Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 60:16 - ព្រះគម្ពីរខ្មែរសាកល

16 អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​យ៉ាកុប

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា អ្នក‌សង្គ្រោះ​របស់​អ្នក គឺអុលឡោះ‌តាអាឡា ម្ចាស់​ដែល​លោះ​អ្នក គឺ​ម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។

សូមមើលជំពូក ចម្លង




អេសាយ 60:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


បង្គោលនោះ​នឹង​ទៅជា​ទីសម្គាល់ និង​ជា​បន្ទាល់​អំពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ នៅក្នុង​ដែនដី​អេហ្ស៊ីប​។ នៅពេល​ពួកគេ​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា​ដោយព្រោះ​អ្នក​សង្កត់សង្កិន ព្រះអង្គ​នឹង​ចាត់​អ្នកសង្គ្រោះ និង​អ្នក​ការពារ​ម្នាក់​ឲ្យទៅ​រក​ពួកគេ ដើម្បី​រំដោះ​ពួកគេ​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


រីឯ​ពួកអ្នកដែល​វង្វេង​ខាង​វិញ្ញាណ​នឹង​មកដល់​ការយល់ដឹង ហើយ​ពួកអ្នកដែល​រអ៊ូរទាំ​នឹង​រៀនចេះ​សេចក្ដីអប់រំ”៕


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


យើង គឺ​យើង​ហ្នឹងហើយ ជា​យេហូវ៉ា​; គ្មាន​ព្រះសង្គ្រោះ​ណា​ក្រៅពី​យើង​ឡើយ​។


ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​អើយ ព្រះអង្គ​ពិតជា​ព្រះ​ដែល​លាក់អង្គទ្រង់​!


ចូរ​ចូលមកជិត ហើយ​ប្រកាស​ចុះ​! មែនហើយ ចូរ​ប្រឹក្សា​គ្នា​ចុះ​! តើ​នរណា​បាន​តំណាល​ការនេះ​ឲ្យស្ដាប់​តាំងពីបុរាណមក​? តើ​នរណា​បាន​ប្រកាស​ការនេះ​តាំងពីដើមមក​? តើ​មិនមែន​យើង​ជា​យេហូវ៉ា​ទេ​ឬ​? គ្មាន​ព្រះ​ណា​ទៀត​ក្រៅពី​យើង​ឡើយ ដែលជា​ព្រះ​ដ៏សុចរិតយុត្តិធម៌ និង​ជា​ព្រះសង្គ្រោះ​; ក្រៅពី​យើង គ្មានអ្នកណាឡើយ​។


ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​; ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។ ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។ អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។


យើង​នឹង​ធ្វើឲ្យ​ពួកអ្នកដែល​សង្កត់សង្កិន​អ្នក ស៊ី​សាច់​របស់ខ្លួនពួកគេ ហើយ​ពួកគេ​នឹង​ស្រវឹង​ដោយ​ឈាម​របស់ខ្លួន ដូចជា​ស្រវឹង​ដោយ​ស្រាទំពាំងបាយជូរថ្មី​។ ពេលនោះ គ្រប់ទាំង​សាច់​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក ជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”៕


“យ៉ាងណាមិញ ប្រជារាស្ត្រ​របស់យើង​នឹង​ស្គាល់​នាម​របស់យើង​។ ដូច្នេះ​នៅ​ថ្ងៃ​នោះ ពួកគេនឹងដឹង​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​បាន​និយាយ​។ មើល៍! គឺ​យើង​ហ្នឹងហើយ​!”។


“ព្រះប្រោសលោះ​នឹង​យាង​មករក​ស៊ីយ៉ូន និង​អ្នកដែល​បែរចេញ​ពី​ការបំពាន​ក្នុង​យ៉ាកុប”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


យើង​នឹង​នាំ​មាស​មក​ជំនួស​លង្ហិន ក៏​នឹង​នាំ​ប្រាក់​មក​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ហើយ​ដែក​ជំនួស​ថ្ម​ផង​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីសុខសាន្ត​ទៅជា​អ្នកត្រួតត្រា​អ្នក ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​អ្នកគ្រប់គ្រង​អ្នក​ផង​។


រីឯ​អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅថា “បូជាចារ្យ​របស់​ព្រះយេហូវ៉ា” គេ​នឹង​ហៅ​អ្នករាល់គ្នា​ថា “អ្នកបម្រើ​របស់​ព្រះ​នៃយើង”; អ្នករាល់គ្នា​នឹង​ហូប​ពី​ភោគទ្រព្យ​របស់​ប្រជាជាតិ​នានា ព្រមទាំង​អួត​ខ្លួន​ក្នុង​ភាពរុងរឿង​របស់ពួកគេ​ផង​។


ដ្បិត​ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ ទោះបីជា​អ័ប្រាហាំ​មិន​ស្គាល់​យើងខ្ញុំ ហើយ​អ៊ីស្រាអែល​មិន​ទទួលស្គាល់​យើងខ្ញុំ​ក៏ដោយ​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! ព្រះនាម​របស់ព្រះអង្គ​គឺ “ព្រះប្រោសលោះ​របស់យើង” តាំងពីបុរាណមកម្ល៉េះ​។


ព្រះអង្គ​បាន​មានបន្ទូលថា​៖ “ពួកគេ​ពិតជា​ប្រជារាស្ត្រ​របស់យើង ជា​កូនចៅ​ដែល​មិន​ក្បត់​ឡើយ” ដូច្នេះ​ព្រះអង្គ​បាន​ធ្វើជា​ព្រះសង្គ្រោះ​ដល់​ពួកគេ​។


នៅពេល​អ្នករាល់គ្នា​បាន​ឃើញ ចិត្ត​របស់អ្នករាល់គ្នា​នឹង​រីករាយ ឆ្អឹង​អ្នករាល់គ្នា​នឹង​លូតលាស់​ដូច​ស្មៅខ្ចី​; ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សម្ដែង​ដល់​បាវបម្រើ​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​សត្រូវ​របស់ព្រះអង្គ​។


ប្រជាជាតិ​នានា​នឹង​ដើរចុះដើរឡើង​ដោយ​ពន្លឺ​របស់​ទីក្រុងនោះ ហើយ​បណ្ដា​ស្ដេច​នៃ​ផែនដី​នឹង​នាំ​សិរីរុងរឿង​របស់​ខ្លួន​មក​ក្នុង​ទីក្រុងនោះ​។


គេ​នឹង​នាំ​សិរីរុងរឿង និង​កិត្តិយស​របស់​ប្រជាជាតិ​នានា​មក​ក្នុង​ទីក្រុងនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម