Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 15:3 - ព្រះគម្ពីរខ្មែរសាកល

3 មិន​មួលបង្កាច់​ដោយ​អណ្ដាត មិន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នកជិតខាង ហើយក៏​មិន​លើកយក​ការត្មះតិះដៀល​ទាស់នឹង​មិត្តភក្ដិ​របស់ខ្លួន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ជា​អ្នក​ដែល​មិន​និយាយ​មួល​បង្កាច់​ដោយ​អណ្ដាត ហើយ​មិន​ធ្វើ​អាក្រក់​ដល់​មិត្ត​សម្លាញ់ ក៏​មិន​ហែក​កេរ្តិ៍​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​មិន​និយាយ​មួល​បង្កាច់ មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត‌ភក្ដិ​របស់​ខ្លួន ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស បងប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្តាត ឬ​ធ្វើ​អាក្រក់​ដល់​មិត្រ​សំឡាញ់ ឬ​យក​រឿង​បក​កេរពី​អ្នក​ជិត​ខាង​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គេ​មិន​និយាយ​មួល​បង្កាច់ មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត​ភក្ដិ​របស់​ខ្លួន ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 15:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​បណ្ដេញ​មនុស្សចំអកឡកឡឺយ​ចេញ នោះ​ទំនាស់​នឹង​ចេញទៅ ហើយ​ការប្រកែកគ្នា និង​សេចក្ដីអាម៉ាស់​ក៏​លែងមាន​ដែរ​។


ដូចដែល​ផ្ទៃមេឃ​ខ្ពស់​យ៉ាងណា ហើយ​ផែនដី​ជ្រៅ​យ៉ាងណា ព្រះទ័យ​របស់​ស្ដេច​ក៏​វាស់ស្ទង់​មិនបាន​យ៉ាងនោះដែរ​។


មានពរ​ហើយ មនុស្ស​ដែល​ប្រព្រឹត្ត​យ៉ាងនោះ កូនមនុស្ស​ដែល​កាន់ខ្ជាប់​នូវ​សេចក្ដីនោះ ជា​អ្នកដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ក៏​រក្សា​ដៃ​របស់ខ្លួន​ពី​ការ​ធ្វើ​អំពើ​អាក្រក់​ណាមួយ​ផង”។


ដោយហេតុនេះ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះ​ដែរ​។ ជាការពិត នេះ​ជា​សេចក្ដីបង្រៀនរបស់​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​។


មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើត​អំពើ​អាក្រក់ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ


កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​; ចូរ​គិតគូរ​ធ្វើ​ការល្អ​នៅចំពោះ​មនុស្ស​ទាំងអស់​។


សេចក្ដីស្រឡាញ់​មិន​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​អ្នកជិតខាង​ឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់​ជា​ការបំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​។


កុំឲ្យ​មួលបង្កាច់​អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យ​មានចិត្តសប្បុរស ឲ្យ​សម្ដែង​សេចក្ដីសុភាពរាបសា​ទាំងស្រុង​ដល់​មនុស្ស​ទាំងអស់​។


បងប្អូន​អើយ កុំ​មួលបង្កាច់​គ្នាទៅវិញទៅមក​ឡើយ​។ អ្នក​ដែល​មួលបង្កាច់​បងប្អូន ឬ​វិនិច្ឆ័យ​បងប្អូន​របស់​ខ្លួន អ្នកនោះ​កំពុង​មួលបង្កាច់​ក្រឹត្យវិន័យ ហើយ​កំពុង​វិនិច្ឆ័យ​ក្រឹត្យវិន័យ​ហើយ​។ ប្រសិនបើ​អ្នក​វិនិច្ឆ័យ​ក្រឹត្យវិន័យ អ្នក​មិនមែន​ជា​អ្នកធ្វើតាម​ក្រឹត្យវិន័យ​ទេ គឺ​ជា​ចៅក្រម​វិញ​។


អ្នក​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ត្រាប់តាម​ការ​អាក្រក់​ឡើយ គឺ​ចូរ​ត្រាប់តាម​ការល្អ​វិញ​។ អ្នក​ដែល​ធ្វើល្អ ជារបស់​ព្រះ រីឯ​អ្នក​ដែល​ធ្វើអាក្រក់ មិនដែល​ឃើញ​ព្រះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម