Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:18 - ព្រះគម្ពីរខ្មែរសាកល

18 ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​សូន​ផែនដី ព្រះអង្គ​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ព្រះអង្គ​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ព្រះអង្គ​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌អម្ចាស់​ឯ​ណា​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​បាន​សូន​ផែនដី ទ្រង់​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ទ្រង់​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ទ្រង់​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ទ្រង់​មាន​បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 45:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ដើមដំបូង ព្រះ​បាន​និម្មិតបង្កើត​បណ្ដាមេឃ និង​ផែនដី​។


ពេលនោះ ផែនដី​គ្មានរូបរាង ហើយ​នៅទទេ ក៏​មាន​ភាពងងឹត​នៅលើ​ផ្ទៃ​នៃ​ទីជម្រៅ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ក៏​រេរា​នៅលើ​ផ្ទៃ​ទឹក​។


ព្រះ​មានបន្ទូលថា​៖ “ចូរ​ពួកយើង​បង្កើត​មនុស្ស​តាម​រូបរាង​របស់ពួកយើង ឲ្យ​មាន​លក្ខណៈដូច​ពួកយើង​។ ចូរឲ្យ​គេ​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំង​ផែនដី​ទាំងមូល និង​សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​នៅលើ​ផែនដី”។


ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។


បណ្ដាមេឃ គឺជា​បណ្ដាមេឃ​របស់​ព្រះយេហូវ៉ា រីឯ​ផែនដី​វិញ ព្រះអង្គ​បាន​ប្រទាន​ដល់​មនុស្សលោក​។


តើ​នរណា​បាន​ឡើងទៅ​ស្ថានសួគ៌ ហើយ​ចុះមក​? តើ​នរណា​បាន​ប្រមូល​ខ្យល់​ទុក​ក្នុង​ដៃ​របស់ខ្លួន​? តើ​នរណា​បាន​ខ្ចប់​ទឹក​ក្នុង​អាវ​? តើ​នរណា​បាន​តាំង​អស់ទាំង​ចុងបំផុត​នៃ​ផែនដី​ឡើង​? តើ​អ្នកនោះ​ឈ្មោះ​អ្វី​? តើ​កូន​របស់អ្នកនោះ​ឈ្មោះ​អ្វី​? អ្នក​ពិតជា​ដឹង​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ដែល​និម្មិតបង្កើត​ផ្ទៃមេឃ ហើយ​សន្ធឹង​វា ជា​ព្រះដែល​លាត​ផែនដី និង​អ្វីដែលចេញមក​ពី​ទីនោះ ជា​ព្រះដែល​ប្រទាន​ខ្យល់ដង្ហើម​ដល់​បណ្ដាជន​នៅលើ​ផែនដី ហើយ​ប្រទាន​វិញ្ញាណ​ដល់​អ្នកដែល​ដើរ​នៅ​ទីនោះ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក និង​ជា​អ្នកដែល​សូន​អ្នក​តាំងពី​ផ្ទៃម្ដាយ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ជា​អ្នកដែល​បង្កើត​របស់សព្វសារពើ​; យើង​បាន​សន្ធឹង​ផ្ទៃមេឃ​តែម្នាក់ឯង ហើយ​បាន​លាត​ផែនដី​ដោយ​ខ្លួនយើង​;


គឺ​យើង​ហើយ ដែល​ធ្វើ​ផែនដី ហើយ​និម្មិតបង្កើត​មនុស្ស​នៅ​ទីនោះ​; គឺ​យើង​ហើយ ដែល​លាត​ផ្ទៃមេឃ​ដោយ​ដៃ​របស់យើង ហើយ​យើង​បាន​បង្គាប់​អស់ទាំង​ពលបរិវារ​របស់វា​ដែរ​។


មែនហើយ ដៃ​យើងផ្ទាល់​បាន​ចាក់គ្រឹះ​ផែនដី ដៃស្ដាំ​របស់យើង​បាន​លាត​ផ្ទៃមេឃ​; កាលណា​យើង​ហៅ ពួកវា​នឹង​ឈរឡើង​ជាមួយគ្នា​។


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម