ម៉ាថាយ 26:63 - ព្រះគម្ពីរខ្មែរសាកល63 ប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀម។ មហាបូជាចារ្យក៏មានប្រសាសន៍នឹងព្រះអង្គទៀតថា៖ “យើងបញ្ជាឲ្យអ្នកស្បថដោយអាងព្រះដ៏មានព្រះជន្មរស់ថា អ្នកនឹងប្រាប់យើង ប្រសិនបើអ្នកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ!”។ សូមមើលជំពូកKhmer Christian Bible63 ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦63 ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥63 ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤63 ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក សូមមើលជំពូកអាល់គីតាប63 អ៊ីសានៅស្ងៀម។ មូស្ទីសួរអ៊ីសាទៀតថា៖ «ចូរស្បថដោយយកអុលឡោះដែលនៅអស់កល្បធ្វើជាប្រធាន តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះមែនឬ?»។ សូមមើលជំពូក |