Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:39 - ព្រះគម្ពីរខ្មែរសាកល

39 សត្រូវ​ដែល​សាបព្រោះ​ស្រងែ គឺ​មារ ការច្រូតកាត់ គឺ​ចុងបញ្ចប់​នៃពិភពលោក ហើយ​ពួក​អ្នកច្រូត គឺ​ទូតសួគ៌​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 សត្រូវ​ដែល​ព្រោះ​ស្រងែ​គឺ​ជា​អារក្ស​សាតាំង​ ហើយ​ខែ​ចម្រូត​គឺ​ជា​គ្រា​ចុង​ក្រោយ​ ឯ​អ្នក​ច្រូត​គឺ​ជា​ទេវតា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា

សូមមើលជំពូក ចម្លង

អាល់គីតាប

39 សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ គឺ​អ៊ីព្លេស រដូវ​ចម្រូត គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត គឺ​ម៉ាឡា‌អ៊ីកាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:39
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស អ្នកនោះ​នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះ​នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ ទោះជា​នៅ​លោកបច្ចុប្បន្ន​ក្ដី ឬ​នៅ​លោក​ខាងមុខ​ក្ដី​។


គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។


ប៉ុន្តែ​នៅពេល​គេ​ដេកលក់ សត្រូវ​របស់​លោក​បាន​មក ហើយ​សាបព្រោះ​ស្រងែ​ក្នុងចំណោម​ស្រូវសាលី រួច​ចេញបាត់ទៅ​។


“ម្ចាស់​ក៏​និយាយ​នឹង​ពួកគេ​ថា​: ‘គឺ​សត្រូវ​ទេតើ ដែល​ធ្វើ​ការនេះ’។ “ពួក​បាវបម្រើ​ក៏​សួរ​លោក​ថា​: ‘បើដូច្នេះ តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​ប្រមូល​ស្រងែទាំងនោះ​ឬទេ​?’។


ដូច្នេះ ដូចដែល​ស្រងែ​ត្រូវ​ប្រមូល ហើយ​ត្រូវ​ដុត​ក្នុង​ភ្លើង​យ៉ាងណា នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។


នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ បណ្ដា​ទូតសួគ៌​នឹង​ចេញទៅ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញពី​ក្នុងចំណោម​មនុស្ស​សុចរិត


ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ ពួក​សិស្ស​ក៏​ចូលមកជិត​ព្រះអង្គ​តែក្រុមពួកគេ ទូល​សួរថា​៖ “សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​អ្វី​ជា​ទីសម្គាល់​នៃ​ការមកដល់​របស់លោក និង​ចុងបញ្ចប់​នៃពិភពលោក​?”។


“នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ការទាំងនេះ​បាន​កើតឡើង​ដល់​ពួកគាត់​ដើម្បីជា​មេរៀន ព្រមទាំង​មាន​សរសេរ​ទុកមក​ដើម្បី​ជា​សេចក្ដីទូន្មាន​ដល់​យើង​ដែល​ប្រឈមមុខ​នឹង​ទីបញ្ចប់​នៃ​ពិភពលោក​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


ជាការពិត យើង​មិន​ដូច​មនុស្ស​ជាច្រើន​ដែល​យក​ព្រះបន្ទូល​របស់​ព្រះ​ជារបររកស៊ី​នោះ​ទេ ផ្ទុយទៅវិញ យើង​និយាយ​ដូចជា​មនុស្ស​ស្មោះត្រង់ គឺ​ដូចជា​និយាយ​ចេញពី​ព្រះ នៅចំពោះ​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​៕


ពីមុន​អ្នករាល់គ្នា​ដើរ​ក្នុងការទាំងនោះ តាម​ដំណើរ​របស់​ពិភពលោកនេះ តាម​មេគ្រប់គ្រង​នៃ​អំណាច​លើ​អាកាស គឺ​វិញ្ញាណ​ដែល​ធ្វើសកម្មភាព​ក្នុង​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ​។


ប៉ុន្តែ​នៅ​គ្រា​ចុងបញ្ចប់​នេះ ព្រះអង្គ​មានបន្ទូល​នឹង​យើង​តាមរយៈ​ព្រះបុត្រា​ដែល​ព្រះអង្គ​បាន​តែងតាំង​ជា​អ្នកទទួល​របស់​សព្វសារពើ​ជាមរតក ហើយ​បាន​បង្កើត​សាកលលោក តាមរយៈ​ព្រះបុត្រានេះ​ដែរ​។


បើមិនដូច្នោះទេ ព្រះអង្គ​ត្រូវតែ​រងទុក្ខ​ជាច្រើនលើកច្រើនសា តាំងពី​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ​។ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​លេចមក​តែម្ដងគត់​នៅ​គ្រាចុងបញ្ចប់ ដើម្បី​ដកយក​បាប​ចេញ​តាមរយៈ​យញ្ញបូជា គឺ​អង្គទ្រង់​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


ហេណុក​ដែលជា​តំណ​ទីប្រាំពីរ​ក្រោយពី​អ័ដាម ក៏​បាន​ព្យាករ​អំពី​អ្នកទាំងនេះ​ដែរ​ថា​៖ “មើល៍! ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​វិសុទ្ធ​ដ៏ច្រើនរាប់មិនអស់​របស់​ព្រះអង្គ


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។


សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម