Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 71:6 - ព្រះគម្ពីរខ្មែរសាកល

6 ទូលបង្គំ​បាន​ពឹងផ្អែក​លើ​ព្រះអង្គ​តាំងពី​ផ្ទៃម្ដាយ​មក​; ព្រះអង្គ​យក​ទូលបង្គំ​ចេញ​ពី​ពោះ​ម្ដាយ​ទូលបង្គំ​។ ការសរសើរតម្កើង​របស់ទូលបង្គំ គឺ​សម្រាប់​ព្រះអង្គ​ជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​តែ​ពី​កំណើត គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះអង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​យក ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​ឈរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូលបង្គំ តាំងតែ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​គាំ​ទូលបង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយ ទូលបង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​ពឹង​ផ្អែក​លើ​ទ្រង់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ទ្រង់​ហើយ​ដែល​បាន​យក ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​ឈរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 71:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ ដ្បិត​ទុក្ខវេទនា​មកជិត​ទូលបង្គំ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​!


ខ្ញុំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា​គ្រប់ពេលវេលា ពាក្យសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​មាត់​ខ្ញុំ​ជានិច្ច​។


មានពរ​ហើយ មនុស្ស​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់ខ្លួន ហើយ​មិន​បែរទៅ​រក​មនុស្សក្រអឺតក្រទម ឬ​បែរចេញទៅតាម​សេចក្ដីភូតភរ​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​សង្ឃឹម​ជានិច្ច ហើយ​សរសើរតម្កើង​ព្រះអង្គ​ឲ្យ​កាន់តែច្រើនឡើង​។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


ឥឡូវនេះ ព្រះយេហូវ៉ា​ជា​អ្នកដែល​សូន​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ​ឲ្យ​បានជា​បាវបម្រើ​របស់​ព្រះអង្គ ដើម្បី​នាំ​យ៉ាកុប​មក​រក​ព្រះអង្គ​វិញ និង​ដើម្បីឲ្យ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូលមក​ឯ​ព្រះអង្គ ព្រះអង្គ​មានបន្ទូល ——​ដ្បិត​ខ្ញុំ​ត្រូវបាន​លើកតម្កើង​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះ​របស់ខ្ញុំ​បានជា​កម្លាំង​របស់ខ្ញុំ​——


យ៉ាងណាមិញ ព្រះ​ដែល​ញែក​ខ្ញុំ​ទុក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រមទាំង​ត្រាស់ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​របស់​ព្រះអង្គ គឺ​នៅពេល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ


ចូរ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះដែលជាព្រះបិតា អំពី​គ្រប់ការទាំងអស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម