Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:9 - ព្រះគម្ពីរខ្មែរសាកល

9 កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​ខឹង​ឡើយ ដ្បិត​កំហឹង​រមែងតែងតែ​ស្ថិតនៅ​ក្នុង​ទ្រូង​មនុស្សល្ងង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។

សូមមើលជំពូក ចម្លង




សាស្តា 7:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក កាអ៊ីន​និយាយ​ជាមួយ​អេបិល​ប្អូនប្រុស​របស់ខ្លួន​។ លុះក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ពួកគេ​នៅ​ទីវាល កាអ៊ីន​ក៏​ក្រោកឡើង​ទាស់នឹង​អេបិល​ប្អូនប្រុស​របស់ខ្លួន ហើយ​សម្លាប់​គាត់​។


មនុស្ស​ឆាប់​ខឹង​ប្រព្រឹត្ត​ការល្ងីល្ងើ ហើយ​មនុស្ស​មាន​កលល្បិច​នឹង​ត្រូវគេ​ស្អប់​។


មនុស្ស​យឺត​នឹង​ខឹង​មាន​ការយល់ដឹង​ច្រើន រីឯ​មនុស្ស​ឆាប់​ខឹង​លើកតម្កើង​ភាពល្ងង់​។


អ្នកដែល​យឺត​នឹង​ខឹង​ប្រសើរ​ជាង​មនុស្ស​ខ្លាំងពូកែ ហើយ​អ្នកដែល​គ្រប់គ្រង​ចិត្ត​របស់ខ្លួន ក៏​ប្រសើរ​ជាង​អ្នកដែល​ចាប់​បាន​ទីក្រុង​មួយ​ដែរ​។


អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?


កុំ​ពោលថា​៖ “ម្ដេចក៏​កាល​ពីមុន​ល្អ​ជាង​សព្វថ្ងៃ​?” នោះ​ឡើយ ដ្បិត​មិនមែន​មកពី​ប្រាជ្ញា​ទេ ដែល​អ្នក​បាន​សួរ​ដូច្នេះ​។


ចំណែកឯ​ហេរ៉ូឌាស​ក៏​ចងគំនុំ​នឹង​យ៉ូហាន ហើយ​ចង់​សម្លាប់​គាត់ ប៉ុន្តែ​មិនអាច​ធ្វើ​បាន


នាង​ចេញទៅ​សួរ​ម្ដាយ​នាង​ថា៖ “តើ​ខ្ញុំ​គួរ​សុំ​អ្វី?”។ ម្ដាយនាង​ឆ្លើយថា​៖ “ក្បាល​របស់​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​!”។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម