Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:20 - ព្រះគម្ពីរខ្មែរសាកល

20 ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ការ​ថ្វាយបង្គំ​រូបព្រះ​ មន្ត​អាគម​ សេចក្តី​សំអប់​ ការ​ឈ្លោះ​ប្រកែក​ សេចក្ដី​ច្រណែន​ កំហឹង​ ការ​ប្រជែង​ ការ​បែក​បាក់​ បក្សពួក​និយម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក

សូមមើលជំពូក ចម្លង




កាឡាទី 5:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ចំពោះ​អ្នក​ដែល​មានចិត្តអាត្មានិយម ហើយ​មិនស្ដាប់បង្គាប់​សេចក្ដីពិត គឺ​ស្ដាប់បង្គាប់​សេចក្ដីទុច្ចរិត​វិញ ព្រះអង្គនឹងសង​ព្រះពិរោធ និង​សេចក្ដីក្រេវក្រោធ​ដល់អ្នកនោះវិញ​។


ជាការពិត ត្រូវតែ​មាន​ការបែក​ជា​បក្សពួក​ក្នុងចំណោម​អ្នករាល់គ្នា ដើម្បីឲ្យ​ជាក់ច្បាស់​ថា​អ្នកណា​ពិត ក្នុងចំណោម​អ្នករាល់គ្នា​។


ដ្បិត​អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា អាច​ទ្រាំ​នឹង​មនុស្ស​ល្ងង់​ដោយអំណរ​!


តាមពិត​ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ឃើញថា​អ្នករាល់គ្នា​មិន​ដូចដែល​ខ្ញុំ​ប្រាថ្នា ហើយ​អ្នករាល់គ្នា​ក៏​ឃើញថា​ខ្ញុំ​មិន​ដូចដែល​អ្នករាល់គ្នា​ប្រាថ្នា​ដែរ គឺ​ខ្ញុំ​ខ្លាច ក្រែងលោ​មាន​ការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និង​ភាពច្របូកច្របល់​។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រខាំ​គ្នា ហើយ​ត្របាក់​គ្នា​ដូច្នេះ ចូរ​ប្រយ័ត្ន​ទៅ​! ក្រែងលោ​អ្នករាល់គ្នា​បាន​បំផ្លាញ​គ្នាទៅវិញទៅមក​។


ចំពោះ​មនុស្ស​បង្កើតការបាក់បែក ក្រោយពី​ទូន្មាន​ម្ដង ‍ឬ​ពីរដង​ហើយ ក៏​កុំឲ្យពាក់ព័ន្ធ​នឹងពួកគេទៀត​ឡើយ


ប៉ុន្តែ​ប្រសិនបើ​មាន​ការឈ្នានីស​ដ៏ល្វីងជូរចត់ និង​ការទាស់ទែង​ក្នុង​ចិត្ត​អ្នករាល់គ្នា នោះ​កុំ​អួតខ្លួន ‍ហើយ​ភូតភរ​ទាស់នឹង​សេចក្ដីពិត​ឡើយ​។


យ៉ាងណាមិញ ដូចដែល​មាន​ព្យាការីក្លែងក្លាយ​នៅក្នុងចំណោម​ប្រជាជន​យ៉ាងណា ក៏​នឹង​មាន​គ្រូក្លែងក្លាយ​នៅក្នុងចំណោម​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ពួកគេ​នឹង​នាំ​សេចក្ដីបង្រៀនខុសឆ្គង​នៃ​សេចក្ដីវិនាស​មកដោយសម្ងាត់ ថែមទាំង​នាំ​សេចក្ដីវិនាស​ទាន់ហន់​មក​លើ​ខ្លួនឯង ដោយ​បដិសេធ​សូម្បីតែ​ព្រះអម្ចាស់​ដែល​ប្រោសលោះ​ពួកគេ​។


អស់អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺជា​ឃាតករ ហើយ​អ្នករាល់គ្នា​ដឹង​ហើយ​ថា ឃាតករ​ទាំងអស់​គ្មាន​ជីវិតអស់កល្បជានិច្ច​ស្ថិតនៅ​ក្នុង​ខ្លួន​ឡើយ។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម