អេសាយ 44:24 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ដែលបានលោះអ្នក គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ: “យើងជាព្រះអម្ចាស់ដែលបានបង្កើត អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ អាល់គីតាប អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។ |
គឺដល់ព្រះអង្គដែលលាតផែនដីនៅលើផ្ទៃទឹក ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ទូលបង្គំបានពឹងផ្អែកលើព្រះអង្គតាំងពីផ្ទៃម្ដាយមក; ព្រះអង្គយកទូលបង្គំចេញពីពោះម្ដាយទូលបង្គំ។ ការសរសើរតម្កើងរបស់ទូលបង្គំ គឺសម្រាប់ព្រះអង្គជានិច្ច។
ពួកគាត់ក៏នឹកឃើញថាព្រះជាថ្មដារបស់ពួកគាត់ ហើយនឹកឃើញថាព្រះដ៏ខ្ពស់បំផុតជាព្រះប្រោសលោះរបស់ពួកគាត់។
គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖
យ៉ាកុបអើយ ព្រះយេហូវ៉ាជាព្រះអង្គដែលនិម្មិតបង្កើតអ្នក អ៊ីស្រាអែលអើយ ព្រះអង្គដែលសូនអ្នក ឥឡូវនេះព្រះអង្គមានបន្ទូលដូច្នេះថា៖ “កុំខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ; យើងបានហៅអ្នកចំឈ្មោះ; អ្នកជារបស់យើងហើយ!
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នករាល់គ្នា ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់គេឲ្យទៅបាប៊ីឡូន ហើយនាំពួកគេទាំងអស់ចុះមកជាជនភៀសខ្លួន គឺនាំជនជាតិខាល់ដេចុះមកតាមនាវាដែលជាទីអរសប្បាយរបស់ពួកគេ។
គឺអស់អ្នកដែលត្រូវបានហៅតាមនាមរបស់យើង និងអ្នកដែលយើងបាននិម្មិតបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូន ក៏បានបង្កើតពួកគេឡើង”។
ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ!
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
ផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក! ចូរឲ្យពពកបង្អុរសេចក្ដីសុចរិត ចូរឲ្យផែនដីបើកឡើង ដើម្បីឲ្យសេចក្ដីសង្គ្រោះបង្កើតផល ដើម្បីឲ្យសេចក្ដីសុចរិតចេញពន្លកជាមួយគ្នា! គឺយើងជាយេហូវ៉ា បាននិម្មិតបង្កើតទាំងអស់នេះ”។
មែនហើយ ដៃយើងផ្ទាល់បានចាក់គ្រឹះផែនដី ដៃស្ដាំរបស់យើងបានលាតផ្ទៃមេឃ; កាលណាយើងហៅ ពួកវានឹងឈរឡើងជាមួយគ្នា។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ព្រះរបស់អ្នក ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍ ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។
កោះទាំងឡាយអើយ ចូរស្ដាប់ខ្ញុំចុះ! ជាតិសាសន៍នានាដែលនៅឆ្ងាយអើយ ចូរប្រុងស្ដាប់ចុះ! ព្រះយេហូវ៉ាបានត្រាស់ហៅខ្ញុំតាំងពីផ្ទៃម្ដាយ ព្រះអង្គបានលើកឡើងនូវឈ្មោះខ្ញុំតាំងពីក្នុងពោះម្ដាយខ្ញុំ។
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ស៊ីសាច់របស់ខ្លួនពួកគេ ហើយពួកគេនឹងស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី។ ពេលនោះ គ្រប់ទាំងសាច់នឹងដឹងថា យើងជាយេហូវ៉ា ជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក ជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប”៕
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។
“ព្រះប្រោសលោះនឹងយាងមករកស៊ីយ៉ូន និងអ្នកដែលបែរចេញពីការបំពានក្នុងយ៉ាកុប”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។
ដ្បិតព្រះអង្គជាព្រះបិតានៃយើងខ្ញុំ ទោះបីជាអ័ប្រាហាំមិនស្គាល់យើងខ្ញុំ ហើយអ៊ីស្រាអែលមិនទទួលស្គាល់យើងខ្ញុំក៏ដោយ។ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! ព្រះនាមរបស់ព្រះអង្គគឺ “ព្រះប្រោសលោះរបស់យើង” តាំងពីបុរាណមកម្ល៉េះ។
នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖
អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។
យ៉ាងណាមិញ ព្រះដែលញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្ដាយ ព្រមទាំងត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ គឺនៅពេលព្រះអង្គបានសព្វព្រះហឫទ័យ
និងដើម្បីធ្វើឲ្យមនុស្សទាំងអស់ឃើញថា គម្រោងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីបុរាណមក ក្នុងព្រះដែលនិម្មិតបង្កើតអ្វីៗទាំងអស់ ជាអ្វី
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ