Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 101 - ព្រះគម្ពីរខ្មែរសាកល


ពាក្យសន្យារបស់ស្ដេច
បទតម្កើង​របស់​ដាវីឌ​។

1 ទូលបង្គំ​នឹង​ច្រៀង​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីយុត្តិធម៌​។ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​!

2 ទូលបង្គំ​នឹង​យកចិត្តទុកដាក់​ចំពោះ​ផ្លូវ​គ្រប់លក្ខណ៍​។ តើ​ពេលណា​ព្រះអង្គ​នឹង​យាង​មករក​ទូលបង្គំ​? ទូលបង្គំ​នឹង​ដើរ​នៅក្នុង​ផ្ទះ​របស់ទូលបង្គំ​ដោយ​សេចក្ដីគ្រប់លក្ខណ៍​នៃ​ចិត្ត​របស់ទូលបង្គំ​។

3 ទូលបង្គំ​នឹង​មិន​ដាក់​សេចក្ដីចង្រៃ​អ្វីមួយ​នៅចំពោះ​ភ្នែក​របស់ទូលបង្គំ​ឡើយ​។ ទូលបង្គំ​ស្អប់​ទង្វើ​របស់​អ្នកដែលបែរចេញ​; ទង្វើទាំងនោះ​មិន​នៅជាប់​នឹង​ទូលបង្គំ​ឡើយ​។

4 ចិត្ត​វៀចវេរ​នឹង​ថយចេញ​ពី​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ព្រម​ស្គាល់​ការ​អាក្រក់​ឡើយ​។

5 អ្នកដែល​មួលបង្កាច់​អ្នកជិតខាង​របស់ខ្លួន​ដោយ​សម្ងាត់ ទូលបង្គំ​នឹង​បំផ្លាញចេញ​; អ្នកដែល​មាន​ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្តអំនួត ទូលបង្គំ​នឹង​មិន​ទ្រាំ​ឡើយ​។

6 ភ្នែក​របស់ទូលបង្គំ​នៅលើ​អ្នកដែល​ស្មោះត្រង់​ក្នុង​ស្រុក ដើម្បីឲ្យ​គេ​បាន​រស់នៅ​ជាមួយ​ទូលបង្គំ​; អ្នកដែល​ដើរ​ក្នុង​ផ្លូវ​គ្រប់លក្ខណ៍ អ្នកនោះ​នឹង​បម្រើ​ទូលបង្គំ​។

7 អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​នឹង​មិន​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់ទូលបង្គំ​ទេ អ្នកដែល​និយាយមុសា​នឹង​មិន​ឈរ​នៅចំពោះ​ភ្នែក​របស់ទូលបង្គំ​ឡើយ​។

8 រាល់ព្រឹក ទូលបង្គំ​នឹង​បំផ្លាញ​ពួកមនុស្ស​អាក្រក់​ទាំងអស់​ក្នុង​ស្រុក ដើម្បី​កាត់​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចេញ​ពី​ទីក្រុង​របស់​ព្រះយេហូវ៉ា​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម