Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 101:5 - ព្រះគម្ពីរខ្មែរសាកល

5 អ្នកដែល​មួលបង្កាច់​អ្នកជិតខាង​របស់ខ្លួន​ដោយ​សម្ងាត់ ទូលបង្គំ​នឹង​បំផ្លាញចេញ​; អ្នកដែល​មាន​ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្តអំនួត ទូលបង្គំ​នឹង​មិន​ទ្រាំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បងប្អូន​របស់​ខ្លួន ទូលបង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បង​ប្អូន​របស់​ខ្លួន ខ្ញុំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 101:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្វីត្បិតតែ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់បំផុត​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​ទត​មើល​មនុស្ស​តូចទាប​; រីឯ​មនុស្សដែល​លើកខ្លួនឡើង ព្រះអង្គ​ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ​។


មិន​មួលបង្កាច់​ដោយ​អណ្ដាត មិន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នកជិតខាង ហើយក៏​មិន​លើកយក​ការត្មះតិះដៀល​ទាស់នឹង​មិត្តភក្ដិ​របស់ខ្លួន​ដែរ​។


ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​សង្គ្រោះ​ប្រជារាស្ត្រ​ដែល​បន្ទាបខ្លួន ប៉ុន្តែ​ព្រះអង្គ​បន្ទាប​អស់ទាំង​ភ្នែក​ដែល​ឆ្មើងឆ្មៃ​។


អ្នក​អង្គុយ​និយាយ​ទាស់នឹង​បងប្អូន​របស់អ្នក ទាំង​និយាយមួលបង្កាច់​ទាស់នឹង​កូន​របស់​ម្ដាយ​អ្នក​ដែរ​។


អ្នកដែល​លាក់បាំង​សម្អប់ គឺមាន​បបូរមាត់​ភូតភរ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យមួលបង្កាច់ អ្នកនោះ​ជា​មនុស្សល្ងង់​។


មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ ដូច្នេះ​កុំ​សេពគប់​ជាមួយ​អ្នកដែល​មាន​មាត់ឥតគម្រប​ឡើយ​។


ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្ត​អំនួត ជា​ចង្កៀង​របស់​មនុស្ស​អាក្រក់ ទាំងនេះសុទ្ធតែជា​បាប​។


ខ្យល់​ទិសខាងជើង នាំមកនូវ​ទឹកភ្លៀង អណ្ដាត​និយាយដើម​គេ នាំមកនូវ​មុខ​មួម៉ៅ​។


មាន​ជំនាន់​មួយ​ដែល​ភ្នែក​របស់គេ​ឆ្មើងឆ្មៃ​យ៉ាងណាហ្ន៎ ហើយ​ត្របកភ្នែក​របស់គេ​ឡើងខ្ពស់​យ៉ាងណាហ្ន៎​!


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកទារពន្ធនេះឯង ចុះ​ទៅផ្ទះវិញ​ទាំង​ត្រូវបាន​រាប់ជាសុចរិត មិនមែន​ផារិស៊ីនោះ​ទេ​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា កុំឲ្យ​សេពគប់ជាមួយ​អ្នកណាក៏ដោយដែល​មានឈ្មោះ​ជា​បងប្អូន ដែល​ជា​មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬ​មនុស្សឆបោក​ឡើយ ហើយក៏កុំ​ឲ្យ​ហូបជាមួយ​មនុស្ស​បែបនេះ​ដែរ​។


ដូចគ្នាដែរ ប្រពន្ធ​របស់ពួកគេ​ត្រូវតែជា​មនុស្ស​គួរឲ្យគោរព គឺ​មិន​ចោទប្រកាន់ដោយព្យាបាទ ហើយ​មានគំនិតមធ្យ័ត និង​ស្មោះត្រង់​ក្នុង​គ្រប់ការទាំងអស់​។


ដូចគ្នាដែរ ស្ត្រីចំណាស់​ត្រូវ​មាន​ចរិយា​សមជាមនុស្សវិសុទ្ធ មិន​ចោទប្រកាន់ដោយព្យាបាទ មិន​ធ្វើជាទាសករ​របស់​ស្រា​ដ៏ហូរហៀរ គឺ​ត្រូវ​ធ្វើជាគ្រូបង្រៀនការល្អ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម