Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 64 - ព្រះគម្ពីរខ្មែរសាកល


អធិស្ឋានសុំឲ្យរួចពីមនុស្សអាក្រក់
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ឱ​ព្រះ​អើយ នៅពេល​ទូលបង្គំ​ត្អូញត្អែរ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ​ផង​! សូម​ការពារ​ជីវិត​ទូលបង្គំ​ពី​ការភិតភ័យ​ចំពោះ​សត្រូវ​ផង​!

2 សូម​បំពួន​ទូលបង្គំ​ពី​ការឃុបឃិត​របស់​មនុស្សដែល​ធ្វើអាក្រក់ ពី​អង្គប្រជុំ​របស់​អ្នក​ប្រព្រឹត្ត​អំពើទុច្ចរិត

3 ដែល​សំលៀង​អណ្ដាត​របស់ខ្លួន​ដូចជា​ដាវ ដែល​តម្រង់​ពាក្យសម្ដី​ដ៏ល្វីងជូរចត់​ដូចជា​ព្រួញ

4 ដើម្បី​បាញ់​មនុស្ស​ឥតខ្ចោះ​ពី​ទីស្ងាត់កំបាំង​; ពួកគេ​ស្រាប់តែ​បាញ់​អ្នកនោះ​ដោយ​មិនចេះខ្លាចឡើយ​។

5 ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។

6 ពួកគេ​ស្រាវជ្រាវ​អំពើទុច្ចរិត ក៏ពោលថា​៖ “យើង​បាន​បង្ហើយ​ឧបាយកល​ដែល​ស្រាវជ្រាវ​យ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និង​ចិត្ត​របស់​មនុស្ស​ជ្រៅ​ណាស់​!

7 ប៉ុន្តែ​ព្រះ​នឹង​បាញ់​ពួកគេ​ដោយ​ព្រួញ ពួកគេ​នឹង​រងរបួស​ក្នុងមួយរំពេច​។

8 ពួកគេ​នឹង​ធ្វើឲ្យ​ខ្លួនឯង​ជំពប់ គឺ​អណ្ដាត​របស់ពួកគេ​ប្រឆាំងនឹង​ខ្លួនឯង​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​គ្រវីក្បាល​។

9 ដោយហេតុនេះ មនុស្ស​ទាំងអស់​នឹង​កោតខ្លាច ហើយ​ប្រកាស​អំពី​កិច្ចការ​របស់​ព្រះ ព្រមទាំង​ពិចារណា​អំពី​អ្វីដែល​ព្រះអង្គ​បានធ្វើ​។

10 សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូមឲ្យ​អស់ទាំង​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​បាន​អួត​ផង​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម