អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
អេភេសូរ 4:31 - ព្រះគម្ពីរខ្មែរសាកល ចូរដកយកអស់ទាំងជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និងការមួលបង្កាច់ ព្រមទាំងគំនិតព្យាបាទគ្រប់បែបយ៉ាងចេញពីអ្នករាល់គ្នា។ Khmer Christian Bible ចូរដកយកអស់ទាំងសេចក្ដីជូរចត់ កំហឹង ចិត្ដក្ដៅក្រហាយ ជម្លោះឡូឡា ការជេរប្រមាថ រួមទាំងសេចក្ដីអាក្រក់គ្រប់ប៉ែបយ៉ាងចេញពីអ្នករាល់គ្នាចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនកម្ចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ អាល់គីតាប សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយ កំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ |
អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
កាលរូបេនឮដូច្នោះ គាត់ក៏ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ដោយនិយាយថា៖ “កុំសម្លាប់ជីវិតវាអី”។
នៅពេលពួកបងប្រុសរបស់គាត់ឃើញថាឪពុកស្រឡាញ់គាត់ជាងបងប្អូនទាំងអស់ ពួកគេក៏ស្អប់គាត់ ហើយមិនអាចនិយាយស្រួលបួលនឹងគាត់បានឡើយ។
បន្ទាប់មក កាអ៊ីននិយាយជាមួយអេបិលប្អូនប្រុសរបស់ខ្លួន។ លុះក្រោយមកមានកើតឡើងដូច្នេះ: នៅពេលពួកគេនៅទីវាល កាអ៊ីនក៏ក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់ខ្លួន ហើយសម្លាប់គាត់។
អ្នកដែលមួលបង្កាច់អ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ; អ្នកដែលមានភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ទូលបង្គំនឹងមិនទ្រាំឡើយ។
សូមកុំឲ្យមនុស្សមួលបង្កាច់បាននៅស្ថិតស្ថេរនៅលើផែនដីឡើយ សូមឲ្យការអាក្រក់ប្រមាញ់យកមនុស្សហិង្សាយ៉ាងឆាប់រហ័ស!
មិនមួលបង្កាច់ដោយអណ្ដាត មិនប្រព្រឹត្តការអាក្រក់ដល់អ្នកជិតខាង ហើយក៏មិនលើកយកការត្មះតិះដៀលទាស់នឹងមិត្តភក្ដិរបស់ខ្លួនដែរ។
ចូររម្ងាប់កំហឹង ហើយបោះបង់ចោលសេចក្ដីក្ដៅក្រហាយទៅ; កុំរសាប់រសល់ឡើយ ដ្បិតវាគ្រាន់តែនាំឲ្យធ្វើអាក្រក់ប៉ុណ្ណោះ។
អ្នកអង្គុយនិយាយទាស់នឹងបងប្អូនរបស់អ្នក ទាំងនិយាយមួលបង្កាច់ទាស់នឹងកូនរបស់ម្ដាយអ្នកដែរ។
អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។
ពាក្យសម្ដីរបស់អ្នកនិយាយអេចអូច ប្រៀបដូចជាអាហារដ៏ឆ្ងាញ់ ដែលចុះទៅដល់ផ្នែកខាងក្នុងនៃរូបកាយ។
សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
កាលណាមនុស្សមានប្រាជ្ញាមានរឿងជាមួយមនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើចេះតែខឹងផង សើចផង គឺមិនចេះស្ងប់ស្ងៀមឡើយ។
កុំឲ្យចិត្តរបស់អ្នកឆាប់ខឹងឡើយ ដ្បិតកំហឹងរមែងតែងតែស្ថិតនៅក្នុងទ្រូងមនុស្សល្ងង់។
ពេលនោះ ទីក្រុងទាំងមូលជ្រួលច្របល់ ហើយប្រជាជនក៏រត់មកចោមរោម ពួកគេចាប់ប៉ូលអូសចេញទៅខាងក្រៅព្រះវិហារ រួចទ្វារក៏បានបិទភ្លាម។
បងប្អូនអើយ កុំធ្វើជាកូនក្មេងក្នុងការយល់ដឹងឡើយ គឺក្នុងការអាក្រក់ ចូរធ្វើជាកូនក្មេង ហើយក្នុងការយល់ដឹង ចូរធ្វើជាមនុស្សពេញវ័យចុះ។
ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យ មិនមែនដោយមេម្សៅចាស់ ឬដោយមេម្សៅនៃគំនិតព្យាបាទ និងសេចក្ដីអាក្រក់នោះឡើយ ផ្ទុយទៅវិញ ចូរធ្វើពិធីបុណ្យដោយនំប៉័ងឥតមេនៃសេចក្ដីបរិសុទ្ធ និងសេចក្ដីពិត។
តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
គឺរៀនដោះបុគ្គលចាស់របស់អ្នករាល់គ្នាចេញ។ បុគ្គលចាស់នេះ ជារបស់កិរិយាពីមុនដែលខូចដោយតណ្ហាដ៏ពេញដោយការបោកបញ្ឆោត
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាបានដោះសេចក្ដីកុហកចេញហើយចូរឲ្យម្នាក់ៗនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក។
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាត្រូវដោះសេចក្ដីទាំងអស់នោះចេញ គឺកំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និងពាក្យស្មោកគ្រោកពីមាត់របស់អ្នករាល់គ្នា។
ដូចគ្នាដែរ ប្រពន្ធរបស់ពួកគេត្រូវតែជាមនុស្សគួរឲ្យគោរព គឺមិនចោទប្រកាន់ដោយព្យាបាទ ហើយមានគំនិតមធ្យ័ត និងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។
កុំឲ្យពាក់ព័ន្ធនឹងការដេញដោលគ្នាដ៏ល្ងង់ខ្លៅ និងលេលាឡើយ ដ្បិតអ្នកដឹងហើយថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះ។
មនុស្សគ្មានមនោសញ្ចេតនា មនុស្សគ្មានអធ្យាស្រ័យ មនុស្សចោទប្រកាន់ដោយព្យាបាទ មនុស្សមិនចេះគ្រប់គ្រងចិត្ត មនុស្សឃោរឃៅ មនុស្សមិនស្រឡាញ់ការល្អ
ដ្បិតអ្នកមើលខុសត្រូវ ត្រូវតែឥតមានកន្លែងបន្ទោសបានក្នុងនាមជាមេការរបស់ព្រះ គឺមិនអាត្មានិយម មិនឆាប់ខឹង មិនប្រមឹក មិនចំណូលហិង្សា ហើយមិនលោភចង់បានកម្រៃទុច្ចរិតឡើយ
ដូចគ្នាដែរ ស្ត្រីចំណាស់ត្រូវមានចរិយាសមជាមនុស្សវិសុទ្ធ មិនចោទប្រកាន់ដោយព្យាបាទ មិនធ្វើជាទាសកររបស់ស្រាដ៏ហូរហៀរ គឺត្រូវធ្វើជាគ្រូបង្រៀនការល្អវិញ
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។
ប៉ុន្តែប្រសិនបើមានការឈ្នានីសដ៏ល្វីងជូរចត់ និងការទាស់ទែងក្នុងចិត្តអ្នករាល់គ្នា នោះកុំអួតខ្លួន ហើយភូតភរទាស់នឹងសេចក្ដីពិតឡើយ។
បងប្អូនអើយ កុំមួលបង្កាច់គ្នាទៅវិញទៅមកឡើយ។ អ្នកដែលមួលបង្កាច់បងប្អូន ឬវិនិច្ឆ័យបងប្អូនរបស់ខ្លួន អ្នកនោះកំពុងមួលបង្កាច់ក្រឹត្យវិន័យ ហើយកំពុងវិនិច្ឆ័យក្រឹត្យវិន័យហើយ។ ប្រសិនបើអ្នកវិនិច្ឆ័យក្រឹត្យវិន័យ អ្នកមិនមែនជាអ្នកធ្វើតាមក្រឹត្យវិន័យទេ គឺជាចៅក្រមវិញ។
ដូច្នេះ ចូរដោះចោលគ្រប់ទាំងគំនិតព្យាបាទ គ្រប់ទាំងឧបាយកល ពុតត្បុត ការឈ្នានីស និងការមួលបង្កាច់ទាំងអស់
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។
អស់អ្នកដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ ហើយអ្នករាល់គ្នាដឹងហើយថា ឃាតករទាំងអស់គ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនឡើយ។
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។