Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 2:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក ភ្នំ​ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ថ្ងៃ​ក្រោយ អុលឡោះ‌តាអាឡា​នឹង​លើក ភ្នំ​ដែល​មាន​ដំណាក់​របស់​ទ្រង់ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។

សូមមើលជំពូក ចម្លង




អេសាយ 2:2
56 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ហៅ​ពួក​កូនប្រុស​របស់គាត់​មក ហើយ​និយាយថា​៖ “ចូរ​ប្រមូលគ្នា ដើម្បីឲ្យ​យើង​ប្រាប់​ពួកឯង​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ពួកឯង នៅ​ថ្ងៃខាងមុខ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​កម្លាំង​របស់ទូលបង្គំ​ចុះខ្សោយ​នៅកណ្ដាល​ផ្លូវ ព្រះអង្គ​បាន​បន្ថយ​ថ្ងៃអាយុ​របស់ទូលបង្គំ​។


ចូរ​សុំ​ពី​យើង នោះ​យើង​នឹង​ឲ្យ​ប្រជាជាតិ​នានា​ដល់​អ្នក​ជា​មរតក ហើយ​ឲ្យ​ចុងបំផុត​នៃ​ផែនដី​ដល់​អ្នក​ជា​កម្មសិទ្ធិ​។


អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ដ្បិត​ព្រះរាជ្យ​គឺ​ជារបស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ទ្រង់​គ្រប់គ្រង​លើ​ប្រជាជាតិ​នានា​។


ភ្នំ​ស៊ីយ៉ូន​នៅ​ទិសខាងជើង​ដ៏ឆ្ងាយ ជា​ទីក្រុង​របស់​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម ដែល​មាន​កម្ពស់​ដ៏ស្រស់ស្អាត ជា​សេចក្ដីរីករាយ​នៃ​ផែនដី​ទាំងមូល​។


រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។


សូមឲ្យ​ទ្រង់​គ្រប់គ្រង​ពី​សមុទ្រ​មួយ​រហូតដល់​សមុទ្រ​មួយទៀត និង​ពី​ទន្លេធំ​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ប្រជាជាតិ​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ព្រមទាំង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​ផង​។


គ្រឹះ​របស់ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​ទាំងឡាយ​;


ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​ទ្វារក្រុង​ស៊ីយ៉ូន ជាង​អស់ទាំង​លំនៅ​របស់​យ៉ាកុប​។


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


នៅលើ​ភ្នំ​នេះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​រៀបចំ​ពិធីជប់លៀង មាន​ម្ហូបដ៏ពិសេស​សម្រាប់​ប្រជាជាតិ​ទាំងអស់ ជា​ពិធីជប់លៀង​ដែល​មាន​ស្រាទំពាំងបាយជូរយូរឆ្នាំ មាន​ម្ហូបដ៏ពិសេស​ដែល​ពេញដោយខួរឆ្អឹង និង​ស្រាទំពាំងបាយជូរយូរឆ្នាំ​ដ៏សុទ្ធ​។


នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕


អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


ប្រជាជាតិ​នានា​នឹង​មករក​ពន្លឺ​របស់អ្នក ស្ដេច​ទាំងឡាយ​នឹងមក​រក​រស្មី​អរុណរះ​របស់អ្នក​។


រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: រាល់​ថ្ងៃចូលខែ និង​រាល់​ថ្ងៃសប្ប័ទ គ្រប់ទាំង​សាច់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​យើង​។


ឥឡូវនេះ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់ច្បាស់​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ប្រជាជន​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់ ដ្បិត​និមិត្ត​នេះ​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខ​ទៀត”។


យ៉ាងណាមិញ មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថានសួគ៌ ដែល​បើកសម្ដែង​អាថ៌កំបាំង​នេះ ហើយ​ព្រះអង្គ​បាន​ធ្វើឲ្យ​ព្រះបាទ​នេប៊ូក្នេសា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅ​ថ្ងៃ​ខាងមុខ​។ សុបិន​របស់ព្រះករុណា និង​និមិត្ត​នៅក្នុង​ព្រះសិរ​ព្រះករុណា​នៅ​ក្រឡាបន្ទំ គឺ​យ៉ាងនេះ​:


ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​បាក់បែក​ជាមួយគ្នា ហើយ​បាន​ត្រឡប់ជា​ដូច​អង្កាម​នៅ​លានបោកស្រូវ​នា​រដូវក្ដៅ រួច​ខ្យល់​ក៏​ផាត់យក​វា​ទៅ បានជា​គ្មាន​ដាន​ណាមួយ​នៃ​រូបនោះ​ត្រូវបាន​រកឃើញ​ឡើយ រីឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ បាន​ទៅជា​ភ្នំ​ដ៏ធំ រហូតដល់​ពេញ​ផែនដី​ទាំងមូល​។


ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ថា មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បំបាក់បំបែក​ដែក លង្ហិន ដីឥដ្ឋ ប្រាក់ និង​មាស​នោះ គឺ​ព្រះ​ដ៏ធំឧត្ដម​បាន​ឲ្យ​ព្រះរាជា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ​។ សុបិន​នេះ​ពិតប្រាកដ ហើយ​ការកាត់ស្រាយ​សុបិននេះ​ក៏​ប្រាកដប្រជា​ដែរ”។


ទឹកដី​ទាំងមូល​ចាប់ពី​កេបា រហូតដល់​រីម៉ូន​នៅ​ខាងត្បូង​យេរូសាឡិម នឹង​ត្រឡប់ជា​ដូច​វាលរហោស្ថាន ប៉ុន្តែ​យេរូសាឡិម​នឹង​នៅខ្ពស់ ហើយ​ស្ថិតនៅ​កន្លែងដើម គឺ​ចាប់ពី​ទ្វារ​បេនយ៉ាមីន រហូតដល់​កន្លែង​នៃ​ទ្វារ​ដំបូង និង​រហូតដល់​ទ្វារ​ជ្រុងកំពែង ព្រមទាំង​ពី​ប៉ម​ហាណានាល រហូតដល់​ទីបញ្ជាន់ផ្លែ​របស់​ស្ដេច​។


ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។


មែនហើយ ជាតិសាសន៍​ជាច្រើន និង​បណ្ដា​ប្រជាជាតិ​ដ៏ខ្លាំងពូកែ​នឹង​មក​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នៅ​យេរូសាឡិម ដើម្បី​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា’។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​នឹង​ត្រឡប់​មក​ស៊ីយ៉ូន ហើយ​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម នោះ​យេរូសាឡិម​នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​សេចក្ដីពិត” ហើយ​ភ្នំ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ត្រូវបាន​ហៅថា “ភ្នំ​ដ៏វិសុទ្ធ”’។


គ្រានោះ ប្រជាជាតិ​ទាំងអស់​នឹង​ហៅ​អ្នករាល់គ្នា​ថាមានពរ ដ្បិត​អ្នករាល់គ្នា​នឹង​បានជា​ទឹកដី​ដ៏សប្បាយ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


‘ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។


ចូរ​អ្នក​ដឹង​ការនេះ​ថា នៅ​ថ្ងៃចុងបញ្ចប់ នឹង​មាន​គ្រា​លំបាក​មកដល់​។


ប៉ុន្តែ​នៅ​គ្រា​ចុងបញ្ចប់​នេះ ព្រះអង្គ​មានបន្ទូល​នឹង​យើង​តាមរយៈ​ព្រះបុត្រា​ដែល​ព្រះអង្គ​បាន​តែងតាំង​ជា​អ្នកទទួល​របស់​សព្វសារពើ​ជាមរតក ហើយ​បាន​បង្កើត​សាកលលោក តាមរយៈ​ព្រះបុត្រានេះ​ដែរ​។


ជាដំបូង អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ថា នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​មកដល់​ទាំង​ចំអកឡកឡឺយ ទាំង​ដើរ​តាម​តណ្ហា​របស់ខ្លួន


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


ក្រោយមក ខ្ញុំ​ឃើញ​បល្ល័ង្ក​ជាច្រើន ហើយ​អ្នកដែល​អង្គុយ​លើ​បល្ល័ង្កទាំងនោះ ត្រូវបាន​ប្រទានឲ្យ​ជំនុំជម្រះ​។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​ពួក​អ្នក​ដែល​ត្រូវគេ​កាត់ក្បាល​ដោយព្រោះ​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ និង​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពួកអ្នកដែល​មិន​បាន​ថ្វាយបង្គំ​សត្វតិរច្ឆាន ឬ​រូបសំណាក​របស់​វា ហើយក៏​មិន​បាន​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ‍ឬ​នៅលើ​ដៃ​របស់​ពួកគេ‍។ ពួកគេ​បាន​រស់ឡើងវិញ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ​រយៈពេល​មួយពាន់​ឆ្នាំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម