្ថិតស្ថេរ​ផង​!​៕


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


បើមិនដូច្នោះទេ ឲ្យ​គេ​កាន់ខ្ជាប់​នូវ​ការការពារ​របស់យើង ដើម្បីឲ្យ​គេ​បាន​បង្កើត​សន្តិភាព​ជាមួយ​យើង​។ ចូរឲ្យ​គេ​បង្កើត​សន្តិភាព​ជាមួយ​យើង​ចុះ​!


ដ្បិត​កាលណា​គាត់​ឃើញ​កូនចៅ​របស់ខ្លួន​ដែលជា​ស្នាដៃ​របស់យើង​នៅកណ្ដាល​គាត់ ពួកគេ​នឹង​តម្កើង​នាម​របស់យើង​ជាវិសុទ្ធ ហើយ​តម្កើង​អង្គ​ដ៏វិសុទ្ធ​នៃ​យ៉ាកុប​ជាវិសុទ្ធ​ដែរ ព្រមទាំង​កោតខ្លាច​ព្រះ​នៃ​អ៊ីស្រាអែល​ផង​។


ប្រជាជន​របស់ខ្ញុំ​នឹង​រស់នៅ​ក្នុង​លំនៅ​ដ៏សុខសាន្ត និង​នៅ​កន្លែងស្នាក់នៅ​ដ៏មានសុវត្ថិភាព ព្រមទាំង​នៅ​ទីសម្រាក​ដ៏សុខដុមរមនា​។


អ្នក​បាន​អស់កម្លាំង​ដោយ​ដំណើរ​វែងឆ្ងាយ​របស់អ្នក ប៉ុន្តែ​អ្នក​មិន​បាន​ពោលថា​: ‘អស់សង្ឃឹម​ហើយ​!’ នោះ​ទេ អ្នក​បាន​រកឃើញ​ការបន្ត​កម្លាំង​ជាថ្មី ដូច្នេះបានជា​អ្នក​មិន​បាន​ចុះខ្សោយ​ឡើយ​។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


“ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។


ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម