Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 4:22 - ព្រះគម្ពីរខ្មែរសាកល

22 គឺ​រៀន​ដោះ​បុគ្គល​ចាស់​របស់​អ្នករាល់គ្នា​ចេញ​។ បុគ្គល​ចាស់​នេះ ជារបស់​កិរិយា​ពីមុន​ដែល​ខូច​ដោយ​តណ្ហា​ដ៏ពេញដោយការបោកបញ្ឆោត

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 គឺ​ឲ្យ​អ្នក​រាល់គ្នា​ដោះ​មនុស្ស​ចាស់​ចោល​ ជា​កិរិយា​កាល​ពី​មុន​ ដែល​ត្រូវ​បំផ្លាញ​ដោយ​ចំណង់​តណ្ហា​បោកបញ្ឆោត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បងប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បងប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 បង​ប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បង​ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ដ​នេះ​ចោល​ទៅ។

សូមមើលជំពូក ចម្លង




អេភេសូរ 4:22
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ទទួល​ឈ្នួល​បញ្ឆោតចិត្ត រីឯ​អ្នកដែល​សាបព្រោះ​សេចក្ដីសុចរិត បាន​រង្វាន់​ដ៏ពិត​។


យើង​ដឹង​ការនេះ​ថា បុគ្គល​ចាស់​របស់យើង​ត្រូវបាន​ឆ្កាងជាមួយ​ព្រះអង្គ ដើម្បីឲ្យ​រូបកាយ​នៃ​បាប​បាន​សាបសូន្យ និង​ដើម្បី​កុំឲ្យ​យើង​បម្រើ​បាប​ទៀត​។


តាមពិត បាប​បាន​ឆ្លៀតឱកាស​បោកបញ្ឆោត​ខ្ញុំ​តាមរយៈ​បទបញ្ជា ព្រមទាំង​សម្លាប់​ខ្ញុំ​តាមរយៈ​បទបញ្ជានោះ​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


អ្នករាល់គ្នា​បាន​ឮ​ហើយ អំពី​កិរិយា​របស់ខ្ញុំ​កាល​ខ្ញុំ​នៅក្នុង​សាសនាយូដា ថា​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​យ៉ាងកាចសាហាវ ថែមទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀតផង​។


ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


ដូច្នេះ ដោយព្រោះ​អ្នករាល់គ្នា​បាន​ដោះ​សេចក្ដីកុហក​ចេញ​ហើយចូរឲ្យ​ម្នាក់ៗ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់​ខ្លួន ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នាទៅវិញទៅមក​។


ចូរ​ដកយក​អស់ទាំង​ជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និង​ការមួលបង្កាច់ ព្រមទាំង​គំនិតព្យាបាទ​គ្រប់បែបយ៉ាង​ចេញពី​អ្នករាល់គ្នា​។


នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​ដោយ​ពិធីកាត់ស្បែក​ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ ‍គឺ​ដោយ​ការដោះ​រូបកាយ​ខាងសាច់ឈាម​ចេញ​តាមរយៈ​ពិធីកាត់ស្បែក​របស់​ព្រះ​គ្រីស្ទ​។


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង


ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ជា​រៀងរាល់ថ្ងៃ ដរាបណា​ដែល​នៅតែ​ហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​មានចិត្តរឹងរូស​ដោយសារតែ​ការបោកបញ្ឆោត​របស់​បាប​ឡើយ


ដោយហេតុនេះ ចូរ​ដោះចោល​គ្រប់ទាំង​ភាពស្មោកគ្រោក និង​គំនិតព្យាបាទ​ដ៏សម្បូរហូរហៀរ ហើយ​ទទួលយក​ដោយ​សុភាពរាបសា​នូវ​ព្រះបន្ទូល​ដែលត្រូវបានដាំ​ក្នុងអ្នករាល់គ្នា ជាព្រះបន្ទូល​ដែល​អាច​សង្គ្រោះ​ព្រលឹង​របស់អ្នករាល់គ្នា​បាន​។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។


ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ប្រោសលោះ​ពី​របៀបរស់នៅ​ឥតប្រយោជន៍​របស់អ្នករាល់គ្នា​ដែល​បន្តពីដូនតា​មក មិនមែន​ដោយ​អ្វី​ដែលរមែងតែងតែសាបសូន្យ​ដូច​ប្រាក់ ឬ​មាស​នោះ​ទេ


ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ​។


ពួកគេ​នឹង​រងការអយុត្តិធម៌​ជា​ឈ្នួល​នៃ​ការអយុត្តិធម៌​របស់ខ្លួន​; ពួកគេ​ចាត់ទុកថា​ការសេពអបាយមុខ​ទាំង​ថ្ងៃ​ជា​ការសប្បាយ​; ពួកគេ​ជា​ដាមប្រឡាក់ និង​ជា​ស្នាម​; ពួកគេ​សប្បាយចិត្ត​នឹង​ឧបាយកល​របស់​ខ្លួន នៅពេល​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​;


ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម