Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:41 - ព្រះគម្ពីរខ្មែរសាកល

41 អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 អេសាវ​ក៏​ស្អប់​លោក​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​កាន់​ទុក្ខ​ឪពុក​របស់​អញ​ជិត​ដល់​ហើយ ពេល​នោះ អញ​នឹង​សម្លាប់​យ៉ាកុប​ចោល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 អេសាវ​ក៏​ស្អប់​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​សំរេច​ក្នុង​ចិត្ត​ថា ថ្ងៃ​កាន់​ទុក្ខ​ឪពុក​អញ​ជិត​ដល់​ហើយ នោះ​អញ​នឹង​សំឡាប់​យ៉ាកុប​ជា​ប្អូន​ចោល

សូមមើលជំពូក ចម្លង

អាល់គីតាប

41 អេសាវ​ចង​គំនុំ​យ៉ាកកូប​យ៉ាង​ខ្លាំង ព្រោះ​យ៉ាកកូប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​ខ្ញុំ​សម្លាប់​យ៉ាកកូប​ចោល»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:41
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​មាន​គេ​ជម្រាប​ពាក្យ​របស់​អេសាវ​កូនប្រុស​ច្បង​របស់​រេបិកា​ដល់​នាង នាង​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង​មក ហើយ​ប្រាប់​គាត់​ថា​៖ “មើល៍! អេសាវ​បងប្រុស​របស់ឯង​កំពុង​លួង​ខ្លួនឯង ដោយរៀបគម្រោង​សម្លាប់​ឯង​ហើយ​!


សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។


យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


ពួក​អ្នកនាំសារ​ក៏​ត្រឡប់មក​រក​យ៉ាកុប​វិញ ហើយ​ជម្រាបថា​៖ “ពួកយើង​បាន​ទៅ​ជួប​អេសាវ​បងប្រុស​របស់លោក​ហើយ​។ គាត់​កំពុង​មក​ទទួល​លោក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់”។


អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕


ពួកគេ​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​មុន​គាត់​ចូលទៅជិត​ពួកគេ ពួកគេ​ក៏​រៀបឧបាយកល​ដើម្បី​សម្លាប់​គាត់​។


នៅពេល​ពួក​បងប្រុស​របស់គាត់​ឃើញ​ថា​ឪពុក​ស្រឡាញ់​គាត់​ជាង​បងប្អូន​ទាំងអស់ ពួកគេ​ក៏​ស្អប់​គាត់ ហើយ​មិនអាច​និយាយ​ស្រួលបួល​នឹង​គាត់​បានឡើយ​។


ពួក​បងប្រុស​របស់គាត់​ក៏​និយាយ​នឹង​គាត់​ថា​៖ “តើ​ឯង​ពិតជា​នឹង​ធ្វើជាស្ដេច​លើ​ពួកយើង ឬ​ពិតជា​នឹង​គ្រប់គ្រង​លើ​ពួកយើង​ឬ​?”។ ដូច្នេះ ពួកគេ​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត ព្រោះតែ​យល់សប្តិ​របស់គាត់ និង​ពាក្យសម្ដី​របស់គាត់​។


កាល​បងប្អូន​របស់​យ៉ូសែប​ឃើញ​ថា​ឪពុក​របស់ពួកគេ​បាន​ស្លាប់​ហើយ ពួកគេ​ក៏​និយាយថា​៖ “ប្រហែលជា​យ៉ូសែប​ចងគំនុំ​នឹង​ពួកយើង ហើយ​មុខជាសងសឹក​ពួកយើង​ចំពោះ​អស់ទាំង​ការអាក្រក់​ដែល​ពួកយើង​បាន​ប្រព្រឹត្ត​ដល់​វា​មិនខាន”។


រួច​យ៉ូសែប​បញ្ជា​ពួក​បាវបម្រើ​របស់គាត់​ដែល​ជា​គ្រូពេទ្យ​ឲ្យ​អប់សព​ឪពុក​គាត់ ពួក​គ្រូពេទ្យ​ក៏​អប់សព​អ៊ីស្រាអែល​។


កាលណា​វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ នោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ផ្លូវ​របស់ទូលបង្គំ​; នៅក្នុង​គន្លង​ដែល​ទូលបង្គំ​ដើរ ពួកគេ​បាន​បង្កប់​អង្គប់​ដើម្បី​ចាប់​ទូលបង្គំ​។


ខ្ញុំ​បាន​ទៅណេះទៅណោះ​ដើម្បីពួកគេ ហាក់ដូចជា​ពួកគេជា​មិត្តសម្លាញ់ ឬ​បងប្អូន​របស់​ខ្ញុំ​; ខ្ញុំ​បាន​ឱនចុះ​ដោយ​យំសោក ដូចជា​កាន់ទុក្ខ​ចំពោះ​ម្ដាយ​។


បន្តិចបន្តួច​ដែល​មនុស្ស​សុចរិត​មាន ប្រសើរ​ជាង​ភាពបរិបូរ​របស់​មនុស្ស​អាក្រក់​ជាច្រើន​នាក់​ទៅទៀត​។


ដ្បិត​ជើង​ពួកគេ​រត់ទៅ​រក​ការ​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​។


បងប្អូន​ដែល​អាក់អន់ចិត្ត ពិបាកចូលទៅជិត​ជាង​ទីក្រុង​ដ៏រឹងមាំ​ទៅទៀត ហើយ​ជម្លោះ​ក៏​ប្រៀបដូចជា​រនុក​បន្ទាយ​។


គេ​ប៉ងធ្វើ​អាក្រក់​ដោយ​មាន​សេចក្ដីកំហូច​នៅក្នុង​ចិត្ត ព្រមទាំង​សាបព្រោះ​ជម្លោះ​គ្រប់ពេល​;


កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​ខឹង​ឡើយ ដ្បិត​កំហឹង​រមែងតែងតែ​ស្ថិតនៅ​ក្នុង​ទ្រូង​មនុស្សល្ងង់​។


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម