យ៉ាកុបហៅពួកកូនប្រុសរបស់គាត់មក ហើយនិយាយថា៖ “ចូរប្រមូលគ្នា ដើម្បីឲ្យយើងប្រាប់ពួកឯងនូវអ្វីដែលនឹងកើតឡើងដល់ពួកឯង នៅថ្ងៃខាងមុខ។
ហេព្រើរ 1:2 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។ Khmer Christian Bible ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ អាល់គីតាប គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។ |
យ៉ាកុបហៅពួកកូនប្រុសរបស់គាត់មក ហើយនិយាយថា៖ “ចូរប្រមូលគ្នា ដើម្បីឲ្យយើងប្រាប់ពួកឯងនូវអ្វីដែលនឹងកើតឡើងដល់ពួកឯង នៅថ្ងៃខាងមុខ។
នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង;
គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
ឥឡូវនេះ ខ្ញុំបានមកដើម្បីឲ្យអ្នកយល់ច្បាស់នូវអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់អ្នកនៅគ្រាចុងបញ្ចប់ ដ្បិតនិមិត្តនេះសំដៅលើយូរថ្ងៃទៅមុខទៀត”។
យ៉ាងណាមិញ មានព្រះមួយអង្គនៅស្ថានសួគ៌ ដែលបើកសម្ដែងអាថ៌កំបាំងនេះ ហើយព្រះអង្គបានធ្វើឲ្យព្រះបាទនេប៊ូក្នេសាជ្រាបអ្វីដែលនឹងកើតមាននៅថ្ងៃខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តនៅក្នុងព្រះសិរព្រះករុណានៅក្រឡាបន្ទំ គឺយ៉ាងនេះ:
សត្រូវដែលសាបព្រោះស្រងែ គឺមារ ការច្រូតកាត់ គឺចុងបញ្ចប់នៃពិភពលោក ហើយពួកអ្នកច្រូត គឺទូតសួគ៌។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
“ប៉ុន្តែនៅពេលពួកកសិករឃើញកូននោះ ក៏និយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោល ហើយយកទ្រព្យមរតករបស់វាទៅ’។
ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម។ មហាបូជាចារ្យក៏មានប្រសាសន៍នឹងព្រះអង្គទៀតថា៖ “យើងបញ្ជាឲ្យអ្នកស្បថដោយអាងព្រះដ៏មានព្រះជន្មរស់ថា អ្នកនឹងប្រាប់យើង ប្រសិនបើអ្នកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ!”។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
“ម្ចាស់ចម្ការនោះនៅមានម្នាក់ទៀត គឺកូនប្រុសដ៏ជាទីស្រឡាញ់របស់លោក។ នៅទីបំផុត លោកក៏ចាត់កូននោះឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។
“ប៉ុន្តែកសិករទាំងនោះនិយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោលទៅ នោះទ្រព្យមរតកនឹងបានជារបស់យើង’។
ព្រះអង្គគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកតាមរយៈព្រះអង្គ ប៉ុន្តែពិភពលោកមិនស្គាល់ព្រះអង្គឡើយ។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។
ព្រះយេស៊ូវទ្រង់ជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះអង្គ ហើយក៏ជ្រាបដែរថា ព្រះអង្គយាងមកពីព្រះ ហើយនឹងយាងទៅឯព្រះវិញ។
ប្រសិនបើព្រះទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈកូនមនុស្សព្រះក៏នឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សតាមរយៈអង្គទ្រង់ដែរ ហើយព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សភ្លាម។
ខ្ញុំមិនហៅអ្នករាល់គ្នាជាបាវបម្រើទៀតទេ ពីព្រោះបាវបម្រើមិនដឹងអ្វីដែលចៅហ្វាយរបស់ខ្លួនធ្វើឡើយ ផ្ទុយទៅវិញ ខ្ញុំបានហៅអ្នករាល់គ្នាជាមិត្តសម្លាញ់ ពីព្រោះខ្ញុំឲ្យអ្នករាល់គ្នាដឹងអ្វីៗទាំងអស់ដែលខ្ញុំឮពីព្រះបិតារបស់ខ្ញុំហើយ។
អ្វីៗទាំងអស់ដែលព្រះបិតាមានជារបស់ខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំនិយាយថា ព្រះវិញ្ញាណនឹងទទួលអ្វីដែលជារបស់ខ្ញុំ ហើយថ្លែងដល់អ្នករាល់គ្នា។
ដូចដែលព្រះអង្គប្រទានឲ្យព្រះបុត្រានូវសិទ្ធិអំណាចលើមនុស្ស ទាំងអស់ និងដើម្បីឲ្យព្រះបុត្រាបានផ្ដល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គបានប្រទានឲ្យព្រះបុត្រាដែរ។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
បន្ទាប់មក មានការដេញដោលគ្នារវាងពួកសិស្សរបស់យ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះ។
ជាការពិត ព្រះបិតាមានជីវិតនៅក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏ផ្ដល់ឲ្យព្រះបុត្រាមានជីវិតនៅក្នុងអង្គទ្រង់យ៉ាងនោះដែរ;
ហើយព្រះបិតាបានផ្ដល់សិទ្ធិអំណាចដល់ព្រះបុត្រាឲ្យជំនុំជម្រះ ពីព្រោះព្រះបុត្រាជាកូនមនុស្ស។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
‘ព្រះមានបន្ទូលថា នៅថ្ងៃចុងបញ្ចប់នឹងកើតមានដូច្នេះ: យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើមនុស្ស គ្រប់គ្នា កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងព្យាករ ពួកកំលោះរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
គឺយើងថ្លែងព្រះប្រាជ្ញាញាណ ដែលត្រូវបានលាក់ទុកក្នុងអាថ៌កំបាំង ជាព្រះប្រាជ្ញាញាណដែលព្រះបានកំណត់ទុកមុនតាំងពីមុនពិភពលោក ដើម្បីជាសិរីរុងរឿងរបស់យើង។
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
ប៉ុន្តែនៅពេលការបំពេញនៃពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី គឺឲ្យប្រសូតនៅក្រោមក្រឹត្យវិន័យ
ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់មកក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅលើមេឃ និងអ្វីៗនៅលើផែនដី កាលណាពេលកំណត់នៃការបំពេញគម្រោងនោះបានមកដល់។
និងដើម្បីធ្វើឲ្យមនុស្សទាំងអស់ឃើញថា គម្រោងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីបុរាណមក ក្នុងព្រះដែលនិម្មិតបង្កើតអ្វីៗទាំងអស់ ជាអ្វី
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា:“អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក” ឬថា:“យើងនឹងធ្វើជាបិតារបស់អ្នកនេះ ហើយអ្នកនេះនឹងធ្វើជាបុត្ររបស់យើង”?
រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។
ដោយសារតែជំនឿ យើងយល់ថាសាកលលោកត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះ ដូច្នេះយើងយល់ថាអ្វីៗដែលមើលឃើញ មិនមែនកើតមកពីអ្វីៗដែលមើលឃើញនោះទេ។
តើយើងនឹងគេចផុតយ៉ាងដូចម្ដេចបាន ប្រសិនបើយើងធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះដ៏ធំយ៉ាងនេះ? សេចក្ដីសង្គ្រោះនេះត្រូវបានប្រកាសតាមរយៈព្រះអម្ចាស់ជាមុន រួចមកត្រូវបានបញ្ជាក់ដល់យើងតាមរយៈពួកអ្នកដែលបានឮ។
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។
ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ
ទោះបីព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនឲ្យចេះស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខ។
ក្រឹត្យវិន័យតែងតាំងមនុស្សដែលមានភាពខ្សោយជាមហាបូជាចារ្យ ប៉ុន្តែព្រះបន្ទូលនៃសម្បថធានាដែលមកក្រោយក្រឹត្យវិន័យ តែងតាំងព្រះបុត្រាដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ជារៀងរហូត៕
ទ្រង់គ្មានឪពុក គ្មានម្ដាយ គ្មានវង្សត្រកូល ក៏គ្មានថ្ងៃចាប់កំណើត ឬថ្ងៃចុងបញ្ចប់នៃជីវិតដែរ ទ្រង់ដូចជាព្រះបុត្រារបស់ព្រះ គឺនៅបន្តជាបូជាចារ្យជារៀងរហូត។
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។
ព្រះអង្គត្រូវបានជ្រើសតាំងជាមុន មុនកំណើតនៃពិភពលោកមកម្ល៉េះ ប៉ុន្តែត្រូវបានសម្ដែងនៅគ្រាចុងបញ្ចប់នេះ ដោយយល់ដល់អ្នករាល់គ្នា។
ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។