Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:5 - ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​ព្រះសូនបង្កើត​របស់អ្នក​ជាប្ដី​របស់អ្នក ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​; ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ព្រះអង្គ​ត្រូវគេ​ហៅថា ព្រះ​នៃ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក! ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​ព្រះ​ដែល​បង្កើត​ឯង​មក ទ្រង់​ជា​ប្ដី​របស់​ឯង​ហើយ ព្រះ‌នាម​ទ្រង់ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​នឹង​ហៅ​ទ្រង់​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

សូមមើលជំពូក ចម្លង




អេសាយ 54:5
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​; យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​; អ្នក​ជារបស់​យើង​ហើយ​!


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ​។


ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នកដែល​សូន​ពួកគេ​ឡើង មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​សួរ​យើង​អំពី​ការដែល​នឹង​មកដល់ ហើយ​បង្គាប់​យើង​ទាក់ទងនឹង​កូនចៅ​របស់យើង និង​កិច្ចការ​នៃ​ដៃ​របស់យើង​ចុះ​។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក ជា​អ្នកដែល​បង្រៀន​អ្នក​ឲ្យ​ទទួលប្រយោជន៍ ហើយ​នាំ​អ្នក​ឲ្យដើរ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ​។


(​ដ្បិត​ពួកគេ​ហៅ​ខ្លួនពួកគេ​តាម​ក្រុង​ដ៏វិសុទ្ធ ហើយ​ពឹងផ្អែក​លើ​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​)


ដ្បិត​យើង​ជា​យេហូវ៉ា​ព្រះ​របស់អ្នក ដែល​ធ្វើឲ្យ​សមុទ្រ​កក្រើកឡើង នោះ​រលក​របស់វា​គ្រហឹមឡើង​។ ព្រះនាម​របស់ព្រះអង្គ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


យើង​បាន​លាក់​មុខ​របស់យើង​ពី​អ្នក​មួយរយៈ​ដោយ​កំហឹង​ដ៏ហូរហៀរ ប៉ុន្តែ​យើង​នឹង​អាណិតមេត្តា​អ្នក​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏អស់កល្បជានិច្ច​វិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះ​របស់អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។


អ្នកដែល​ឲ្យពរ​ខ្លួនឯង​នៅលើ​ផែនដី នឹង​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ព្រះ​ដ៏ពិតត្រង់ អ្នកដែល​ស្បថ​នៅលើ​ផែនដី នឹង​ស្បថ​ដោយ​អាង​ព្រះ​ដ៏ពិតត្រង់ ដ្បិត​ទុក្ខវេទនា​ពីមុន​ត្រូវបាន​ភ្លេច ហើយ​ត្រូវបាន​បំបាំង​ពី​ភ្នែក​របស់យើង​ហើយ”។


ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។


ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


កូននោះ​នឹង​បាន​ធំឧត្ដម ហើយ​នឹង​ត្រូវបាន​ហៅថា ព្រះបុត្រា​របស់​ព្រះ​ដ៏ខ្ពស់បំផុត​; ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​ប្រទាន​ដល់​កូននោះ​នូវ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ដូនតា​របស់​ព្រះអង្គ​។


អ្នក​ដែល​យក​កូនក្រមុំ គឺ​កូនកំលោះ រីឯ​មិត្តសម្លាញ់​របស់​កូនកំលោះ​ដែល​ឈរ​ស្ដាប់​គាត់ ក៏មាន​អំណរ​អរសប្បាយ​ដោយសារតែ​សំឡេង​របស់​កូនកំលោះ ដូច្នេះ​អំណរ​របស់ខ្ញុំ​នេះ​ត្រូវបាន​បំពេញ​ហើយ​។


អាថ៌កំបាំង​នេះ​ជ្រាលជ្រៅ​ណាស់ ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច្នេះ សំដៅលើ​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​ប៉ុណ្ណោះ​។


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម