Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:11 - ព្រះគម្ពីរខ្មែរសាកល

11 សូម​កុំឲ្យ​មនុស្ស​មួលបង្កាច់​បាន​នៅស្ថិតស្ថេរ​នៅលើ​ផែនដី​ឡើយ សូមឲ្យ​ការ​អាក្រក់​ប្រមាញ់យក​មនុស្ស​ហិង្សា​យ៉ាងឆាប់រហ័ស​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​កុំ​ឲ្យ​មនុស្ស​ដែល​មួល​បង្កាច់​គេ តាំង​នៅ​ជាប់​លើ​ផែន​ដី​ឡើយ សូម​ឲ្យ​សេចក្ដី​អាក្រក់​ដេញ​តាម មនុស្ស​ឃោរ‌ឃៅ​យ៉ាង​លឿន​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សូម​កុំ​ឲ្យ​អ្នក​មួល​បង្កាច់​គេ អាច​នៅ​ស្ថិត‌ស្ថេរ​លើ​ផែនដី​បាន សូម​ឲ្យ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរ‌ឃៅ ឥត​ឈប់​ឈរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មនុស្ស​ដែល​មាន​អណ្តាត​អាក្រក់ នោះ​មិន​ដែល​បាន​តាំង​ឡើង ឲ្យ​មាំ‌មួន​នៅ​ផែនដី​ឡើយ ឯ​មនុស្ស​ច្រឡោត​នឹង​មាន​សេចក្ដី​អាក្រក់​ដេញ​តាម បំផ្លាញ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សូម​កុំ​ឲ្យ​អ្នក​មួល​បង្កាច់​គេ អាច​នៅ​ស្ថិត‌ស្ថេរ​លើ​ផែនដី​បាន សូម​ឲ្យ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរ‌ឃៅ ឥត​ឈប់​ឈរ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីអាក្រក់​ធ្វើឲ្យ​មនុស្ស​អាក្រក់​ត្រូវបាន​សម្លាប់ ហើយ​ពួកដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវ​ទទួលទោស​។


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


មាន​អន្ទាក់​របស់​មនុស្ស​អាក្រក់​នៅក្នុង​ការបំពាន​នៃ​បបូរមាត់ រីឯ​មនុស្ស​សុចរិត​គេចផុត​ពី​ទុក្ខវេទនា​។


មហន្តរាយ​ដេញតាម​មនុស្សបាប រីឯ​សេចក្ដី​ល្អ​តបសង​មនុស្ស​សុចរិត​។


អ្នកដែល​មាន​ចិត្ត​វៀចវេរ រក​មិន​ឃើញ​សេចក្ដី​ល្អ​ឡើយ ហើយ​អ្នកដែល​មាន​អណ្ដាត​ប្រែប្រួល នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​។


សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម