Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:21 - ព្រះគម្ពីរខ្មែរសាកល

21 កាល​រូបេន​ឮ​ដូច្នោះ គាត់​ក៏​ជួយ​យ៉ូសែប​ឲ្យរួច​ពី​កណ្ដាប់ដៃ​របស់ពួកគេ ដោយ​និយាយថា​៖ “កុំ​សម្លាប់​ជីវិត​វា​អី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្តែ កាល​រូបេន​បាន​ឮដូច្នេះ គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​ពួក‌គេ។ គាត់​និយាយ​ថា៖ «យើង​កុំ​យក​ជីវិត​វា​អី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​លោក​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​រូបេន​ក៏​ឮ ហើយ​គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​គេ គាត់​និយាយ​ថា កុំ​ឲ្យ​យើង​យក​ជីវិត​វា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យូសុះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:


រូបេន​និយាយ​នឹង​ពួកគេ​ទៀត​ថា​៖ “កុំ​បង្ហូរឈាម​ឡើយ​! ចូរ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​នេះ​ដែល​នៅ​ទីរហោស្ថាន​ចុះ ប៉ុន្តែ​កុំ​ដាក់​ដៃ​លើ​វា​ឡើយ”។ រូបេននិយាយដូច្នេះ គឺ​ដើម្បី​ជួយ​យ៉ូសែប​ឲ្យរួច​ពី​កណ្ដាប់ដៃ​របស់ពួកគេ ហើយ​នាំ​គាត់​ទៅ​ឯ​ឪពុក​វិញ​។


រូបេន​ក៏​តប​នឹង​ពួកគេ​ថា​៖ “តើ​ខ្ញុំ​មិន​បាន​ប្រាប់​ពួកឯង​ថា​: ‘កុំ​ប្រព្រឹត្តបាប​ទាស់នឹង​ក្មេង​នោះ​ឡើយ’ ទេ​ឬ​? ប៉ុន្តែ​ពួកឯង​មិន​បាន​ស្ដាប់​ទេ​។ មើល៍! ឥឡូវនេះ ឈាម​របស់វា​ត្រូវបាន​ទាមទារ​ពីពួកយើងវិញ​ហើយ​!”។


រីឯ​ចំពោះ​ឈាម​នៃ​ជីវិត​របស់អ្នករាល់គ្នា យើង​នឹង​ទាមទារ​ជាប្រាកដ គឺ​យើង​នឹង​ទាមទារ​ពី​ក្រញាំ​សត្វព្រៃ​ណាក៏ដោយ ក៏​នឹង​ទាមទារ​នូវ​ជីវិត​មនុស្ស​ពី​ដៃ​របស់​មនុស្ស​ដែរ សូម្បីតែ​ពី​ដៃ​បងប្អូន​របស់​ម្នាក់ណាក៏ដោយ​។


កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ប៉ុន្តែ​មិនអាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​ក្នុង​ស្ថាននរកវិញ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម