Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:12 - ព្រះគម្ពីរខ្មែរសាកល

12 គឺ​យើង​ហើយ ដែល​ធ្វើ​ផែនដី ហើយ​និម្មិតបង្កើត​មនុស្ស​នៅ​ទីនោះ​; គឺ​យើង​ហើយ ដែល​លាត​ផ្ទៃមេឃ​ដោយ​ដៃ​របស់យើង ហើយ​យើង​បាន​បង្គាប់​អស់ទាំង​ពលបរិវារ​របស់វា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។

សូមមើលជំពូក ចម្លង




អេសាយ 45:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយ៉ាងនេះឯង​ដែល​បណ្ដាមេឃ និង​ផែនដី ព្រមទាំង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ត្រូវបាន​បង្កើត​ចប់សព្វគ្រប់​។


នៅដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ព្រះអង្គ​គ្របដណ្ដប់​អង្គទ្រង់​ដោយ​ពន្លឺ ដូច​សម្លៀកបំពាក់ ហើយ​លាត​ផ្ទៃមេឃ​ដូច​វាំងនន​។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល ដែល​គង់លើ​ចេរ៉ូប៊ីន​អើយ​! ព្រះអង្គ គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ ជា​ព្រះ​នៃ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​; គឺ​ព្រះអង្គ​ហើយ ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី​។


តើ​នរណា​បាន​វាល់​ទឹក​ទាំងឡាយ​ដោយ​ទូកដៃ ហើយ​វាស់​ផ្ទៃមេឃ​ដោយ​ចំអាម ព្រមទាំង​ដាក់​ធូលី​នៃ​ផែនដី​ក្នុង​រង្វាល់ ហើយ​ថ្លឹង​ភ្នំ​ទាំងឡាយ​ដោយ​ជញ្ជីង និង​ទីទួល​នានា​ដោយ​ត្រាជូ​?


គឺ​ព្រះអង្គ​ហើយ ដែល​គង់​លើ​ដំបូលក្រឡូម​នៃ​ផែនដី ហើយ​មនុស្សដែល​រស់នៅ​លើ​ផែនដី​ក៏​ប្រៀបដូចជា​កណ្ដូប​វិញ​។ គឺ​ព្រះអង្គ​ហើយ ដែល​លាត​ផ្ទៃមេឃ​ដូចជា​វាំងនន ហើយ​សន្ធឹង​វា​ដូចជា​រោង​សម្រាប់​រស់នៅ​។


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ​? តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? ព្រះ​ដ៏អស់កល្ប គឺ​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ចុងបំផុត​នៃ​ផែនដី​។ ព្រះអង្គ​មិន​ល្វើយ​ឡើយ ក៏​មិន​អស់កម្លាំង​ផង​; ការយល់ដឹង​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ដែល​និម្មិតបង្កើត​ផ្ទៃមេឃ ហើយ​សន្ធឹង​វា ជា​ព្រះដែល​លាត​ផែនដី និង​អ្វីដែលចេញមក​ពី​ទីនោះ ជា​ព្រះដែល​ប្រទាន​ខ្យល់ដង្ហើម​ដល់​បណ្ដាជន​នៅលើ​ផែនដី ហើយ​ប្រទាន​វិញ្ញាណ​ដល់​អ្នកដែល​ដើរ​នៅ​ទីនោះ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក និង​ជា​អ្នកដែល​សូន​អ្នក​តាំងពី​ផ្ទៃម្ដាយ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ជា​អ្នកដែល​បង្កើត​របស់សព្វសារពើ​; យើង​បាន​សន្ធឹង​ផ្ទៃមេឃ​តែម្នាក់ឯង ហើយ​បាន​លាត​ផែនដី​ដោយ​ខ្លួនយើង​;


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។


មែនហើយ ដៃ​យើងផ្ទាល់​បាន​ចាក់គ្រឹះ​ផែនដី ដៃស្ដាំ​របស់យើង​បាន​លាត​ផ្ទៃមេឃ​; កាលណា​យើង​ហៅ ពួកវា​នឹង​ឈរឡើង​ជាមួយគ្នា​។


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​: នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖


ដោយសារតែ​ជំនឿ យើង​យល់​ថា​សាកលលោក​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះ ដូច្នេះ​យើង​យល់​ថា​អ្វីៗ​ដែល​មើលឃើញ មិនមែន​កើតមក​ពី​អ្វីៗ​ដែល​មើលឃើញ​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម