Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:8 - ព្រះគម្ពីរខ្មែរសាកល

8 យើង​បាន​លាក់​មុខ​របស់យើង​ពី​អ្នក​មួយរយៈ​ដោយ​កំហឹង​ដ៏ហូរហៀរ ប៉ុន្តែ​យើង​នឹង​អាណិតមេត្តា​អ្នក​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏អស់កល្បជានិច្ច​វិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះ​របស់អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​គេច​មុខ​ចេញ​ពី​អ្នក​នៅ​តែ​មួយ​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​យើង​នឹង​អាណិត​អាសូរ​ដល់​អ្នក ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យើង​បាន​ខឹង‌សម្បារ​នឹង​អ្នក ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជានិច្ច។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោះ​អ្នក​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង ទ្រង់​មាន​បន្ទូល​ថា អញ​បាន​គេច​មុខ​ចេញ​ពី​ឯង​នៅ​តែ​១​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​អញ​នឹង​អាណិត‌អាសូរ​ដល់​ឯង ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 យើង​បាន​ខឹង‌សម្បារ​នឹង​អ្នក ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជា‌និច្ច។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​លោះ​អ្នក​មក​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 54:8
34 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ នេះជាហេតុដែល​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា គឺ​ដើម្បីឲ្យ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​សម្ដែង​ការអត់ធ្មត់​ដ៏ពេញលេញ​ក្នុង​ខ្ញុំ​ដែលជា​មេ​នៃមនុស្សបាប ដើម្បី​ជា​គំរូ​ដល់​អ្នក​ដែល​រៀបនឹង​ជឿទុកចិត្តលើ​ព្រះអង្គ​ដើម្បី​បាន​ជីវិតអស់កល្បជានិច្ច​។


ពួក​ជនបរទេស​នឹង​សង់​កំពែង​របស់អ្នក​ឡើងវិញ ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​នឹង​បម្រើ​អ្នក​។ ថ្វីត្បិតតែ​យើង​បាន​វាយ​អ្នក​ដោយ​កំហឹង​របស់យើង​ក៏ដោយ ប៉ុន្តែ​យើង​បាន​អាណិតមេត្តា​អ្នក ដោយ​សេចក្ដីសន្ដោស​របស់យើង​វិញ​។


យើង​ក៏​ខឹង​ដោយ​កំហឹង​ដ៏ខ្លាំង​នឹង​បណ្ដា​ប្រជាជាតិ​ឥតកង្វល់​ដែរ ដ្បិត​យើង​បាន​ខឹង​តែបន្តិច ប៉ុន្តែ​ពួកគេ​បាន​បង្កើន​មហន្តរាយ​វិញ”។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ថ្វីត្បិតតែ​ភ្នំ​នានា​នឹង​ចាកចេញ​ទៅ ហើយ​ទីទួល​ទាំងឡាយ​រើចេញ​ក៏ដោយ ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​នឹង​មិន​ចាកចេញ​ពី​អ្នក​ឡើយ ហើយ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសុខសាន្ត​របស់យើង​ក៏​មិន​រើចេញ​ដែរ​!”។ ព្រះយេហូវ៉ា​ដែល​អាណិតមេត្តា​អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


ដ្បិត​ព្រះសូនបង្កើត​របស់អ្នក​ជាប្ដី​របស់អ្នក ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​; ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ព្រះអង្គ​ត្រូវគេ​ហៅថា ព្រះ​នៃ​ផែនដី​ទាំងមូល​។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក ជា​អ្នកដែល​បង្រៀន​អ្នក​ឲ្យ​ទទួលប្រយោជន៍ ហើយ​នាំ​អ្នក​ឲ្យដើរ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ​។


យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់យើង ក៏​បាន​បន្ទាបបន្ថោក​មរតក​របស់យើង ព្រមទាំង​ប្រគល់​ពួកគេ​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក​។ ប៉ុន្តែ​អ្នក​មិន​បាន​បង្ហាញ​សេចក្ដីមេត្តា​ដល់​ពួកគេ​ទេ ក៏​បាន​ធ្វើឲ្យ​នឹម​របស់អ្នក​ធ្ងន់​ក្រៃលែង​លើ​មនុស្ស​ចំណាស់​ផង​។


ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


យើង​នឹង​ធ្វើឲ្យ​ពួកអ្នកដែល​សង្កត់សង្កិន​អ្នក ស៊ី​សាច់​របស់ខ្លួនពួកគេ ហើយ​ពួកគេ​នឹង​ស្រវឹង​ដោយ​ឈាម​របស់ខ្លួន ដូចជា​ស្រវឹង​ដោយ​ស្រាទំពាំងបាយជូរថ្មី​។ ពេលនោះ គ្រប់ទាំង​សាច់​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក ជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”៕


ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​អើយ ព្រះអង្គ​ពិតជា​ព្រះ​ដែល​លាក់អង្គទ្រង់​!


ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ មាន​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​មាន​ដល់​កូនចៅនៃកូនចៅ​របស់ពួកគេ


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? ព្រះអង្គ​នឹង​ភ្លេច​ទូលបង្គំ​ជាដរាប​ឬ​? តើ​ព្រះអង្គ​នឹង​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដល់ពេលណា​?


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ សូម​កុំ​បង្វែរ​បាវបម្រើ​របស់ព្រះអង្គ​ចេញ​ដោយ​ព្រះពិរោធ​ឡើយ​។ គឺ​ព្រះអង្គ​ហើយ ជា​ជំនួយ​របស់ទូលបង្គំ​! ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​កុំ​ចាកចោល ឬ​បោះបង់ចោល​ទូលបង្គំ​ឡើយ​។


ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​នៅតែ​មួយភ្លែត រីឯ​សេចក្ដីសន្ដោស​របស់ព្រះអង្គ​នៅ​អស់មួយជីវិត​; មាន​ការយំសោក​នៅជាប់​អស់​មួយ​យប់ ប៉ុន្តែ​ព្រឹកឡើង​មាន​សម្រែកហ៊ោសប្បាយ​វិញ​។


ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!


យ៉ាកុប​អើយ ហេតុអ្វីបានជា​និយាយ អ៊ីស្រាអែល​អើយ ហេតុអ្វីបានជា​ពោលថា​៖ “ផ្លូវ​របស់អញ​ត្រូវបាន​លាក់​ពី​ព្រះយេហូវ៉ា ហើយ​យុត្តិធម៌​របស់អញ​បាន​រំលងផុត​ពី​ព្រះ​របស់អញ” ដូច្នេះ​?


ពួកគេ​នឹង​មិន​ឃ្លាន ក៏​មិន​ស្រេក​ដែរ រីឯ​កម្ដៅ និង​ព្រះអាទិត្យ​នឹង​មិន​ធ្វើទុក្ខ​ពួកគេ​ឡើយ ដ្បិត​ព្រះដែល​អាណិតមេត្តា​ពួកគេ នឹង​ដឹកនាំ​ពួកគេ ព្រះអង្គ​នឹង​នាំផ្លូវ​ពួកគេ​ដល់​ប្រភពទឹក​។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


ខ្ញុំ​នឹង​លើកឡើង​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា និង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ពួកយើង និង​តាម​សេចក្ដីល្អ​ដ៏ធំ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​តាម​សេចក្ដីមេត្តា​របស់ព្រះអង្គ និង​តាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ​។


គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។


ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ត្រឡប់មក​ឯ​យេរូសាឡិម​វិញ​ជាមួយនឹង​សេចក្ដីមេត្តា​ហើយ​។ ដំណាក់​របស់យើង​នឹង​ត្រូវបាន​សង់ឡើងវិញ​នៅ​ទីនេះ ហើយ​ខ្សែរង្វាស់​នឹង​ត្រូវបាន​សន្ធឹង​នៅលើ​យេរូសាឡិម”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ’។


យើង​នឹង​ពង្រឹង​វង្សត្រកូល​យូដា យើង​នឹង​សង្គ្រោះ​វង្សត្រកូល​យ៉ូសែប​។ យើង​នឹង​នាំ​ពួកគេ​ត្រឡប់មកវិញ ពីព្រោះ​យើង​អាណិតអាសូរ​ពួកគេ នោះ​ពួកគេ​នឹង​បាន​ដូចជា​មិន​ត្រូវ​យើង​បោះបង់ចោល ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់ពួកគេ ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។


ការដែល​ព្រះអង្គ​ប្រោសលោះ​ជីវិត​របស់អ្នក​ពី​រណ្ដៅមរណៈ ការដែល​ព្រះអង្គ​បំពាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីមេត្តា​ជាមកុដ​លើ​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម