Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 29:22 - ព្រះគម្ពីរខ្មែរសាកល

22 មនុស្ស​ចំណូលកំហឹង​បង្កទំនាស់ ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 មនុស្ស​មួ‌ម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 មនុស្ស​មួម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។

សូមមើលជំពូក ចម្លង




សុភា‌សិត 29:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កំហឹង​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​សាហាវ សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​ត្រូវបណ្ដាសា​ហើយ ដ្បិត​វា​ឃោរឃៅ​។ យើង​នឹង​បំបែក​ពួកគេ​ចេញ​នៅក្នុង​យ៉ាកុប ហើយ​កម្ចាត់កម្ចាយ​ពួកគេ​នៅក្នុង​អ៊ីស្រាអែល​។


សម្អប់​បង្កឲ្យមាន​ជម្លោះ រីឯ​សេចក្ដីស្រឡាញ់​គ្របបាំង​ការបំពាន​គ្រប់យ៉ាង​។


មនុស្ស​ឆាប់​ខឹង​ប្រព្រឹត្ត​ការល្ងីល្ងើ ហើយ​មនុស្ស​មាន​កលល្បិច​នឹង​ត្រូវគេ​ស្អប់​។


មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


អ្នកដែល​ស្រឡាញ់​ការបំពាន គឺ​ស្រឡាញ់​ជម្លោះ​; អ្នកដែល​លើក​ទ្វារ​របស់ខ្លួន​ឲ្យខ្ពស់ គឺ​ស្វែងរក​សេចក្ដីអន្តរាយ​។


កុំ​សេពគប់​ជាមួយ​មនុស្ស​ចំណូលកំហឹង​ឡើយ ក៏​កុំ​ដើរចុះឡើង​ជាមួយ​មនុស្ស​ឆាប់ខឹង​ដែរ


ដូចដែល​ធ្យូង​នៅលើ​រងើក និង​អុស​នៅលើ​ភ្លើង​ជាយ៉ាងណា មនុស្ស​ឌុកដាន់​ដែល​បញ្ឆេះ​ជម្លោះ​ក៏​ជា​យ៉ាងនោះដែរ​។


ដែក​សំលៀង​ដែក ហើយ​មនុស្ស​ក៏​សំលៀង​គ្នាទៅវិញទៅមក​ដែរ​។


អ្នកដែល​ទម្រើស​បាវបម្រើ​របស់ខ្លួន​តាំងពី​ក្មេង នៅ​ចុងបញ្ចប់​របស់អ្នកនោះ​នឹង​មាន​ទុក្ខលំបាក​វិញ​។


ដ្បិត​ការច្របាច់​ទឹកដោះគោ​ធ្វើឲ្យ​ចេញ​ប៊័រ ការច្របាច់​ច្រមុះ​ធ្វើឲ្យ​ចេញ​ឈាម ការច្របាច់​កំហឹង​ធ្វើឲ្យ​ចេញ​ជម្លោះ​៕


ដ្បិត​ទីណាដែល​មាន​ការឈ្នានីស និង​ការទាស់ទែង ទីនោះ​មាន​ភាពច្របូកច្របល់ និង​ការអាក្រក់​គ្រប់យ៉ាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម